+ភូមិគ្រឹះក្វាង
ឡានបានបើកចូលមកក្នុងភូមិគ្រឹះ តាំងតែពីចេញពីភោជនីយដ្ឋានរបស់ដុងយីនមក ជីអាមិននិយាយអ្វីទាំងអស់ក្រៅពីយំខ្សឹកខ្សួលតែឯងនៅខាងក្រោយ ឃេនតូស្រដៀងភ្នែកមើលម្ចាស់ស្រីតាមកញ្ចក់រហូតតែមិនហ៊ានសួរនាំខ្លាចប៉ះពាល់អារម្មណ៍ម្ចាស់ស្រី ទើបកើតក្ដីបារម្ភនៅតែក្នុងចិត្តបញ្ចេញមកក្រៅមិនបាន~
ឡានត្រូវបានឈប់ ឃេនតូប្រញាប់ចុះមកបើកទ្វារឡានអោយម្ចាស់ស្រី ជីអាចុះពីក្នុងឡានមកដើរសំដៅទៅផ្ទះតូចទាំងអារម្មណ៍មិននៅនឹងខ្លួន ចុះពីក្នុងឡានមកសូម្បីតែមុខកូនចៅបន្តិចក៏មិនមើលផង ឃេនតូតាមសម្លឹងមើលទាល់តែជីអាចូលទៅខាងក្នុងបាត់ ចំណែកឃេនតូក៏មិនគិតអីច្រើនយកឡានទៅចតអោយស្រួលបួល នឹងអាលបានទៅសម្រាកដែរ~« អកយាយ! យកទឹកដោះគោទៅអោយខ្ញុំនៅបន្ទប់ផង »ដើរមកដល់ខាងក្នុងឃើញមេដោះកំពុងតែនៅចាំផ្លូវម្ចាស់ស្រីទើបនាងនិយាយទៅកាន់គាត់
« ម្ចាស់ស្រីកើតអ្វីមែនទេ? ហេតុអីមុខស្ងួតខ្លាំងម្លេះ »
« ខ្ញុំមិនបានកើតអីទេ អកយាយជួយយកទឹកដោះគោអោយខ្ញុំផង » នាងញញឹមដាក់មេដោះហើយក៏ដើរទៅខាងលើទៅរកបន្ទប់របស់នាង
នៅឯភូមិគ្រឹះJung ឯណេះវិញ សភាពផ្ទះស្ងាត់ជ្រងំអស់ហើយ ក្រោយពីអបអរដល់គូរស្វាមីភរិយាដែលទើបជ្រើសគ្នាជាគូរថ្មីថ្មោងក៏នាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ
ជុងវ៉ុនកំពុងរៀបចំកន្លែងគេង ហុីសឺុងស្ថិតនៅក្នុងបន្ទប់ទឹក~ក្រាក!!!
ហុីសឺុងបើកទ្វារបន្ទប់ទឹកហើយចេញពីបន្ទប់ទឹកដោយមានកន្សែងជូតសក់ពាក់នៅ.ក របស់នាយ នាយសម្លឹងមើលទៅជុងវ៉ុនដែលកំពុងតែរៀបកន្លែងគេងមួយទៀតនៅលើសាឡុង នាយក៏មិននិយាយអីហើយទៅអង្គុយនៅមុខកញ្ចក់ជូតសក់ក្បាលរបស់ខ្លួនសម្លឹងមកជុងវ៉ុន« ផ្ទះយើងគ្មានគ្រែអោយឯងដេក? »ក្រោយឮសម្លេងអ្នកម្ខាងសួរជុងវ៉ុនក៏ងាកមកក្រោយ រវល់តែរៀបចំភ្លេចខ្លួនថាគេចេញពីបន្ទប់ទឹកតាំងពីពេលណា~
« អ៎..លោក...សម្អាតខ្លួនរួចហើយឬ »
« ឆ្លើយនឹងយើង..»នាយពោលសង្កត់សម្លេងជុងវ៉ុនសម្លឹងមើលមុខរបស់ហុីសឺុងបន្តិចទើបតប
YOU ARE READING
ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)
Short Storyការស្អប់ ភាពឈឺចាប់ ភាពច្រណែនរបស់បងចំពោះប្អូន " យើងធ្វើដើម្បីបំផ្លាញវា " ការបាត់បង់ យល់ខុស បោកប្រាស់ បំបែកបំបាក់ ហើយក៏បាត់បង់រហូតទៅ ស៊េរីបំណុលជីវិត ហុីសុឺង ហ្គីវីស& ជុងវ៉ុន ហ្សេនដេ និពន្ធដោយ:មីនហ្គី