+រាត្រី
ហុីសុឺងកំពុងស្ថិតនៅក្នុងបន្ទប់ធ្វើការរបស់នាយ ចំណែកនៅឯក្នុងបន្ទប់គេងវិញគឺមានតែជុងវ៉ុនម្នាក់ឯងតែប៉ុណ្ណោះដែលកំពុងអង្គុយគិតមិនស្រណុកក្នុងចិត្តសោះ~ព្រោះនាយនៅតែគិតពីពាក្យសម្ដីរបស់បងប្រុសរបស់គេ ហុីសុឺងពិតជាបាននៅជាមួយជុងវ៉ានមុននឹងត្រឡប់មកដល់ពិតមែនហេស? ចុះបើថ្ងៃណាមួយជុងវ៉ានធ្វើអោយហុីសុឺងស្រលាញ់ដោយដើរតួជាខ្លួននោះ? ខ្លួននឹងត្រូវធ្វើជាអ្នកចាញ់គ្រប់យ៉ាងហើយមែនទេ? ជុងវ៉ុនក្រោកចេញពីពូកដើរទៅក្បែរបង្អួចផ្នែកសម្លឹងទៅខាងក្រៅ ក្នុងចិត្តនៅតែខ្វាយខ្វល់ដដែល« ប៉ុន្តែហេតុអីខ្ញុំ ត្រូវគិតពីរឿងនេះ? ខ្ញុំមិនបានស្រលាញ់គេឯណា!! »នាយពោលតិចៗដាស់សតិខ្លួនឯងវិញ មិនមែនជាស្នេហាពិតប្រាកដផង តើខ្វល់ពីគេធ្វើអី? យ៉ាងណាក៏យើងមិនមែនជាប្រពន្ធរបស់ពិតប្រាកដស្រាប់ហើយតើ!
« អត់ទេ ខ្ញុំមិនអាចអោយបងប្រុសមកពាក់ព័ន្ធនឹងគេបានទេ!! »ចិត្តមួយមិនចង់ចេះដឹង មិនចង់ខ្វល់ តែចិត្តមួយបារម្ភពីពេលខាងមុខណាស់ នេះគេកំពុងតែខ្លាចបាត់បង់ហុីសុឺងហើយ!
« ខ្ញុំត្រូវតែបញ្ឈប់បងប្រុសអោយបាន »នាយនិយាយនៅក្នុងចិត្តកែវភ្នែកសម្លឹងទៅសួនផ្កាដែលចាំងភ្លឺដោយអំពូលនៅក្បែរនោះ
« កំពុងសម្លឹងមើលអ្វីហ្នឹង? »ស្របហ្នឹងសម្ដីសួរមកភរិយាដៃទាំងគូរក៏អោបក្រសោបភរិយា ធ្វើអោយជុងវ៉ុនស្ទើតែភ្ញាក់ដែលសុខៗត្រូវគេមកអោបពីខាងក្រោយបែបនេះ~
« នៅឈរធ្វើអីទៀត ម៉េចមិនគេង? »
« អើ...គឺ...គឺខ្ញុំកំពុងតែរៀបហ្នឹងគេងហើយ លោក..លោកលែងខ្ញុំទៅ »
« ជុងវ៉ុន... »ជំនួសដោយការព្រលែងពីការអោប ហុីសុឺងសុខចិត្តជ្រើសរើសការទាញបង្វែជុងវ៉ុនអោយងាកមុខមករកខ្លួនវិញម្ដង មិនបានព្រមលែងតាមការសុំរបស់ភរិយាទេ ធ្វើអោយជុងវ៉ុនកាន់តែមានអារម្មណ៍ថាភ័យឌុកឌាក់ ដូចបែកអារម្មណ៍ចង់សន្លប់យ៉ាងម៉េចមិនដឹង ពេលនៅជិតហុីសុឺងក្បែរកៀកៗបែបនេះគេដូចត្រូវស្នេហ៍របស់ហុីសុឺអ៊ីចឹងចង់ទន់ដៃទន់ជើងអស់ហើយ~
KAMU SEDANG MEMBACA
ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)
Cerita Pendekការស្អប់ ភាពឈឺចាប់ ភាពច្រណែនរបស់បងចំពោះប្អូន " យើងធ្វើដើម្បីបំផ្លាញវា " ការបាត់បង់ យល់ខុស បោកប្រាស់ បំបែកបំបាក់ ហើយក៏បាត់បង់រហូតទៅ ស៊េរីបំណុលជីវិត ហុីសុឺង ហ្គីវីស& ជុងវ៉ុន ហ្សេនដេ និពន្ធដោយ:មីនហ្គី