ភាគទី53:ចាត់ការតាមចិត្តឯងទៅ

361 63 15
                                    

នៅឯមន្ទីរពេទ្យថេម៉ូកំពុងអង្គុយកាន់ដៃរបស់ជុងវ៉ានដោយមានទឹកភ្នែកស្រក់លើផែនថ្ពាល់!! រាងតូចឯណោះក៏មិនចាញ់រាងក្រាស់ដែរ~~~~
« អូនសុំទោស អូនមើលថែគេមិនបានល្អ អូនសុំទោសថេម៉ូ!!!! »រាងតូចពោលពាក្យសុំទោសទៅកាន់រាងក្រាស់ សុំទោសដែលគេមិនអាចរក្សាតំណក់ឈាមមួយនេះអោយដល់ថ្ងៃអាចឃើញពិភពលោកខាងក្រៅបាន! ក្មេងនេះបានចាកចោលពួកគេទៅហើយ ព្រោះម្សិលគេបោកផ្ទប់ឆ្អឹងខ្នងជាមួយជញ្ជាំងមួយទំហឹងខ្លាំងពេក!!!

« មិនអីទេ គេមានបុណ្យតិច ចាំបងនាំអូនទៅធ្វើបុណ្យអោយកូនរបស់យើង ដើម្បីអោយគេមកនៅជាមួយពួកយើងម្ដងទៀត »ថេម៉ូថើបដៃរាងតូចទឹកភ្នែកក៏រឹតតែចេញមក មាត់គេនិយាយថាមិនអីទេតែក្នុងចិត្តរបស់នាយប្រៀបដូចជាត្រូវគេខ្វេះយកកែវភ្នែក~ ហេតុអ្វីមិនព្រមអោយកូនប្រុសរបស់គេនៅជាមួយគេអោយបានយូរជាងនេះ ដឹងថាអ្នកជាឪពុករកចឃើញមុខកូនយ៉ាងណាទេ ចង់អោយឆាប់ដល់ថ្ងៃដែលគេកើត ថ្ងៃដែលគេបានបីក្មេងតូចបាតជើងក្រហមងាល ថ្ងៃដែលបានមើលថែទាំកូន តែពេលនេះមិនអាចទៅរួចនោះទេ!!!
មេម៉ូចេញមកខាងក្រៅវិញ ទុកតួនាទីអោយពេទ្យជាអ្នកមើលថែសង្សាររបស់គេបន្ត ព្រោះគេយំខ្លាំងណាស់ខ្លាចទាស់ទៅកើតអ្វីម្នាក់ទៀត~~គេក៏មិនដឹងថាគួរខឹងហុីសុឺងនិងជុងវ៉ុនយ៉ាងម៉េច បើរឿងទាំងអស់នេះវាកើតពីសង្សាររបស់ខ្លួនអ្នកផ្ដើម ហើយក៏មិនដឹងថាគួរខឹងរាងតូចបានយ៉ាងម៉េច បើមើលសភាពរាងតូចឃើញគេឈឺចាប់ស្ទើរស្លាប់បែបនេះនោះ អ្នកណាទៅខឹងកើត ព្រោះគ្មានអ្នកណាចង់អោយកើតរឿងបែបនេះឡើងនោះទេ គ្មានសោះឡើយ!!!!

« បងប្រុសរបស់ខ្ញុំយ៉ាងម៉េចហើយ »ជុងវ៉ុនរហ័សសួរនៅពេលដែលឃើញថេម៉ូចេញមកក្រៅវិញ គេលួចមកតាមពីក្រោយមិនអោយជុងវ៉ានដឹងទេព្រោះថេម៉ូសុំខ្លាចថាមកជាមួយគ្នាទៅរាងតូចដឹងថាពួកគេស្គាល់គ្នា ថេម៉ូចង់អោយជុងវ៉ាននិយាយប្រាប់ការពិតថាគេជាជុងវ៉ានដោយខ្លួនឯង

« នៅយំនៅឡើយ !! »ថេម៉ូដើរមកអង្គុយនៅសាឡុងក្រៅបន្ទប់ជាប់បន្ទប់មន្ទីពេទ្យជិតបន្ទប់របស់ជុងវ៉ាននោះទាំងទឹកមុខក្រៀមក្រំ

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now