មេដោះក្រោយពីត្រឡប់មកពីខ្ចីប្រាក់ទើបប្រញាប់មកបង់ហើយចូលមកមើលលោកហ្សេនដេ
« លោកម្ចាស់ »ទឹកភ្នែកមេដោះស្រក់ហូរម៉ាត់នៅពេលដែលហៅឈ្មោះលោកម្ចាស់
« ថ្ងៃនេះអ្នកប្រុសរវល់មើលថែរក្រុមហ៊ុនដូចមុនចឹងទើបគាត់មិនបានមកមើលលោកម្ចាស់ »មេដោះជាអ្នកមកមើលលោកហ្សេនដេរាល់ថ្ងៃហើយតែងតែនិយាយថា ជុងវ៉ុនជាប់ការងារនៅក្រុមហ៊ុន ទាំងដែលការពិតលោកហ្សេនដេដឹងទៅហើយថាវាបែបណានោះ។
___
« ពូ..ពូឯងមើលត្រីនោះទៅ »នីគីចង្អុលទៅត្រីដែលកំពុងហែលមកសុីចំណីដែលគេដាក់អោយ ថ្ងៃនេះគេណាត់គ្នាមកធ្វើបុណ្យជាមួយគ្នា កន្លែងមុនគេដែលត្រូវគឺកន្លែងអោយចំណីត្រីទើបពួកគេឈរអោយចំណីត្រីនេះឯង ពួកគេមួយរយៈនេះដូចជាស្និទ្ធស្នាលនឹងគ្នាគួរសមដែរ ។« ត្រីនឹងយ៉ាងម៉េចហេស? »នាយចងចិញ្ចើមសួរទៅនាយតូចវិញ
« គឺមុខរបស់វាដូចពូចឹងហិសហិស »នីគី
« ឯងសរសើរ ឬបង្អាប់យើងទៅ »ជេយ៍
« ក៏សរសើរនោះអី មើលចុះវាគួរអោយស្រលាញ់ណាស់ »នីគី
« ស្រលាញ់ទិញយកទៅចិញ្ចឹមទៅ »ជេយ៍
« ពូទិញអោយមកខ្ញុំយកភ្លាម »នីគី
« កុំចង់ខ្សែលើ ចង់បានទិញខ្លួនឯង »ជេយ៍
« ខ្ញុំដឹងហើយ តោះទៅកន្លែងផ្សេងទៀត »នីគី
« អ្ហឹម! »ជេយ៍ងក់ក្បាលហើយពួកគេក៏ដើរចេញពីកន្លែងនោះ ដើម្បីទៅអោយចំណីសត្វជាច្រើនទៀត។
នៅក្រោមដើមឈើធំមួយជេយ៍និង នីគីអង្គុយនៅទីនោះ« ពូ... » នីគី
« យ៉ាងម៉េច? »ជេយ៍
« សួរពូមួយបានទេ? »នីគី
« សួរដប់ក៏បានដែរ »ជេយ៍
« អញ្ចឹងសួរហើយណា »នីគី
« អ្ហឹមសួរមកចុះ »ជេយ៍
« រាល់ថ្ងៃនេះ ពូមានអ្នកនៅក្នុងចិត្តឬនៅ »ជេយ៍ឮបែបនេះក៏ងាកមករកនីគី នីគីក៏ងាកមកមើលជេយ៍ដូចគ្នា
« ឆ្លើយទៅ »នីគី
« សួរអីបែបនឹង? »ជេយ៍
« គ្រាន់តែជាសំណួរតើ ពូឆ្លើយទៅ »នីគី
YOU ARE READING
ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)
Short Storyការស្អប់ ភាពឈឺចាប់ ភាពច្រណែនរបស់បងចំពោះប្អូន " យើងធ្វើដើម្បីបំផ្លាញវា " ការបាត់បង់ យល់ខុស បោកប្រាស់ បំបែកបំបាក់ ហើយក៏បាត់បង់រហូតទៅ ស៊េរីបំណុលជីវិត ហុីសុឺង ហ្គីវីស& ជុងវ៉ុន ហ្សេនដេ និពន្ធដោយ:មីនហ្គី