Episode 8

2K 116 3
                                    

+ តុអាហារ

ជីមីនអង្គុយក្នុងតុអាហាឈ្ងោកមុខមើលទៅអាហារដែលនៅក្នុងចាននោះមិនព្រមកម្រើកអ្វីបន្តិចសោះគិតតែពីសម្លឹងមើល...ជុងហ្គុកឃើញថារាងតូចមិនព្រមញ៉ាំទើបប្រញាប់ទាញកៅអីទៅជិតរាងតូចហើយដួសអាហារភ្ជុងមាត់របស់ជីមីន

< ញ៉ាំអាហារ ! បងគ្មានពេលច្រើនមកអង្គុយលួងលោមអូននោះទេ ហាមាត់ > ជុងហ្គុក

< ទុកវិញទៅ ខ្ញុំមិនពឹងបងប្រុសទេ ហើយខ្ញុំក៏មិនឃ្លានដែល បើខ្ញុំឃ្លានខ្ញុំនឹងញ៉ាំខ្លួនឯង > ជីមីនពោលទាំងទឹកមុខរៀបស្មើ

< បើអូនមិនតមាត់ជាមួយបងមួយថ្ងៃ វាអាចធ្វើឲ្យអូនដាច់ខ្យល់ស្លាប់បានឬ? កុំព្យាយាមចចេសរឹងរូសជាមួយបង ឆាប់ហាមាត់ > ជុងហ្គុកពោលទាំងគម្រោលទៅកាន់ជីមីនដែលអង្គុយស្ងៀមមិនបញ្ចេញសកម្មភាពអីទាំងអស់

ជីមីនមិនប្រកែកអ្វីទាំងអស់ក៏ព្រមហាមាត់ញ៉ាំតាមបញ្ជារបស់គេទាំងអួលដើមក

ទ្រឺង....ទ្រឺង....

សម្លេងទូរស័ព្ទរបស់ជីមីនក៏រោទ៍ឡើងស្របពេលដែលជីមីនប្រុងនឹងហាមាត់ញ៉ាំអាហារដែលជុងហ្គុកបានបញ្ចុក...ជីមីនងាកមើលមុខជុងហ្គុកបន្តិចហើយក៏ងាកមកមើលទូរស័ព្ទខ្លួនវិញ

< លើកទៅ > ជុងហ្គុកអនុញ្ញាត

< ហេឡូ យូណា មានការអី > ជីមីន

[ មីន គឺថ្ងៃស្អែកនេះខាងសាលាបានអនុញ្ញាតអោយសិស្សចូលរៀនវិញហើយ យើងខលទៅប្រាប់ព្រោះខ្លាចឯងមិនដឹង ] យូណា

< បើឯងមិនខលមកយើងក៏យើងមិនដឹង មិនអីទេអរគុណហើយដែលបានប្រាប់ > ជីមីន

[ មីនទំនេរដែលទេ យើងចង់ជួបឯង ច្រើនថ្ងៃហើយយើងមិនបានជួបគ្នា ]

< ចង់ជួបយើងមែនទេ ? > ជីមីនងាកមើលមុខជុងហ្គុកបន្តិចបន្ទាប់ពីបានស្ដាប់ការអត្ថាធិប្បាយរបស់មិត្តរួចមក តែជុងហ្គុកក្រវីក្បាល

< យូណាគឺយើង គឺថ្ងៃនេះយើងមិនទំនេរទេ យើងត្រូវ
ទៅតាមខេត្តជាមួយគាត់ យើងសូមទោសណាចាំថ្ងៃក្រោយណា យូណា >

🗡️ទាយាទសាតាន🗡️(ចប់)Where stories live. Discover now