ភាគទី20 +21 :ជុងវ៉ាន ជុងវ៉ុន

641 67 17
                                    

តុក~ តុក

« ចូលមក » ជុងវ៉ុនគ្រាន់តែគោះទ្វារមិនទាន់ដឹងអីផងក៏ឮសម្លេងគេស្រែកអោយចូល នេះប្រហែលអង្គុយចាំតែផ្លូវតែម្ដងហើយ~
ជុងវ៉ុនរុញទ្វារចូលមកខាងក្នុងត្រូវក្រសែភ្នែករបស់អ្នកដែលអង្គុយលើតុសម្លឹងមិនដាក់ភ្នែក~

« 10នាទី មិនមែន12នាទី ! »ហុីសុឺងនិយាយតែជុងវ៉ុនដើរទៅអង្គុយចុះលើសាឡុង

« ខ្ញុំខំប្រញាប់មកហើយតើ រវល់តែសួររកបន្ទប់ធ្វើការរបស់លោកនឹង! »ជុងវ៉ុន

« តម៉ាត់!!!? »ហុីសុឺងសង្កត់សម្លេងសួរគេ

« អោយខ្ញុំមកទីនេះមានការអី? »ជុងវ៉ុនខ្ជិលសូញសាញច្រើនក៏សួរតកសាច់ការតែម្ដងទៅ

« និយាយរឿងរៀបការ ! »

« ...... !!??. » ជុងវ៉ុនឮហើយក៏សម្លឹងមើលមុខរបស់ហុីសុឺងដោយមិននិយាយអី បំណងចង់អោយគេនិយាយបន្តទៀតមកគេរងចាំស្ដាប់~

« ពីរឬបីថ្ងៃទៀត នឹងដល់ហើយ! »ហុីសុឺងឡើងឈរពេញកម្ពស់ដើរចេញពីតុធ្វើការដើរមករករាងតូចដែលនៅលើសាឡុង~

« ពីរបីថ្ងៃទៀត? លោកមិនគិតថាវាលឿនពេកទេឬ? »ជុងវ៉ុន

« លឿន? អត់ទេ ! »

« ប៉ុន្តែខ្ញុំ.....»

« គ្មានប៉ុន្តែនោះទេ! ហើយឯងក៏មិនចាំបាច់ត្រៀមខ្លួនអីនោះដែរ យើងមិនធ្វើអោយធំដុំទទួលឯងដូចជាព្រះនាងនោះទេអូនសម្លាញ់ »ហុីសុឺងចាប់ចង្ការរបស់ជុងវ៉ុនអោយគេងើយមកមើលមុខរបស់ខ្លួន នាយញោចស្នាមញញឹមខុសពីជុងវ៉ុនដែលត្រូវបង្ខំចិត្តសម្លឹងមុខគេទាំងអារម្មណ៍ភ័យខ្លាចទៅវិញ និយាយសម្ដីផ្អែមសុទ្ធតែអូនសម្លាញ់បែបនេះ មុខនឹងផ្អែមក្លែងក្លាយតែប៉ុណ្ណោះ ~

+Condo

« ហេតុអីក៏អូនប្រញាប់ទៅម្ល៉េះ ជុងវ៉ុន ? »ថេម៉ូដើរមកអោបចង្កេះមួយក្ដាប់ពីខាងក្រោយ ទម្លាក់ចង្កាលើស្មាហើយសួរទៅរាងតូចដែលកំពុងតែឈរឆ្លុះកញ្ចក់លាបក្រែមពណ៌ក្រហមព្រើងៗស្រាលៗនៅលើបបូរមាត់របស់គេ រាងតូចទុកក្រែមលើតុសម្អាងវិញទើបញញឹម ហើយចាប់ដៃរបស់ថេម៉ូអោយព្រលែងពីចង្កេះគេ ទើបនាយងាកបង្វែរមុខមករកថេម៉ូ ហើយលើកដៃស្រាក់ករបស់រាងក្រាស់ ថេម៉ូក៏ក្រសោបចង្កេះមួយក្ដាប់នោះសារជាថ្មី

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)حيث تعيش القصص. اكتشف الآن