ភាគទី39:បើនឹកទៅរកទៅ!

403 58 8
                                    

ក្រោយពេលសម្រាកកម្សាន្តមិនបានប៉ុន្មានថ្ងៃពួកគេក៏នាំគ្នាត្រឡប់មកផ្ទះវិញ ដោយចូលទៅត្រកូលហ្គីវីសមុនទើបមកខាងត្រកូលហ្សេនតាមក្រោយ~

« បងប្រហែលជាហត់ ឡើងទៅខាងលើមុនទៅ ចាំអូនទៅត្រៀមទឹកអោយងូតតាមក្រោយ»រាងតូចដើរទន្ទឹមនឹងស្វាមីនិយាយដោយញញឹមញញែមហាក់ស្រស់បស់ខ្លាំងណាស់~

« បាទ »ហុីសុឺញញឹមហើយថើបថ្ពាល់នាយតូចមួយខ្សឺតមុននឹងឡើងទៅខាងលើ រាងតូចចាំមើលដំណើរស្វាមីទៅផុតក៏ងាកមុខមកខាងក្រោយវិញ~

« ម៉ែដោះនាំលោកប៉ាទៅបន្ទប់មុនចុះ ខ្ញុំយកផ្លែឈើទៅជូនតាមក្រោយ »

« ចាសអ្នកប្រុសតូច »ជុងវ៉ុនសម្លឹងលោកប៉ាដោយញញឹមហើយក៏មិនភ្លេចញញឹមដាក់មេដោះដែរ មុននឹងខ្លួនឈានជើងបោះសម្ដៅទៅរកផ្ទះបាយត្រៀមផ្លែឈើអោយលោកប៉ា~

  ហុីសុឺងមកដល់បន្ទប់ នាយដោះក្រវ៉ាត់ក.ចេញមុននឹងទម្លាក់អង្គុយនៅលើពូក ភ្លាមនោះផងដែរភ្នែករបស់គេក៏ងាកប្រទះទៅនឹងថតតុធ្វើអោយគេនឹកឃើញដល់នែលហ្សុីភ្លាមៗ មិនដឹងថាប្អូនសុខសប្បាយឬអត់? កើតភពឋានដែលល្អឬអត់ណ៎! ។ បន្ទាប់ពីងាកភ្នែកប្រទះហើយក៏ដាច់ចិត្តបើកថតតុ យករូបថតប្អូនរបស់ខ្លួនមកមើល~

« បងនឹកអូនណាស់ នាងកណ្ដុរ អូនកុំបារម្ភពីនីគីអី ប្អូនគេសុខសប្បាយ បងមើលថែគេបានល្អបំផុតតាមដែលអូនប្រាប់បង ទោះគេមិនមែនប្អូនបង្កើតតែបងស្រលាញ់គេដូចអូនដែរ »នាយលើកដៃអង្អែលផ្ទៃមុខរបស់ប្អូនដែលបន្សល់តែស្នាមញញឹមទាំងដែលម្ចាស់ស្នាមញញឹមមិនសល់រូបរាងតទៅទៀតមកជាយូរ~

« យុត្តិធម៌ត្រូវតែមានសម្រាប់អូន កុំភ័យអីគេនៅក្នុងដៃបងហើយ បងចង់អោយគេទៅកំដរអូនពេលណាក៏បានដែរ ជុងវ៉ានហ្សេនដេត្រូវតែសងអូនដោយជីវិតតែប៉ុណ្ណោះ »នាយកម្លោះនិយាយដោយមានស្នាមញញឹមលើផ្ទៃមុខយ៉ាងរីករាយ ~រាងក្រាស់ទុករូបថតរបស់ប្អូននៅកន្លែងដើមវិញមុននឹងក្រោកទៅរកតុដាក់សៀវភៅរបស់គេ នាយបើកប្រតិទិនមុននឹងយកហ្វឺតមកគូសរង្វង់ថ្ងៃទី24ដែលជាថ្ងៃគេត្រូវទៅសួរសុខទុក្ខប្អូន

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Kde žijí příběhy. Začni objevovat