+ Morning
ជីមីនអង្គុយលើពូករៀបចំសម្លៀកបំពាក់របស់កូនស្រីដែលទើបនឹងសម្អាតខ្លួនរួចរាល់នាពេលព្រឹក,ជីមីនគិតដល់រឿងយប់មិញដែលប្ដីបាននិយាយថាត្រូវថ្នាំ តើថ្នាំអី? ហើយក្រែងគេទៅធ្វើការតើ ទៅត្រូវថ្នាំអ្នកណាពីណាមក ?
< ជីយ៉ុងរបស់ប៉ាងូចទឹករួចហើយ មោះ...ស្លៀកពាក់ណាកូនស្រី > ជុងហ្គុកបីនាងតូចក្នុងដែលដែលមានកន្សែងរុំខ្លួនរបស់នាងតូចជាប់
ជីមីនភ្ញាក់ផ្អើលពេលឃើញវត្តមានជុងហ្គុកដើរចូលមកដោយមិនមែនជាអ៊ុំហារ៉ាទៅវិញ។ ក្រែងជុងហ្គុកទៅធ្វើការមិនចឹងឬ?ហេតុអីក៏មកវិញ
< ក្រែងបងទៅធ្វើការមិនចឹង? ហេតុអីមកវិញ > ជីមីន
< អ៉ីនហ៊ូរទើបនឹងខលមកប្រាប់ថាថ្ងៃនេះគ្មានណាត់អ្វីទេទើបបានជាបងខ្ចិលទៅ ចង់នៅផ្ទះជាមួយប្រពន្ធកូនម្តង > ជុងហ្គុក
< ខ្ចិល?បងចេះខ្ចិលមកពីណា អោយមកនេះមកអូនស្លៀកពាក់អោយកូន > ជីមីនស្ដីបន្ទោស
< ចេះខ្ចិលមកពីអូននឹងហៃ > ជុងហ្គុក
< ម៉ាក់...! > នាងតូចស្រាប់ទេហៅអ្នកជាម៉ាក់រួចហើយនាងតូចក៏សើចទះដៃសប្បាយនៅលើពូកធំល្វឹងល្វើយ
< ជីយ៉ុងកូនសម្លាញ់ចាក់អេ...ចាក់អេ > ជុងហ្គុកងាកមកលេងជាមួយកូនស្រីវិញព្រោះមិនចង់តមាត់តកជាមួយប្រពន្ធខ្លាចថាកាប៉ាល់ភ្លើងនឹងឆេះជាមិនខាន
ជីមីនចាប់ផ្តើមស្លៀកពាក់អោយកូនស្រីព្រមទាំងលាបម្សៅយ៉ាងក្រអូបឆ្ងុយទៅកាន់នាងតូច បន្ទាប់មកក៏លើកនាងតូចអង្គុយមុននឹងទាញស្និតយកមកសិតសក់ដែលដុះខ្លីត្រឹមកអោយកូនស្រី
< ម៉ាក់ ! > ជីយ៉ុង
< បាទកូន > ជីមីនញញឹមនឹងថើបកូនតិចៗ
< ប៉ាៗ > នាងតូចងាកទៅហៅប៉ាខ្លួនម្តង
< ជីយ៉ុងរបស់ប៉ាធំហើយ ធំឡើងស្អាតដូចប៉ាឮទេកូនកុំកាត់ទៅម៉ាក់ណា > ជុងហ្គុកលើកនាងតូចពរឡើង
< មាត់ស្អុយ > ជីមីនកំហោកអោយប្ដី
< បងមាត់ស្អុយចឹងតើបានអ្នកខ្លះថើបមិនលេងសោះយប់មិញ > ជុងហ្គុកឌឺដាក់ប្រពន្ធវិញហើយញាក់ចិញ្ចើមតិចៗមិនចេះខ្មាស់កូន
ESTÁS LEYENDO
🗡️ទាយាទសាតាន🗡️(ចប់)
Chick-Litត្រូវការគេដើម្បីបង្កកំណើតឲ្យមានទាយាទរបស់ខ្ញុំនៅក្នុងពោះ ខ្ញុំត្រូវការទាយាទស្នងមរតកគ្រួសារនេះមិនអាចខ្វះទាយាទបាននោះទេ។ គេជាOmegaរបស់យើង...យើងត្រូវការគេ