« យើងសូមទោសណាអាល្អិត យើងមិនចង់ធ្វើបែបនេះទេតែយើងត្រូវធ្វើ ពួកឯងបើកទៅផ្ទះសមុទ្ររបស់យើងទៅ » នាយកម្លោះសម្លឹងមុខរាងតូចហើយបញ្ជាកូនចៅគេអោយបើកទៅផ្ទះសមុទ្ររបស់គេ
« បាទចៅហ្វាយ »
___
កម្លោះសង្ហារមុខអត់រីកម្នាក់កំពុងតែធ្វើការនៅក្នុងបន្ទប់របស់គេមើលទៅដូចជាកង្វល់រឿងអ្វីម្យ៉ាងបានជាមុខមិនរីកសោះ
តុ តុ
« ចៅហ្វាយសុំអនុញ្ញាតទាន» សម្លេងអ្នកជាកូនចៅមកគោះបន្ទប់ធ្វើអោយនាយបិទឯកសារទុកសិន ងាកមើលទៅកូនចៅដែលកំពុងចូលមក
« មានការអី ឆាប់និយាយមក »ហុីសុឺង
« គឺរឿងដែលចៅហ្វាយអោយខ្ញុំធ្វើ ពេលនេះបានមកហើយទាន ចៅហ្វាយអាចពិនិត្យមើលឥឡូវនេះបាន» ស៊ុងឈុល និយាយបណ្ដើរដើរមករកនាយជាចៅហ្វាយបណ្ដើរហើយបើកទំព័រដំបូងអោយ
នាយកន្លោះមើល
« ជុងវ៉ុន ហ្សេនដេ ចឹងឬ?»ហុីសុឺង
នាយមើលពីប្រវត្ដិរបស់មនុស្សដែលខ្លួនអោយទៅ
សេុីបរក តើនៅចាំដែរទេ? កាលពីពេលដែលនាយបានជួប ជុងវ៉ុន នៅហាងរបស់ ជេយ៍ នោះ នាយក៏បានសួរ ជេយ៍ ថា តើម្នាក់ដែលមិនមាត់មិន.កនឹងជានរណាគេ? ជេយ៍ ក៏ឆ្លើយថាជាមិត្តរបស់ ស៊ុននូឈ្មោះ ជុងវ៉ុន ទើបនាយសញ្ចឹងគិតមួយស្របក់នោះអី! សញ្ចឹងគិតថាគេមិនស្គាល់ខ្លួន សញ្ចឹងគិតថាគេកំពុងតែប្រើឈ្មោះបន្លំ។
« បាទចៅហ្វាយ បើតាមរកមើលឈ្មោះពីខាងសាលាដែលគេបានរៀន តែពេលនេះគេឈប់រៀនបាត់ទៅហើយក៏មិនដឹងដែរថាហេតុអី ឮថាក្មេងម្នាក់នេះ មានចរិតលក្ខណៈល្អ ក៏ឮដែរថាលោក ហ្សេនដេ ស្រលាញ់ក្មេងនេះណាស់ស្ទើថាស្មើរជីវិត តែពេលនេះលោកហ្សេនដេសម្រាកព្យាបាលនៅមន្ទីពេទ្យទៀតផងទាន»ហុីសុឺង ស្ដាប់ ស៊ុងឈុល និយាយបណ្ដើរញញឹមចុងមាត់បណ្ដើរ
« ជុងវ៉ុន ហ្សេនដេ? ល្អដូរឈ្មោះបានល្អណាស់ ហឹស» ហុីសុឺង
« ដូរឈ្មោះ? ដូរយ៉ាងម៉េចទាន?»ស៊ុងឈុលកំពុងតែមិនយល់ពីអ្វីដែលចៅហ្វាយនិយាយ ។
« យើងអោយឯងធ្វើកិច្ចការមួយដឹងមួយបានហើយ កុំចង់ដឹងដល់មួយរយពេកអី ចេញទៅធ្វើការរបស់ឯងបន្តទៅ» ហុីសុឺង
ВЫ ЧИТАЕТЕ
ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)
Короткий рассказការស្អប់ ភាពឈឺចាប់ ភាពច្រណែនរបស់បងចំពោះប្អូន " យើងធ្វើដើម្បីបំផ្លាញវា " ការបាត់បង់ យល់ខុស បោកប្រាស់ បំបែកបំបាក់ ហើយក៏បាត់បង់រហូតទៅ ស៊េរីបំណុលជីវិត ហុីសុឺង ហ្គីវីស& ជុងវ៉ុន ហ្សេនដេ និពន្ធដោយ:មីនហ្គី
