ភាគទី23 :ទង្វើរបស់លោក រឹតតែធ្វើអោយម្ចាស់ស្រីស្អប់!

533 58 5
                                    

« ក្នុងនាមជា...ភរិយារបស់ខ្ញុំ សង្ឃឹមថាគ្រប់គ្នា នឹងមិនមានអ្នកជំទាស់!! » ក្រោយហុីសុឺងនិយាយចប់ជុងវ៉ុនក៏ញញឹមតិចៗដាក់អ្នកគ្រប់គ្នា

« Huh ?? »គ្រប់គ្នាគឺផ្ញាក់ផ្អើលឆ្ងល់គ្រប់គ្នា អត់តែជេយ៍និងស៊ុននូតែប៉ុណ្ណោះ

« ភរិយាមែនទេ? »អាយរីនក្រោកចេញពីសាឡុងដើរសម្ដៅទៅរកជុងវ៉ុន

« ឯងឈ្មោះជុងវ៉ុនមែនទេ? »អាយរីនទម្លាក់អង្គុយក្បែរជុងវ៉ុនហើយសួរនាយ

« បា...បាទ »ជុងវ៉ុនញញឹមដាក់អ្នកនាងអាយរីន

« ឈ្មោះពិរោះ មើលទៅក៏ស្លូតបូតទៀត ល្អម៉ាក់ធំមិនជំទាស់ទេ »អាយរីន

« អ៊ំក៏មិនជំទាស់ដូចគ្នា ពូដែរ ខ្ញុំដែរ ខ្ញុំដូចគ្នា ខ្ញុំក៏ចឹងដែរ... »អ្នកគ្រប់គ្នាដែលនៅក្នុងនេះគឺសុទ្ធតែមិនជំទាស់ទាំងអស់ ពួកគេគឺសម្រេចតាមការសម្រេចចិត្តរបស់ហុីសុឺង~
  ហុីសុឺងញញឹមទើបហូតប្រអប់មួយចេញពីហោប៉ៅ នាយបើកប្រអប់ដកហូតចិញ្ចៀនពីរវង់ចេញពីប្រអប់ បិទប្រអប់ទុកក្នុងហោប៉ៅវិញទើបដើរទៅអង្គុយជិតជុងវ៉ុន នាយលាបាតដៃបំណងអោយជុងវ៉ុនជ្រើសចិញ្ចៀនមួយសម្រាប់ទុកពាក់អោយគេ ជុងវ៉ុនសម្លឹងមុខហុីសុឺងបន្តិចមុននឹងលើកដៃចាប់យកចិញ្ចៀនមួយមកក្ដាប់ក្នុងដៃ~

« ហុចដៃអោយបងមក »ហុីសុឺងញញឹមដាក់នាយ ជុងវ៉ុនញឹមៗងាកសម្លឹងមើលអ្នកគ្រប់គ្នា~

« ហុចដៃអោយបងទៅកូន~ »អាយរីន

« បាទ... »ជុងវ៉ុនញញឹមហើយទើបហុចដៃដើម្បីអោយហុីសុឺងបំពាក់ចិញ្ចៀនអោយ ហុីសុឺងទទួលទ្រដៃរាងតូចមកកាន់ក្នុងដៃ ទើបនាយស៊កចិញ្ចៀននៅនឹងដៃនាងខាងឆ្វេងរបស់រាងតូច ស៊កចិញ្ចៀនហើយទើបនាយថើបដៃរបស់ជុងវ៉ុន តែកែវភ្នែកមុតស្រួចរបស់នាយក៏មិនភ្លេចសម្លឹងមើលមុខរបស់រាងតូចដែរ
  ហុីសុឺងថើបដៃរាងតូចរួចទើបព្រលែងដៃរាងតូចវិញ

« បំពាក់អោយបងវិញទៅ »ជុងវ៉ុនញញឹមហើយទើបយកចិញ្ចៀនមកស៊កនៅនឹងដៃនាងរបស់រាងក្រាស់ដូចគ្នា~ គ្រប់គ្នានាំគ្នាទះដៃអបអរដល់ពួកគេ ~
ដូចដែលហុីសុឺងបាននិយាយអញ្ចឹងថា គេមិនធ្វើពិធីធំដុំទទួលជុងវ៉ុនដូចជាព្រះនាងនោះទេ មិនធ្វើអោយអ្នកដទៃដឹងឮក្រៅពីអ្នកក្នុងគ្រួសារ ព្រោះតម្លៃរបស់ជុងវ៉ុនមិនសាកសមនឹងធ្វើអោយធំដុំ អ៊ូអរដូចគូរស្នេហ៍ទូទៅឡើយ! ត្រឹមបានអោយគ្រួសារដឹងឮសំណាងណាស់ទៅហើយ ~

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Donde viven las historias. Descúbrelo ahora