Episode 7

1.9K 117 0
                                    

+ ថ្ងៃថ្មី

ជីមីនក្រោកពីដំណេកវិញទាំងមានអារម្មណ៍ថានៅងងុយតិចៗមិនទាន់ស្វាងនៅឡើយព្រោះកាលពីយំពេញគេមិនបានគេងអីណាស់ណានោះទេដោយសារតែប្លែកកន្លែងមិនចេះគេង ហើយរាងតូចក៏ដឹងថាយប់មិញជុងហ្គុកមិនបានគេងក្នុងបន្ទប់នេះជាមួយខ្លួន ឬមួយគេមិនទាន់ត្រឡប់មកវិញ ?

ជីមីនដើរចេញពីបន្ទប់ទឹកព្រមទាំងមានកន្សែងចងពង់ត្រឹមទើបទ្រូងជាប់ជាមួយផងដែរ បញ្ចេញរាងកាយតូចច្រឡឹង សស្អាត ល្វតល្វន់ គ្មានស្នាមអ្វីសោះ
រលោងម៉ដ្ឋតែម្តង តែបើសម្លឹងមើលត្រង់កញ្ចឹងកឲ្យយូរយើងនឹងឃើញមានស្នាមក្រហមតូចមួយនៅជាប់នោះ

< អ៊ឹម..! បង?បងប្រុស > ជីមីនស្ទើរតែផ្ងារក្រោយពេលដែលឃើញជុងហ្គុកអង្គុយលើពូកសម្លឹងមកខ្លួន
មិនដាក់ភ្នែក

ជីមីនទាញកន្សែងមួយទៀតចេញពីទូរសម្លៀកបំពាក់នៅជិតនោះយ៉ាងលឿនយកមកបិទបាំងរាងកាយ
មួយជាន់ទៀត

< ខ្មាស់អៀនដល់ម្លឹង? ហ៊ឹស...! ទីនេះគ្មានអ្នកណាទេមានតែយើងពីអ្នក > ជុងហ្គុកច្រត់ដៃទៅក្រោយពោលសម្ដីខិលដាក់រាងតូចទាំងទឹកមុខញញឹមមានប្រៀប

< បងប្រុសចេញសិនទៅ ខ្ញុំត្រូវការស្លៀកពាក់ ខ្ញុំមិនទម្លាប់ឈរស្លៀកពាក់ឲ្យអ្នកណាឃើញបែបនេះទេ សូមទោស > ជីមីនហាមាត់ដេញជុងហ្គុកចេញសិនព្រោះខ្លួនពិតជាមិនទម្លាប់ពិតមែន

< ក៏ទម្លាប់អោយហើយទៅ > ជុងហ្គុកងើបឈរហើយដើរចូលទៅរករាងតូចតិចៗព្រមទាំងពោលពាក្យខិលដាក់

< បងប្រុសចេញសិនទៅ ជីមីនមិនទម្លាប់ពិតមែន ហ៊ឹក...បងប្រុស > ជីមីនដើរថយក្រោយរហូតដល់ខ្នងរបស់ខ្លួនផ្អិបជាប់នឹងទូរ

< សឺត..! ទម្លាប់ទទួលយករឿងនេះឲ្យហើយទៅ មុននឹងក្រោយពួកយើងក៏ធ្វើវាជាមួយគ្នា បងនឹងបង្រៀនអូនអំពីវា > ជុងហ្គុកឱនថើបថ្ពាល់ជីមីនបន្តិចហើយក៏ខ្សិបជិតត្រចៀករាងតូចធ្វើឲ្យដង្ហើមក្ដៅ
ប៉ះនឹងស្បែករាងតូចបង្កើតជាអារម្មណ៍រួលរាលតែចំពោះរាងតូចវិញគឺព្រឺសម្បុរ

< អត់ទេ ! ជីមីនមិនអាចធ្វើវាទេ ចេញពីខ្ញុំទៅបងប្រុស ជីមីនចង់ស្លៀកពាក់ > ជីមីនបិទភ្នែកហើយតបសម្ដីគេវិញ

🗡️ទាយាទសាតាន🗡️(ចប់)Where stories live. Discover now