ភាគទី13:ឯងនៅឆ្ងាយណាស់

422 65 2
                                    

មួយសប្តាហ៍ក្រោយមក
ត្រឹមតែរយៈពេលមួយសប្តាហ៍សោះទំនាក់ទំនងរវាងជុងវ៉ុននិងយ៉ុនបែរជាល្អូកល្អើននឹងគ្នាដូចជាមនុស្សដែលធ្លាប់ស្គាល់គ្នាតាំងតែពីតូចៗមកអុីចឹង តែនាយនៅតែមិនដែលនាំជុងវ៉ុនចេញពីផ្ទះឬស្សីដដែល បងប្រុសក៏ស្ងាត់មិនឃើញមករកខ្លួនទៀត!

នៅក្នុងផ្ទះឬស្សីរាងតូចអង្គុយទឹកមុខស្រងូតស្រងាត់ប្រហែលជានឹកដល់ប៉ាហើយ..

« ប៉ា..ថ្ងៃណាខ្ញុំបានទៅរកប៉ាវិញ» សម្លេងរាងតូចត្អូញដង្ហើយពីភាពក្រៀមក្រំធ្វើអោយអ្នកដែលលើកបាយមកអោយនោះបានឮ ។ ថ្វីត្បិតតែបែកលោកប៉ាមួយរយ:តែដូចជាបែករាប់ឆ្នាំតើលោកប៉ាយ៉ាងម៉េចទៅហើយ បងប្រុសមើលថែរលោកប៉ាឬអត់ ចុះអ្នកផ្ទះហ្សេនដេ យ៉ាងម៉េចអស់ហើយ អ្នកមីងស៊ូអ៊ុន បងស្រី ហ្វីយ៉ាណា វិញនោះ?  
យ៉ុនហូក៏លើកបាយចូលមកខាងក្នុង

« បាយញុំាទៅ »

« លោក..»

« ខ្ញុំចង់ចេញក្រៅ»

«...»យ៉ុនហូមិនឆ្លើយមិនសួរមិនស្ដីតែមើលមុខរាងតូច

« មិនបាច់ខ្លាចខ្ញុំរត់ទេ ខ្ញុំដឹងស្រាប់ហើយថាខ្ញុំរត់មិនបាន»ជុងវ៉ុន

« ញាំបាយអោយហើយ ងូតទឹករៀបចំខ្លួនចាំយើងមកយក»

« ព្រមអោយខ្ញុំចេញក្រៅបានមែនទេ »រាងតូចស្ទុះទៅចាប់ដៃនាយក្រាស់ព្រមទាំងញញឹមទៀតផង

« ហឹុម..»នាយកម្លោះសម្លឹងទៅដៃរាងតូចក៏លែងវិញ

« អ៎..សូមទោស »នាយក្រាស់ងួកក្បាលហើយក៏បើកទ្វារចេញទៅវិញ រាងតូចញញឹមគេក៏ជាមនុស្សចិត្តល្អដែរមិនមែនអាក្រក់ផងណាមួយតាំងពីចាប់មកក៏មិនដែលវាយធ្វើបាបរាងតូចដែរ ។

[ ពេលល្ងាច ]
រាងតូចរៀបចំខ្លួនរួចរាល់ហើយអង្គុយចាំគេមកយក
រាងសង្ហាខ្ពស់ល្មមដើរមកដល់ហើយក៏សួរពីខាងក្រៅ

« ឯងរៀបចំហើយឬនៅ?»

« បាទរួចហើយលោក»យ៉ុនហូក៏ចាក់សោរបើកទ្វារអោយរាងតូច រាងតូចចេញមកខាងក្រៅភ្ជាប់ជាមួយស្នាមញញឹមយ៉ាងស្រស់ស្អាតសមជាមួយការរៀបចំខ្លួនរបស់គេមើលទៅគឺស្អាតតែម្ដង រាងតូចសម្លឹងមើលពីទេសភាពក្រៅផ្ទះអាចថាគេដូចជាសត្វដែលត្រូវព្រលែងអោយមានសេរីភាពយ៉ាងចឹង

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Nơi câu chuyện tồn tại. Hãy khám phá bây giờ