ភាគទី27 :ស្វាមីអោបភរិយាមានអ្វីត្រូវខ្មាស!

588 69 2
                                    

ស្របពេលដែលខ្លួនកំពុងមានមន្ទិលជាខ្លាំងផងនោះក៏ឃើញរាងក្រាស់កំពុងតែដើរចូលមកទើបនាយរហ័សក្រោកទៅទទួល~

« មកវិញហើយឬ ! ហត់ដែរទេ ? »ជុងវ៉ានចូលមកអោបរួចបន្តដំណើរដើរមកជាមួយរាងក្រាស់ រាងក្រាស់ឈប់ង៉ក់ហើយក្រសោបរាងតូចមកក្នុងដៃ

« មិនហត់ទេ ឃើញមុខឯងលែងហត់ហើយ អ្ហឹម~ »យ៉ុនហូចាប់ចង្ការបស់រាងតូចហើយថើបមាត់របស់គេ ឯប៊ីអូក៏អោនមុខចុះ~ ជុងវ៉ានរុញគេចេញហើយនិយាយ

« បានហើយ ខ្មាសកូនចៅខ្លះផង »រាងតូចវៃគេមួយដៃនិយាយហើយស្រដៀងភ្នែកមកមើលប៊ីអូ ដែលអោនមុខចុះអត់ហ៊ានងើប ទើបនាយលែងជុងវ៉ានពីការអោបហើយដើរមករកគេ

« ប៊ីអូ រសៀលនេះទំនេរ ឯងចំណាយពេលផ្ទាល់ខ្លួនចុះ »នាយលើកដៃមកគោះស្មាកូនចៅតិចៗ

« បាទចៅហ្វាយ អរគុណ ចៅហ្វាយក៏គួរតែសម្រាកដូចគ្នា »នាយអោនគំនាបដាក់នាយហើយទើបងើបមកញញឹមដាក់នាយ

« យើងចង់នៅម្នាក់ឯង ហាមអ្នកណាមករំខានយើងជាដាច់ខាត~ »រាងសង្ហារបោះសម្ដីប្រាប់ហើយទើបងាកខ្លួនដើរឡើងទៅខាងលើ សូម្បីតែជុងវ៉ានក៏មិនអាចទៅរំខានគេដែរ~
ជុងវ៉ានតាមសម្លឹងមើលរាងក្រាស់ទៅផុតទើបងាកមករកប៊ីអូវិញ នាយញញឹមចុងមាត់ហើយដើរមកក្បែរ ដៃនៅមិនស្ងៀមលើកមកប៉ះស្មាកូនចៅដើរទៅពីខាងក្រោយហើយនិយាយ

« ទំនេរចឹង ជូនយើងទៅក្រៅបានដែរទេ »

« ម្ចាស់តូចចង់ទៅណាដែរបាទ »នាយនៅតែរក្សាភាពជាកូនចៅថយខ្លួនចេញពីចៅហ្វាយ មកចាប់ដៃចាប់ជើងបែបនេះបើចៅហ្វាយធំដឹងមិនល្អនោះទេ

« ទៅម៉ាស្សាល្អដែរទេ »ជុងវ៉ានលូកដៃមកអោបចង្កេះអ្នកកម្លោះធ្វើអោយគេព្រឺរខ្នងខ្ញាកៗ

« អឺ..ម្ចាស់តូចខ្ញុំមិនទំនេរទេ ខ្ញុំលាម្ចាស់តូចសិនហើយ »ប៊ីអូរហ័សប្រឡេះដៃរបស់ជុងវ៉ានហើយចេញទៅ ទុកអោយជុងវ៉ានខឹងតែឯង អោយដៃប៉ុណ្ណឹងហើយមិនស្រវ៉ាចាប់យកសោះ (កូនគេត្រឹមត្រូវហាស់ប្រូ)

« ចាំមើលឯងគេចពីយើងបានប៉ុន្មានដងហឹុស! »ស្នាមញញឹមកំហូចលេចឡើងលើផ្ទៃមុខអ្វីដែលយើងចង់បានយើងត្រូវតែបាន!!!!!!!!

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now