ភាគទី26:ថើបយើង

622 70 5
                                    

   នាពេលព្រឹកហុីសឺុងត្រូវចេញទៅធ្វើការដូចសព្វមួយដង នាយសង្ហាឈរឆ្លុះកញ្ចក់ដោយទឹកមុខមាំទាំ ជុងវ៉ុនរៀបចំយកក្រវ៉ាត់.ក មកចងអោយនាយ

« ចង់ទៅក្រុមហ៊ុនជាមួយយើងឬអត់ ? »ទន្ទឹមនឹងនាយឈរអោយអ្នកជាប្រពន្ធតែងកាយអោយនោះនាយក៏ឆ្លៀតសួរទៅរាងតូច

« អត់ទេ ខ្ញុំចង់ទៅមើលលោកប៉ា »

« អ្ហឹម~ »ឆ្លើយឆ្លើងបណ្ដើររាងតូចក៏ចងក្រវ៉ាត់.ក រួចរាល់ ជុងវ៉ុនដើរទៅយកអាវក្រៅដែលបានត្រៀមអោយនាយនៅលើពូកយកមកពាក់អោយនាយ~

« រួចរាល់ហើយ លោកទៅធ្វើការទៅតិចយឺត »

« ឯងភ្លេចអ្វីម្យ៉ាងហើយ ! »ហុីសឺុងបែរមុខមករករាងតូច

« ភ្លេច ? ខ្ញុំរៀបចំអោយលោករួចរាល់ហើយតើ »ជុងវ៉ុនឮគេនិយាយថាគេភ្លេចនាយក៏ដើរមួយជុំរាងក្រាស់ ក្រវ៉ាត់កចងរួចហើយ អាវក្រៅពាក់រួចហើយ កាបូបធ្វើការរៀបរួចហើយ តើនៅអ្វីទៀត??  ហុីសឺុងទាញជុងវ៉ុនមកអោបក្រសោបនៅក្នុងដៃ ផ្ទៃមុខរាងតូចស្ទើរប៉ះនឹង.ក របស់រាងក្រាស់ រាងតូចងើយសម្លឹងមើលមុខរបស់ហុីសឺុង~

« ថើបយើង ! »ឮហុីសឺិងនិយាយបែបនេះរាងតូចធ្វើភ្នែកភ្លឹសៗ គេនិយាយឆ្គួតស្អីនឹង!!!!!!

« លោកនិយាយអីនឹង »ជុងវ៉ុននិយាយដោយងាកមុខចេញគេមិនហ៊ានសម្លឹងប្រសព្វនឹងកែវភ្នែករបស់រាងក្រាស់នោះទេមានអារម្មណ៍ថាភ័យៗ

« លឿនឡើង យើងប្រញាប់ទៅធ្វើការ »ហុីសឺុងនៅតែរំអុកអោយគេថើបខ្លួន បើមិនបានស្នាមថើបនាំសិរីសួស្តីមុនទៅធ្វើការទេមិនខ្ចីទៅ... ជុងវ៉ុនងាកមកសម្លឹងមុខគេវិញពុទ្ធោអើយម៉េចក៏នៅជិតបែបនេះភ័យខ្លាំងម្លេះ!

« អឺ... »

« អិ..អឺ..ស្អីលឿនឡើង »ទឹកមុខនិងស្នាមញញឹមកំហូចរបស់រាងក្រាស់ធ្វើអោយរាងតូចអៀន

« ... ជុប ... »ជុងវ៉ុនអើតជើងបន្តិចឆ្មក់ថើបថ្ពាល់រាងក្រាស់មួយខ្សឺតលឿនស្លេវ ឯហុីសឺុងវិញញញឹមខ្ជឹប~

« សមចិត្តឬនៅ  លែងខ្ញុំបានហើយ ...
-អ្ហឹមមម- »រាងតូចក្រហឹមក្នុងបំពង់.ក នៅពេលត្រូវរាងក្រាស់អោនមកគ្រប់គ្រង់បបូរមាត់ ដៃមាំនៅតែក្រសោបចង្កេះមួយក្ដាប់នោះ មាត់បន្តផ្ដោះផ្ដងល្បួងចិត្តភរិយាអោយព្រមហើបមាត់អនុញ្ញាតអោយនាយរុករាន កាន់តែថើបកាន់តែធ្វើអោយចិត្តរាងក្រាស់មិនចង់ឈប់ហាក់កំពុងតែឈ្លក់វង្វេងនូវការថើបមួយនេះ~
ជុងវ៉ុនលើកដៃគក់ទ្រូងរបស់នាយចង់ថើបអោយដៃខ្យល់ស្លាប់ឬយ៉ាងម៉េចនេះ?
ហុីសឺុងដកមាត់ចេញវិញជុងវ៉ុនស្រវ៉ាប្រឡេះខ្លួនចេញដោយរុញរាងក្រាស់តែរាងក្រាស់បែរជាររឹតតែអោបក្រសោបគេជាប់ទៅវិញ នាយអោនមកថើបថ្ងាសរបស់រាងតូចបន្តិចមុននឹងព្រលែងរាងតូចអោយមានសេរីភាពវិញ~

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Hikayelerin yaşadığı yer. Şimdi keşfedin