មួយសប្តាហ៍ក្រោយមក ទំនាក់ទំនងហុីសុឺងនិងជុងវ៉ុនកាន់តែចុះសម្រុងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ មិនមានសម្ដីតូចសម្ដីធំដាក់គ្នា មើលថែគ្នា ស្រលាញ់គ្នាយល់ចិត្តគ្នាដូចគូរស្នេហ៍ទូទៅ ~ ហុីសុឺងប្រហែលជាបោះចោលនូវការសងសឹកអោយប្អូនស្រីរបស់គេហើយមើលទៅ ព្រោះគេមិនដែលវាយធ្វើបាបជុងវ៉ុនម្ដងណាទេ មានតែថ្នាក់ថ្នមពីមួយថ្ងៃទៅមួយថ្ងៃទៅវិញ~ លោកម្ចាស់ហ្សេនដេវិញ ក៏រឹតតែប្រសើរជាងមុនឆ្ងាយ មេដោះនៅមើលថែគាត់ជួយបង្រៀនអោយដើរ បង្រៀននិយាយ តែលោកនៅតែមិនទាន់អាចនិយាយចេញពាក្យមួយម៉ាត់ៗដដែលគឺនៅរដិបរដុបស្ដាប់មិនបានដូចមុន~
« ថ្ងៃស្អែកថ្ងៃសម្រាកបងចង់នាំអូនទៅលេងសមុទ្រ អូនគិតយ៉ាងម៉េចដែរ? » ហុីសុឺងដើរមកអោបចង្កេះជុងវ៉ុនទម្លាក់ចង្ការលើស្មារបស់ភរិយា
« ខ្ញុំក៏តាមតែលោកទេ » រាងតូចឆ្លើយតបគេវិញដោយញញឹមហើយដៃរបស់គេលើកមកអង្អែលដៃរបស់ហុីសុឺង~
« ពេលវេលាសក្តិសមជាងនេះ បងនឹងរៀបពីធីអោយធំដើម្បីមង្គលការដ៏ស្រស់ស្អាតរបស់ពួកយើង~ » ជុងវ៉ុនឮសម្ដីរបស់ហុីសុឺងគេមានក្ដីសុខទើបធ្វើអោយគេញញឹមជាប់បែបនេះ គេពិតជាចង់ច្បាស់លាស់ជាមួយខ្លួនពិតមែនហ្អេស? នាយតូចងាកខ្លួនបង្វែមករករាងក្រាស់សម្លឹងមុខរាងក្រាស់ដោយញញឹម
« សម្រាប់ខ្ញុំ មិនបាច់មានពីធីធំដុំក៏មិនអីដែរ អោយតែ លោកអាណិត លោកស្រលាញ់ ក៏គ្រប់គ្រាន់តែហើយ »ហុីសុឺងឮហើយញញឹមដាក់រាងតូច ដៃចាប់ផ្ដើមលើកទៅវែកសក់របស់រាងតូចមុននឹងផ្ដល់ស្នាមថើបនៅលើថ្ងាសទៅដល់រាងតូច~
« បងសន្យា នឹងមើលថែអូនអោយល្អបំផុត »សម្ដីផ្អែមលួងចិត្តហាស្ដីប្រាប់មុននឹងនាយឱនទៅរកបបូរមាត់ដើម្បីគ្រប់គ្រង~ជុងវ៉ុនមិនបានប្រកែកហើបមាត់អនុញ្ញាតអោយអ្នកជាស្វាមីវាតទីតាមអំពើចិត្ត ការថើបដ៏ផ្អែមល្ហែម ការថើបពោរពេញដោយការថ្នាក់ថ្នម ការពេញចិត្ត មិនបានបង្ខំជាអ្វីដែលពួកគេត្រូវការ~ បន្ទាប់ពីនេះ...(រឿងប្ដីប្រពន្ធគេកុំចេះ)
ងាកមកមើលក្នុងបន្ទប់មួយដែលមានការរៀបចំបានយ៉ាងស្អាតបាតរបស់កូនចៅហុីសុឺងវិញ~ ស៊ុងឈុលមិនដឹងជាកំពុងតែមើលរូបថតរបស់អ្នកណាទើបធ្វើអោយទឹកភ្នែកកូនប្រុសរបស់គេស្រសក់ហូរចុះមក~
YOU ARE READING
ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)
Short Storyការស្អប់ ភាពឈឺចាប់ ភាពច្រណែនរបស់បងចំពោះប្អូន " យើងធ្វើដើម្បីបំផ្លាញវា " ការបាត់បង់ យល់ខុស បោកប្រាស់ បំបែកបំបាក់ ហើយក៏បាត់បង់រហូតទៅ ស៊េរីបំណុលជីវិត ហុីសុឺង ហ្គីវីស& ជុងវ៉ុន ហ្សេនដេ និពន្ធដោយ:មីនហ្គី