@ភូមិគ្រឹះJung
រាងខ្ពស់សមល្មមគ្រងឈុតប្រផេះមួយឈុត ដើរចុះពីជណ្តើរមកប្រកាន់ខ្ជាប់ទឹកមុខនឹងធឹងមុតមាំប្រៀបដូចជាសីហ:ឈរយាមល្អាងយ៉ាងអញ្ចឹង គេម្នាក់នេះគ្មាននរណាក្រៅពីហុីសុឺងនោះទេ
« ចៅហ្វាយ »ស៊ុងឈុល
« ប្រុសតូចរៀបចំខ្លួនហើយឬនៅ »
« នៅទេចៅហ្វាយ! មិនទាន់ឃើញអ្នកប្រុសតូចចុះមកទេ »
« បើគេចុះមកក៏ប្រញាប់នាំមក យើងទៅចាំក្នុងឡាន »
« បានទាន! »
« ហ្ហឹម! »នាយគ្រហឹមដើមកបន្តិចហើយបោះជំហានសំដៅទៅឡាន
« បងឈុលខ្ញុំមកហើយ តោះប្រញាប់ទៅខ្ញុំយឺតម៉ោងមិនខានទេ »នាយចុះមករត់តក់ក្រហល់លេវអាវក៏បិទខុស ស្បែកជើងក៏ទើបតែពាក់បានម្ខាង ម្ខាងទៀតនៅក្នុងដៃនៅឡើយ
« អ្នកប្រុសតូច ! »ដោយសារតែសកម្មភាពនាយធ្វើអោយស៊ុងឈុលទប់សំណើចមិនបានទៅហើយហាសហា
« យ៉ាងម៉េចបង! មោះជួយពាក់ស្បែកជើងអោយខ្ញុំបន្តិច ខ្ញុំសិតសក់សិន »នាយហុចស្បែកជើងដែលនៅដៃនោះហុចអោយស៊ុងឈុលនាយទទួលហើយពាក់ស្បែកជើងអោយអ្នកប្រុសតូចរបស់នាយ ចំណែកឯអ្នកប្រុសតូចកំពុងផ្អៀងផ្អងសិតវែកស្ទាយ៍ម៉ូតសក់ ។
« តោះបង រួចហើយតោះ ខ្ញុំយឺតម៉ោងមិនខាន »នីគី
« បាទ ! »
« អេ!ឈប់សិន ចុះបងសុឺងនោះបង? »នីគី
« អ្នកប្រុសធំនៅក្នុងឡានឯណោះទាន! »ស៊ុងឈុល
« ចឹងឆាប់ទៅ »និយាយរួចនាយក៏រត់ទៅប្រុយស៊ុងឈុលដែលជាជំនិតក៏ដើរទៅតាម
« Hyung!ខ្ញុំមកហើយ »នីគី
« អ្ហឹម! អោយឈុលចេញឡានទៅ »ហុីសុឺង
« បាទ! បងឈុលចេញឡានទៅបានហើយ » នីគី
« បាទអ្នកប្រុស »នាយងក់ក្បាលបន្តិចរួចក៏បើកឡានចេញពីភូមិគ្រឹះ
« Hyung! »
« យ៉ាងម៉េចមានការអី? »នាយនិយាយតែមាត់តែភ្នែកបែរជាបិទ
« ពេលណាទើបពូជុងត្រឡប់មកកូរ៉េវិញ »នីគី
« បងក៏មិនដឹងដែរ មិនឮដំណឹងអីទេ »
ESTÁS LEYENDO
ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)
Historia Cortaការស្អប់ ភាពឈឺចាប់ ភាពច្រណែនរបស់បងចំពោះប្អូន " យើងធ្វើដើម្បីបំផ្លាញវា " ការបាត់បង់ យល់ខុស បោកប្រាស់ បំបែកបំបាក់ ហើយក៏បាត់បង់រហូតទៅ ស៊េរីបំណុលជីវិត ហុីសុឺង ហ្គីវីស& ជុងវ៉ុន ហ្សេនដេ និពន្ធដោយ:មីនហ្គី