« មេដោះពួកយើងទៅបានហើយ »សម្លេងតូចគួរអោយស្រលាញ់បន្លឺចុះពីខាងលើព្រមជាមួយស្នាមញញឹមយ៉ាងស្រស់ស្អាត មុខគួរអោយស្រលាញ់បែបនេះច្បាស់ណាស់គេជាកូនពៅនៃត្រកូល
ហ្សេនដេ ឈ្មោះ ជុងវ៉ុន ហ្សេនដេ« ចាស៎អ្នកប្រុសតូច »មេដោះរៀបចំរបស់របរបណ្ដើរតបសម្ដីអ្នកម្ខាងបណ្ដើរ
« មេស៎អ្នកប្រុសរបស់អ៊ុំសង្ហាដល់ហើយ » អ្នកមេដោះរៀបចំស្រាក់បាយបណ្ដើរងាកមើលជុងវ៉ុន
បណ្ដើរ« សង្ហាអីទេ អ្នកផ្សេងសង្ហាជាងខ្ញុំឆ្ងាយណាស់ ហិហិ »ផ្ទៃមុខសថ្ពាល់ខួចគួរអោយស្រលាញ់ញញឹមឡើងលឹបភ្នែកអស់ហើយជុងវ៉ុនដើរសំដៅទៅរកមេដោះ
« ចុះបងស្រី ហ្វីយ៉ាណា និងអ្នកមីង ស៊ូអ៊ុន មិនទាន់ក្រោកទេហ៎មេដោះ? » ជុងវ៉ុន
« ទៅនិយាយអីពីរនាក់ម៉ែកូននេះហ៎អ្នកប្រុសប្រហែលក្រោកតាំងតែពីម៉ោងពីរឯណោះព្រោះគេឡើងធ្វើខ្លួន » មេដោះ
« ចឹងប្រញាប់ទៅមើលលោកប៉ាវិញល្អជាង! ថ្ងៃនឹងខ្ញុំមានណាត់អញ្ចឹងហើយខ្ញុំចូលមើលលោកប៉ាបានតែមួយភ្លេតទេ » ជុងវ៉ុន
« មិនអីទេអ៊ុំទៅនៅជាគ្នានឹងលោកប្រុសក៏បាន » មេដោះ
« ខ្ញុំថាអោយអ្នកមីង ស៊ូអ៊ុន និងបងស្រី ទៅមើលលោកប៉ាក៏បាន »ជុងវ៉ុន
« មិនបាច់ទេ អ៊ុំអ្នកនៅជាមួយលោកប្រុសសុវត្ថិភាពជាង »មេដោះ
« ខ្ញុំមិនចង់អោយមេដោះហត់ទេ មេដោះក៏ចាស់ណាស់ហើយសម្រាកអោយបានច្រើនៗទៅ »នាយចូលទៅអោបអ្នកមេដោះ
« មេដោះមិនហត់ទេ អោយតែអ្នកប្រុសរបស់មេដោះមានក្ដីសុខ »ដៃទាំងសងខាងលើកចាប់ទាញថ្ពាល់តិចៗរបស់ជុងវ៉ុន
« គួរអោយខ្នាញ់ដល់ហើយនៀក »
«ហិហិ ចឹងពួកយើងទៅទៅ»ជុងវ៉ុន ញញឹមស្ញេញសើចតិចៗដាក់មេដោះ
« ចាស៎ »
នាយតូចដៃម្ខាងកាន់ស្រាក់បាយដៃម្ខាងកាន់ដៃមេដោះដើរសំដៅទៅឡានយ៉ាងរីករាយ
ពួកគេក៏ចូលអង្គុយក្នុងឡាន« អ៊ុំឈួយចេញឡានទៅ »ជុងវ៉ុន
«បាទអ្នកប្រុស»អ៊ុំឈួយក៏បើកឡានចេញពីភូមិគ្រឹះ
VOCÊ ESTÁ LENDO
ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)
Contoការស្អប់ ភាពឈឺចាប់ ភាពច្រណែនរបស់បងចំពោះប្អូន " យើងធ្វើដើម្បីបំផ្លាញវា " ការបាត់បង់ យល់ខុស បោកប្រាស់ បំបែកបំបាក់ ហើយក៏បាត់បង់រហូតទៅ ស៊េរីបំណុលជីវិត ហុីសុឺង ហ្គីវីស& ជុងវ៉ុន ហ្សេនដេ និពន្ធដោយ:មីនហ្គី