+ ថ្ងៃថ្មី
បន្ទាប់ពីធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោងរួចមកលោកប៉ាទាំងពីរក៏បានមកដល់ទឹកដីកូរ៉េវិញ។ឡានប្រចាំរបស់សម្ព័ន្ធចនក៏បានមកទទួលលោកទាំងពីររួចក៏ប្រញាប់ឆ្ពោះទៅមុខយ៉ាងលឿនសម្ដៅទៅកាន់សម្ព័ន្ធចន
< លោកគ្រូពេទ្យតើអាការៈរបស់អ្នកប្រុសខ្ញុំយ៉ាងមិចដែលលោក > ហារ៉ា
ក្រោយពីពិនិត្យអាការៈរបស់ជីមីនរួចរាល់ភ្លាមអ្នកបម្រើនាំមុខក៏ស្ទុះសម្រុកសួរតែម្តងក៏ព្រោះតែបារម្ភពីចៅហ្វាយខ្លាំងពេក ចំណែកជីមីនវិញអង្គុយស្ងៀមមិនមាត់មួយម៉ាត់
< ដូចដែលប្រាប់ចឹងថាគាត់មិនមានបញ្ហាអីគួរអោយបារម្ភទេតែអ្វីដែលខ្ញុំចង់ប្រាប់នោះគឺសម្ពាធផ្លូវចិត្តរបស់គាត់មិនសូវជាល្អ ដូច្នេះខ្ញុំចង់អោយអ្នករាល់គ្នាធ្វើយ៉ាងណាក៏បានកុំអោយគាត់មានអារម្មណ៍ថាពិបាកក្នុងខ្លួន > លោកគ្រូពេទ្យ
< ចា៌យល់ហើយលោកគ្រូពេទ្យ > អ្នកបម្រើ
< ចឹងខ្ញុំគិតលាសិនហើយ > លោកគ្រូពេទ្យ
< ចា៌សូមអញ្ជើញចាំខ្ញុំជូនដំណើរ > អ្នកបម្រើនឹងលោកគ្រូពេទ្យក៏ដើរចេញទៅ
ក្រោយពីជូនដំណើរលោកគ្រូពេទ្យចេញផុតបានមួយសន្ទុះអ្នកបម្រើទាំងអស់ក៏នាំគ្នាទៅធ្វើការតាមមុខនាទីរបស់ខ្លួនវិញដោយថ្ងៃនេះលោកចននឹងលោកផាកបានត្រឡប់មកវិញគ្រប់យ៉ាងត្រូវតែរៀបរយ
ខណៈពេលដែលឡានប្រចាំសម្ព័ន្ធបានមកដល់អ្នកបម្រើក្នុងផ្ទះក៏សន្មតបានថាលោកទាំងពីរបានត្រឡប់មកដល់ហើយទើបប្រញាប់នាំគ្នាចេញទៅទទួល
< ជីមីននៅឯណា? > មិនទាន់នឹងបានចេញពីឡានស្រួលបួលផងលោកផាកដែលជាឪពុកក៏សួររកកូនប្រុសភ្លាម
< អ្នកប្រុសនៅខាងលើទាន > មិនបង្អង់យូរគ្រាន់តែស្ដាប់ឮចម្លើយអ្នកបម្រើភ្លាមលោកទាំងពីរក៏ប្រញាប់ស្ទុះទៅរកកូនប្រុសទាំងក្ដីបារម្ភជាប៉ុនពេក
ជីមីនជាមនុស្សពូកែខ្លាចឆាប់ភ័យហើយពេលនេះមិនដឹងយ៉ាងណាទេត្រូវមកជួបរឿងបែបនេះផងនោះ។លោកផាកទទួលដឹងច្បាស់ថាជីមីនពេលនេះមានស្ថានភាពយ៉ាងម៉េចគេច្បាស់ជាយំស្រែកយកស្វាមីជាមិនខាន
YOU ARE READING
🗡️ទាយាទសាតាន🗡️(ចប់)
ChickLitត្រូវការគេដើម្បីបង្កកំណើតឲ្យមានទាយាទរបស់ខ្ញុំនៅក្នុងពោះ ខ្ញុំត្រូវការទាយាទស្នងមរតកគ្រួសារនេះមិនអាចខ្វះទាយាទបាននោះទេ។ គេជាOmegaរបស់យើង...យើងត្រូវការគេ
