+1ខែ
1ខែកន្លងផុតទៅជុងហ្គុកចាប់ផ្ដើមកម្រើកជើងបានតិចៗដោយខ្លួនឯងបានមិនចាំបាច់មានជំនួយពីជីមីននោះទេ តែរាងក្រាស់ឈរបានមួយភ្លែតៗប៉ុណ្ណោះ
ជុងហ្គុកត្រឡប់មកមានសង្ឃឹមម្តងទៀតព្រោះតែរាងតូចតែងតែនៅក្បែរមើលថែយកចិត្តទុកដាក់ចំពោះនាយដោយគ្មានពេលស្រាកស្រានឡើយហើយជុងហ្គុកក៏លែងចិត្តក្ដៅដូចមុនតែរឿងប្រចណ្ឌគឺនៅតែប្រចណ្ឌដដែល គេសឹងតែអត់មិនបានម្តងៗកុំតែជើងដើរមោនទាន់បាននោះទេ
រឿងដែលជុងហ្គុកប្រចណ្ឌនោះគឺគ្មានរឿងអ្វីក្រៅពីជេហ៊ូបមកលេងផ្ទះនោះទេ បើទោះបីជាមកក្នុងនាមជាភ្ញៀវដែលមកសួរសុខទុក្ខជុងហ្គុកក៏ដោយក៏នាយនៅតែប្រចណ្ឌទោះជាដឹងថារាងតូចនឹងម្នាក់ជេហ៊ូបនោះត្រូវជាអីនឹងគ្នាក៏ដោយ
< បងប្រុសចុះស្វាមីបងមិនដឹងទេឬថាបងមកទីនេះ? គាត់អនុញ្ញាតត្រូវទេ ? > ជីមីនអង្គុយលើសាឡុងចោទសំណួរសួរទៅអ្នកម្ខាងដោយក្រែងចិត្ត
< និយាយឱ្យចំទៅបងលួចមកទេ ដូច្នេះហើយទើបបានជាបងនេះមកទីនេះមិនបានយូរ > ជេហ៊ូប
< ហេតុអ្វីចាំបាច់លួចមក ? > ជីមីនធ្វើមុខឆ្ងល់
< ជីមីនមិនដឹងទេឬថាគ្រួសារបងនឹងស្វាមីរបស់ឯងមានជម្លោះនឹងគ្នា អត់ទេ ! បងគួរតែនិយាយថាសត្រូវនឹងគ្នាទើបត្រូវ > ជេហ៊ូបឱនទៅជិតជីមីនហើយខ្សិបប្រាប់តិចៗ
< ពិតមែន? ហេតុអីខ្ញុំមិនដឹង តែថាថ្ងៃស្នងទាយាទខ្ញុំបានឃើញបងមកទីនេះត្រូវទេ? > ជីមីនមិននឹកស្មានថាស្វាមីរបស់បងប្រុសដែលខ្លួនអង្គុយនិយាយជាមួយនោះជាសត្រូវនឹងគ្នាសោះ ហេតុអីជុងហ្គុកមិនដែលនិយាយ
< សម្ព័ន្ធវ៉ារីមិនបានគិតដូចជាស្វាមីរបស់បងនឹងបងថ្លៃរបស់បងទេ ហើយមិនដឹងច្បាស់ថាមានរឿងអីទេ តែបងដឹងត្រឹមថាចនមិនបានចាត់ទុកគីម មីន គីមជាសត្រូវនោះទេ សង្ស័យតែស្វាមីឯងមិនដឹងផង ប្ដីបងគឺញាប់ណាស់ តែបងសុំណា សុំជីមីនកុំប្រាប់រឿងនេះទៅស្វាមីឯងអីព្រោះបងមិនចង់អោយមានរឿងកាន់តែធំ > ជេហ៊ូបស្នើសុំដល់រាងតូចរួចជេហ៊ូបក៏រអ៊ូរទាំស្ទើរតែគ្រប់ពេលអោយតែនិយាយពីស្វាមីរបស់ខ្លួន ហើយរឿងនេះមិនមែនជាចោលសាច់ស្រវាឆ្អឹងទេ តែមានតែគីម មីន គីម ទេដែលចាត់ទុកចនជាសត្រូវ
YOU ARE READING
🗡️ទាយាទសាតាន🗡️(ចប់)
ChickLitត្រូវការគេដើម្បីបង្កកំណើតឲ្យមានទាយាទរបស់ខ្ញុំនៅក្នុងពោះ ខ្ញុំត្រូវការទាយាទស្នងមរតកគ្រួសារនេះមិនអាចខ្វះទាយាទបាននោះទេ។ គេជាOmegaរបស់យើង...យើងត្រូវការគេ