ភាគទី57:នឹកនា

409 69 19
                                    

ក្រោយកើតហេតុមិនល្អបែបនេះរួចក្រុមរបស់ប៉ូលីសក៏ជួយចាត់ចែងធ្វើបុណ្យសពរបស់ឃេនតូ ហើយជេយ៍ក៏យកសពរបស់ ដុងយីនរួមទាំងជីអាមកធ្វើជាមួយដែរដោយដាក់ផ្នូររបស់ពួកគេនៅក្បែរគ្នា~ គ្រប់គ្នានៃអង្គភាពធ្វើការទាំងអស់សោកស្ដាយជាខ្លាំងនូវការបាត់បង់វីរ:ជនក្លានហានដែលចូលរួមបម្រើជាតិមួយរូបដូចជាឃេនតូ~ គេជាសមាជិកដ៏មានតម្លៃដែលជួយសាងកេរ្តិ៍ឈ្មោះអោយអង្គភាពAរបស់ពួកគេរួមគ្នានឹង ប៊ីអូ ជេយ៍ និងសមាជិកនៃអង្គភាពទាំងអស់ តទៅនេះអ្នកគ្រប់គ្នានឹងចងចាំនូវទឹកចិត្តក្លាហាន ស្មោះត្រង់ និងស្នាមញញឹមរបស់ឃេនតូរហូតទៅគ្មានថ្ងៃបំភ្លេចឡើយ~!!! 

« ទៅសម្រាកខ្លះទៅអាប៊ី »ជេយ៍ទើបតែរួចដៃបានដកឃ្លាមករកមិត្តដែលអង្គុយឱបរូបថតរបស់ឃេនតូយំមិនឈប់សោះ

« ហ្អែងថាទៅមើល ម៉េចបានវាចិត្តអាក្រក់ម្ល៉េះ វាទៅចោលយើង វាចិត្តដាច់ណាស់ »សម្លឹងរូបថតមិត្តបណ្ដើរនិយាយបណ្ដើរយំបណ្ដើរធ្វើអោយទឹកភ្នែករបស់គេស្រក់ធ្លាក់ចុះលើរូបថតនោះ~

« អ្ហឹមវាចិត្តដាច់ពិតមែន ដាច់ចិត្តទុកឯងនិងយើងចោល បងប្រុសឯណាគេធ្វើបែបហ្នឹង !!»ជេយ៍ពោលស្របនឹងកែវភ្នែងក្រឡង់សម្លឹងមើលមុខរបស់មិត្តក្នុងរូបថត

« អ្ហឹកៗ ~ អញនឹកវា »ដៃម្ខាងក្រសោបរូបថតរបស់មិត្តឱបជាប់ទ្រូងដៃម្ខាងទៀតក្រសោបចង្កេះរបស់ជេយ៍~ ជេយ៍អោបគេអង្អែលស្មាតិចៗដើម្បីលួងលោម

« មិនអីទេ ឯងកុំសោកសៅពេក បើអាឃេនដឹងវាមិនសប្បាយចិត្តទេ »មាត់និយាយប្រាប់គេកុំអោយសោកសៅពេកទាំងដែលខ្លួនឯងប្រឹងទប់អារម្មណ៍កុំអោយយំឡើងអួលដើមកទៅហើយ ស្នាមញញឹមដែលទើបតែនៅក្បែរគ្នាត្រឹមតែមួយភ្លែតសោះក៏បាត់ទៅជារៀងរហូតបែបនេះតើអ្នកណាសប្បាយចិត្តបាន?

+[..... ]
មួយសប្តាហ៍កន្លងផុត ទោះភាពឈឺចាប់មិនទាន់ដាច់ស្រឡះតែក៏អាចប្រសើរឡើងជាងមុនឆ្ងាយ ពេលនេះស៊ុននូកំពុងរៀបចំអីវ៉ានរបស់គេ គេឈប់នៅទីនេះហើយ គេទៅរស់នៅជាមួយលោកប៉ារបស់គេវិញ នៅទីនោះគ្មានអ្នកណាអោយឃើញអោយគិតដល់ប្រហែលជាអាចកាត់ចិត្តឆាប់បានជាងនៅទីនេះ ~ ស៊ុននូដើរចុះមកខាងក្រោមដោយមានវ៉ាលីរបស់គេលើកមកជាមួយ មកដល់ខាងក្រោមក៏ជួបគ្នានឹងជេយ៍~

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Dove le storie prendono vita. Scoprilo ora