ភាគទី31:បើឯងជារនុកក្នុង យើងចូលគុកយូរហើយមិនចឹង?

442 57 8
                                    

        +នេហ្វៀអាន់
នៅពេលដែលចប់កិច្ចការយ៉ុនហូក៏ត្រឡប់មកផ្ទះរបស់គេវិញ មកវិញទាំងអារម្មណ៍មិនល្អ មិនខ្ចីនិយាយអ្វីជាមួយប៊ីអូសូម្បីមួយម៉ាត់ មុខក៏មិនញញឹមដែរ~
ឡានបានចតនៅមួយកន្លែងប៊ីអូរហ័សចុះពីបាំងខាងមុខរត់មកបើកទ្វារអោយចៅហ្វាយ~ យ៉ុនហូចុះពីឡានហើយដលរចូលទៅភូមិគ្រឹះដោយមិនមើលមុខប៊ីអូសូម្បីបន្តិច~

« អ្ហា...យ៉ុន ឯងមកវិញហើយហ្អេស! »ជុងវ៉ានដើរចេញពីខាងក្នុងមកទាំងញញឹមញញែមតែងខ្លួនស្អាតបាតគ្មានទៅណាក្រៅពីដើរលេងតាមទម្លាប់របស់គេនោះទេ

« ចេញទៅ »យ៉ុនហូផ្អាកដំណើរនៅពេលដែលជុងវ៉ានចូលមកអោបគេហើយនាយក៏និយាយថាអោយជុងវ៉ានចេញពីគេទៅ

« យ៉ុន...កើតអីហ្នឹង!! មុខក្រញូវថ្នាក់នេះ...ស្មុគស្មាញរឿងការងារហ្អេស? »ជុងវ៉ាន

« យើងប្រាប់ថាអោយចេញ រំខានខ្លាំងណាស់ »យ៉ុនហូប្រឡេះជុងវ៉ានចេញពីការអោបហើយដើរចេញទៅធ្វើរំភើយ

«អ្ហើយ!!!!!  វាកើតឆ្គួតស្អីវា »ជុងវ៉ាននិយាយក្នុងចិត្តហើយក្ដាប់ដៃភ្នែកតាមសម្លឹងហើយសម្លក់ ចិត្តវិញក៏ខឹងខំនិយាយល្អៗជាមួយហើយម៉េចក៏មក គំរោះគំរើយដាក់គេបែបនេះទៅវិញ ចំជាចង្រៃមែនខូចអារម្មណ៍អស់~

« ឈប់~ »ជុងវ៉ាននិយាយថាឈប់នៅពេលដែលប៊ីអូកំពុងតែដើរកាត់មុខនាយ~

« មានអ្វីមែនទេបាទអ្នកប្រុសជុងវ៉ាន »

« យ៉ុនហូកើតអី ? »

« ខ្ញុំក៏មិនដឹងដែរបាទ បើគ្មានការអ្វីទេខ្ញុំសុំទៅសិនហើយបាទ»ប៊ីអូញញឹមដាក់នាយតូចបន្តិចមុននឹងប្រាស់ខ្លួនដើរចេញទៅ ទុកអោយជុងវ៉ាននៅឈរតែម្នាក់ឯង

« វានាំគ្នាកើតឆ្គួតស្អីអស់ហើយវុើយ!! »ជុងវ៉ានខឹងផងឆ្ងល់ផង ម្នាក់ក៏រាងខឹងៗម្នាក់ទៀតសួរស្អីក៏មិនដឹងធ្វើកូនចៅគេរបៀបម៉េចទើបមិនដឹងថាចៅហ្វាយកើតអី~

« អ្ហើយ!!! »ជុងវ៉ានក៏ចាកចេញពីផ្ទះទៅខាងក្រៅដោយអារម្មណ៍មិនល្អជាប់ទៅជាមួយ
   
   ប៊ីអូស្ថិតនៅក្នុងបន្ទប់ទឹក នាយក្បង់ទឹកដាក់មុខច្បូតមុខហើយងើបមើលមុខខ្លួនឯងនៅក្នុងកញ្ចក់ មើលខ្លួនឯងដូចជាស្គមជាងមុនប្រហែលជាគេធ្វើការងារច្រើនពេក~

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Where stories live. Discover now