+ មន្ទីរពេទ្យ
អ៉ីនហ៊ូរបានធ្វើដំណើរមកកាន់មន្ទីរពេទ្យយ៉ាងរហ័សព្រោះតែចង់ដឹងថាតើអ្នកកំពុងតែស្ថិតនៅក្នុងមន្ទើរពេទ្យនោះជាអ្នកណា?តើជាចៅហ្វាយរបស់ខ្លួនទេ?បើសិនគេជាចៅហ្វាយខ្លួនមែនរឿងរ៉ាវនឹងល្អប្រសើរហើយអ្នកប្រុសជីមីនក៏ឈប់រវើរវាយទៀត
< លោកគ្រូពេទ្យខ្ញុំសុំសួរមួយបានទេ?តើអ្នកជម្ងឺដែលសង្គ្រោះមកកាលពីម្សិលមិញដោយមូលហេតុគ្រោះថ្នាក់ចរាចរណ៍នោះតើនៅបន្ទប់លេខប៉ុន្មាន? > អ៉ីនហ៊ូរសួរយ៉ាងរហ័សទៅកាន់គ្រូពេទ្យម្នាក់ដែរបានដើរឆ្លងកាត់ដោយចិត្តអន្ទះសាជាខ្លាំង
< អ្នកជម្ងឺពីម្សិលមិញ?? អរ ! គឺគេនៅក្នុងបន្ទប់លេខ8ជាន់ទី3 គេមិនទាន់ផ្លាស់ចេញពីបន្ទប់សង្គ្រោះបន្ទាប់នៅឡើយទេលោកហើយពេលនេះក៏គ្មានសាច់ញាតិមកសួរនាំ > លោកគ្រូ
< អរគុណហើយលោក > អ៉ីនហ៊ូរ
+ ជាន់ទី3
< សូមទោសអ្នកគ្រូពេទ្យតើអ្នកជម្ងឺនៅក្នុងបន្ទប់នេះយ៉ាងម៉េចទៅហើយ?តើខ្ញុំអាចចូលទៅបានទេ? > អ៉ីនហ៊ូរឡើងមកដល់ជាន់ទី3សំដៅទៅបន្ទប់លេខ8 ពេលនោះស្រាប់តែមានអ្នកគ្រូពេទ្យម្នាក់រុញរទេះចេញមក
< លោកជាសាច់ញាតិរបស់អ្នកជម្ងឺមែនទេ? ពេលនេះមិនអាចចូលបានទេព្រោះតែអ្នកជម្ងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ហើយពេលនេះលោកដុកទ័រកំពុងតែចាក់ថ្នាំជូន > អ្នកគ្រូ
< តែខ្ញុំពិតជាចង់ចូលទៅខ្លាំងណាស់ ខ្ញុំសុំអ្នកគ្រូពេទ្យអនុញ្ញាតទៅ > អ៉ីនហ៊ូរអន្ទះសាចង់ចូលតែអ្នកគ្រូពេទ្យបានឃាត់
< អត់ទេលោកដូចដែលខ្ញុំនិយាយចឹងគឺអ្នកជម្ងឺកំពុងតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយហើយនឹងឆាប់ទទួលមេរោគពីអ្នកក្រៅដូចនេះហើយដើម្បីជា សុវត្ថិភាពអ្នកជម្ងឺខ្ញុំអាចអោយលោកចូលបានទេ >
អ្នកគ្រូពេទ្យនិយាយរួចក៏រុញរទេះចេញទៅវិញបាត់< តើអោយខ្ញុំធ្វើយ៉ាងម៉េចទៅ?ខ្ញុំពិតជាចង់ដឹងណាស់តើអ្នកដែលនៅខាងក្នុងនោះជាBossមែនទេ?សូមអោយរឿងនេះក្លាយជាការពិត > អ៉ីនហ៊ូរដើររអ៊ូរចុះឡើងៗពេញមុខបន្ទប់ទទួលភ្ញៀវក្នុងចិត្តបួងសួងអោយអ្នកដែលដែរនៅខាងក្នុងនោះជាចៅហ្វាយរបស់ខ្លួន
YOU ARE READING
🗡️ទាយាទសាតាន🗡️(ចប់)
ChickLitត្រូវការគេដើម្បីបង្កកំណើតឲ្យមានទាយាទរបស់ខ្ញុំនៅក្នុងពោះ ខ្ញុំត្រូវការទាយាទស្នងមរតកគ្រួសារនេះមិនអាចខ្វះទាយាទបាននោះទេ។ គេជាOmegaរបស់យើង...យើងត្រូវការគេ