ឌឹម...ឌឹម **
< វៃវារហូតទាល់តែវាព្រមនិយាយថាអ្នកណាជាមេក្លោង > សម្លេងកំណាចពោលទៅកាន់កូនចៅរបស់ខ្លួនទាំងទឹកមុខធម្មតា ត្រជាក់ដូចទឹកស្រែកបញ្ជាពួកគេឲ្យវាយធ្វើបាបទៅលើរាងកាយបុរសម្នាក់
< ទោះស្លាប់យើងមិននិយាយ ! សមហើយដែរយើងធ្វើឲ្យឯងលក់មុខ ! មនុស្សដូចឯងគ្មានថ្ងៃបានសុខទេ អាក់**..! > លោកប៊ីលូនស៊ី និយាយទាំងមាត់មានឈាមហូរជាចេញមកគួរឲ្យខ្ពើម
< ឯងគិតឬអាកញ្ចាស់ថាឯងអាចធ្វើឲ្យយើងលក់មុខបាន ! សុំប្រាប់ឲ្យហើយទៅថា ចន មិនដែលចាញ់អ្នកណានោះទេ !!! តែថា លោកចាស់ចំណាស់ឪខ្ញុំទៅហើយលោកគួរតែចេះគិតពិចារណា ហើយលោកក៏មានប្រពន្ធកូនមិនចឹង ? ចុះបើខ្ញុំសម្រាប់លោកបាត់ចុះប្រពន្ធកូនលោកនោះ > ចន ជុងហ្គុក កម្លោះឃោរឃៅ កែវភ្នែកមុតដូចកាំបិត ដើរសម្ដៅទៅរកបុរសដែលដេកក្រាបរនៀលលើដីទាំងមានឈាមដាប ហើយក៏ចាប់ទាញសក់ក្បាលគាត់ឡើង
< បើឯងខ្លាំង ហេតុអ្វីចាំបាច់អូសទាញគ្រួសារយើងមកពាក់ព័ន្ធ រឿងនេះយើងទេជាអ្នកធ្វើ ប្រពន្ធកូនយើងមិនពាក់ព័ន្ធ > ប៊ីលូនស៊ី
< ចុះបើលោកគ្រាន់តែឆ្លើយថាអ្នកណានៅពីក្រោយខ្នងពីរឿងនេះលោករួចខ្លួនយូរណាស់ហើយ មិនចឹង ព្រមនិយាយតាមសម្រួលឬ ?? > ជុងហ្គុក ងាកមកមើលមុខអ៉ីនហ៊ូដែលជាជំនិតរួចក៏លាដៃ ចំណែកអ៉ីនហ៊ូយល់ពីន័យរបស់ចៅហ្វាយហើយ នាយក៏ទាញយកកាំភ្លើងមកដាក់លើដៃជុងហ្គុក
< យើងទុកពេលឲ្យលោកឆ្លើយ >
< យើងមិនឆ្លើយ សម្លាប់មក ! សម្លាប់យើងមក >
< ល្អ ! អ៉ីនហ៊ូ ចាត់ការទៅ > ជុងហ្គុកនិយាយរួចក៏ដើរចេញទៅវិញហើយបោះកាំភ្លើងឲ្យអ៉ីនហ៊ូចាត់ការវិញ បន្ទាប់ពីឈានបានបីជំហាន ផាំង..ផាំង ! ពីរគ្រាប់ផ្ទួនគ្នា ទៅលើលោកប៊ីលូនស៊ី ចំកណ្តាលក្បាលបែកធ្លាយហូរឈាមដាបដូចទឹក
< ជាទោស ! > ជុងហ្គុកបង្ហើបពីរឃ្លាចុងក្រោយរួចក៏ដើរចូលឡានវិញបាត់
អ្វីដែលគេមិនចូលចិត្តហើយសូមកុំធ្វើ អ្វីដែលគេបញ្ជាហើយមិនធ្វើតាមគឺត្រូវតែស្លាប់ ! អាចនិយាយថាចរិករបស់គេខុសពីអ្នកដទៃតែគេមិនអាចធ្វើអីបានលើសពីនេះនោះទេ ខុសគឺទទួលទោស ក្បាលរឹងគឺសម្លាប់ មានតែប៉ុន្នឹង !
YOU ARE READING
🗡️ទាយាទសាតាន🗡️(ចប់)
ChickLitត្រូវការគេដើម្បីបង្កកំណើតឲ្យមានទាយាទរបស់ខ្ញុំនៅក្នុងពោះ ខ្ញុំត្រូវការទាយាទស្នងមរតកគ្រួសារនេះមិនអាចខ្វះទាយាទបាននោះទេ។ គេជាOmegaរបស់យើង...យើងត្រូវការគេ