ឡានបើកលឿនស្លេវចូលក្នុងភូមិគ្រឹះ មិញនេះឡើងឡានមកហុីសឺុងបើកឡានលឿនខ្លាំងណាស់ទើបមកដល់ផ្ទះលឿនបែបនេះ
« មោនេះ ចុះមោ ! » គ្រាន់តែឡានឈប់ភ្លាមហុីសឺុងដើរចុះចេញហើយមកបើកទ្វារឡាន ចាប់ទាញជុងវ៉ុនទាំងកម្រោល
« អោយដៃជើងប្រុសកណ្ដាលផ្សារណ៎.. »នាយរុញជុងវ៉ុនផ្អឹបជាប់នឹងឡានហើយច្របាច់ថ្គាមខ្លាំងៗ
« យ៉ាងម៉េច ស្រេកឃ្លានប្រុសណាស់មែនទេ ការជាមួយយើងទើបតែបានមួយថ្ងៃ ណាត់ប្រុសអោបថើបគ្នាកណ្ដាលផ្សារ??? »
« ... ផាច់ ... »ហុីសឺិងត្រូវងាកមុខទៅម្ខាងដោយសារកម្លាំងដៃរបស់ជុងវ៉ុន ហេតុអីក៏ខឹងមិនដឹងក្បាល មិនដឹងកន្ទុយបែបនេះ ថាអោយម៉ោកៗមានសួររកដើមទងខ្លះដែរទេ វាឈឺចិត្តណាស់ដែលគេដៀលកប់មាត់នូវទង្វើដែលខ្លួនមិនបានធ្វើ !
« លោកនិយាយដូចជាហួសហេតុពេកហើយ ខ្ញុំមិនធ្វើរឿងថោកទាបបែបនឹងទេ ! »រាងតូចស្រែកដាក់អ្នកជាប្ដីវិញទាំងរវង្វង់ភ្នែកក្រហមទឹកភ្នែកប្រែក្លាយពីរឹមៗប្ដូរធ្លាក់ចុះមកលើផែនថ្ពាល់
« ហួសហេតុ ? យើងឃើញនឹងភ្នែកតើអោយយើងនិយាយបែបម៉េចវិញ »ហុីសឺុងស្ទុះកម្រោលម្ដងទៀតចាប់ដៃទាំងសងខានរបស់ជុងវ៉ុនសង្កត់ផ្អឹបជាប់ឡាន
« ខ្ញុំមិនដែលស្គាល់គេទេ !! »
« មិនដែលស្គាល់គេមកអោបថើបគ្នាបែបនឹងមែនទេ ?? មនុស្សមិនស្គាល់គ្នាគេធ្វើបែបនឹងឬ??»
« ខ្ញុំពិតជាមិនស្គាល់គេពិតមែន »
« មិន ស្គាល់គ្នាធ្វើប៉ុណ្ណឹង ចុះទម្រាំស្គាល់ថ្វាយខ្លួនអោយគេដែរទេ !!!»ហុីសឺុងកាន់តែខឹងអត់ដឹងរឿងស្រែកសម្លុតដាក់ជុងវ៉ុន
« ខួរក្បាលនរករបស់លោកគិតបានតែរឿងបែបនឹងទេហេស?? ហាស់ !?? » រាងតូចមិនខ្លាចនឹងគេខំស្រែកតមាត់ជាមួយគេវិញ
« បងទាំងពីរមានរឿងអីនឹង »ឮសម្លេងឈ្លោះគ្នាក្ដែងៗនៅមុខផ្ទះពេកទើបនីគីចេញមកមើល ឯហិីសឺុងគ្រាន់តែឮសម្លេងប្អូននាយក៏ព្រលែងដៃរបស់ជុងវ៉ុនវិញហើយថយគម្លាតពីចេញរាងតូច ជុងវ៉ុនក៏រហ័សលើកដៃជូតទឹកភ្នែកចេញខ្លាចប្អូនថ្លៃឃើញ~
YOU ARE READING
ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)
Short Storyការស្អប់ ភាពឈឺចាប់ ភាពច្រណែនរបស់បងចំពោះប្អូន " យើងធ្វើដើម្បីបំផ្លាញវា " ការបាត់បង់ យល់ខុស បោកប្រាស់ បំបែកបំបាក់ ហើយក៏បាត់បង់រហូតទៅ ស៊េរីបំណុលជីវិត ហុីសុឺង ហ្គីវីស& ជុងវ៉ុន ហ្សេនដេ និពន្ធដោយ:មីនហ្គី