ប៊ីអូចេះតែច្របាច់ធ្វើសរសៃអោយនាយជារើយៗ នាយឯណោះក៏បិទភ្នែកសម្ងំអោយគេធ្វើសរសៃអោយខ្លួន បានកូនចៅធ្វើសរសៃអោយបែបនេះរាងធូរខ្លួនស្រឡះជាងមុនបន្តិច ព្រោះដៃអ្នកធ្វើច្របាច់អោយស្រាលៗដូចតែរាល់ដងមិនសាកសមនឹងដៃរបស់ម្ចាស់កាយសោះ
« ប៊ីអូ ! »ទោះបីភ្នែកបិទតែមាត់នៅបើកហើបហៅឈ្មោះកូនចៅ
« បាទចៅហ្វាយ »ប៊ីអូ
« ម៉េចក៏កម្លាំងដៃឯងស្រាលម្ល៉េះ »យ៉ុនហូ
« ក៏...មិនដឹងដែរ តែខ្ញុំក៏ច្របាច់ដូចតែរាល់ដងនឹង »ប៊ីអូ
« នេះអីទើបយើងសួរ កម្លាំងដៃច្របាច់ស្រាលៗដូចមនុស្សស្រី តែថាមនុស្សស្រីខ្លះដៃខ្លាំងដូចប្រុសចឹង ហាសហា »នាយនិយាយហើយក៏សើចឡើង
« បើខ្ញុំដៃធ្ងន់ចៅហ្វាយប្រាកដជាឈឺមិនខាន ខ្លាចចៅហ្វាយស្ដីអោយខ្ញុំ»ប៊ីអូ
« មិនអីទេ »ប៊ីអូញញឹមហើយទើបចាប់ផ្ដើមច្របាច់ដៃធ្ងន់ៗវិញ
« អីយ៉ា.. តិចៗ កុំខ្លាំងពេកតិចបាក់ឆ្អឹងយើង »យ៉ុនហូលើកដៃទៅទប់ដៃដែលនៅខាងក្រោយនេះលេងដៃធ្ងន់មែនទែន!
« នក៎ឃើញទេ ចៅហ្វាយចង់ងូតទឹកឬនៅចាំខ្ញុំរៀបចំទឹកអោយ »ប៊ីអូក៏ប្ដូរមកច្របាច់តិចៗស្រាលៗវិញ ហើយសួរនាំទៅចៅហ្វាយនាយ
« អ្ហឹម »នាយងួកក្បាល
« អញ្ចឹងចាំខ្ញុំទៅរៀបចំអោយចៅហ្វាយ »ប៊ីអូដើរទៅបើកទូរយកឈុតគេងយប់និងកន្សែងរៀបចំទុកនៅលើគ្រែរួចទើបគេទៅបន្ទប់ទឹកដើម្បីត្រៀមទឹកអោយចៅហ្វាយ ~
យ៉ុនហូដើរចូលក្នុងបន្ទប់ទឹក ស្រាយខ្សែអាវហើយបោះអាវទុកទៅម្ខាង នៅសល់តែខោខ្លីត្រឹមភ្លៅ បង្ហាញអោយឃើញរូបរាងស្រស់ស្អាត ធ្លាប់តែឃើញគ្រងសម្លៀកបំពាក់បិទបាំងរាងកាយតែដល់ពេលគ្មានអ្វីបិទបាំងបែបនេះទៅត្រជាក់ភ្នែកដល់ហើយសាច់ដុំកង់ៗ
ជំហ៊ានជើងមាំឈានចូលក្នុងទឹកក្ដៅឧណ្ហៗរួចទើបទម្លាក់ខ្លួនត្រាំក្នុងទឹកអាងដែលកូនចៅបានរៀបចំអោយ នាយបិទភ្នែកសម្ងំសម្រួលអារម្មណ៍ដែលមិនល្អ អារម្មណ៍នឿយហត់ទាំងប៉ុន្មានអោយចាកឆ្ងាយពីក្នុងចិត្តរបស់នាយ
DU LIEST GERADE
ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)
Kurzgeschichtenការស្អប់ ភាពឈឺចាប់ ភាពច្រណែនរបស់បងចំពោះប្អូន " យើងធ្វើដើម្បីបំផ្លាញវា " ការបាត់បង់ យល់ខុស បោកប្រាស់ បំបែកបំបាក់ ហើយក៏បាត់បង់រហូតទៅ ស៊េរីបំណុលជីវិត ហុីសុឺង ហ្គីវីស& ជុងវ៉ុន ហ្សេនដេ និពន្ធដោយ:មីនហ្គី