ភាគទី52: ហេតុអ្វីក៏ធ្វើបែបនេះ

390 61 27
                                    

ព្រឹកឡើងនៅក្នុងបន្ទប់មិនធំពេកមិនតូចពេកគឺល្មម មានសភាពស្ងប់ស្ងាត់ព្រោះតែម្ចាស់បន្ទប់មិនទាន់ភ្ញាក់ពីដំណេក~ ឃេនតូចាប់កម្រើកក្បាលក៏ព្រោះតែគេដេកផ្កាប់មុខ ឯភ្នែកវិញបើកមិនទាន់រួចជ្រះស្រឡះប៉ុន្មាននោះទេ ទើបលូកដៃរាវប្រវេប្រវាឈោងយកទូរស័ព្ទដែលនៅលើតុរបស់នាយតាមទម្លាប់ដែលទុកនៅលើតុអំពូលភ្លើងនោះ តែនាយលូកទៅមិនប៉ះអ្វីគឺលើតុទទេស្អាត!!! ឃេនតូងាកក្រឡាប់ខ្លួនមកដាក់ដៃក៏ប៉ះលើខ្នើយសាច់ដែលមិនធ្លាប់មាន នាយគ្រវីក្បាលបន្តិចដើម្បីអោយស្វាងព្រោះគេនៅធីងធោងនៅឡើយ!!!!
ឃេនតូចាប់ងើបមុខផ្ដើមសម្លឹងមើលម្ដងបន្តិចៗរហូតដល់ឃើញផ្ទៃមុខរបស់ខ្នើយសាច់ម្នាក់នេះបានច្បាស់ធ្វើអោយនាយបើកភ្នែកធំៗស្វាងចែសដូចគេទះដប់ដៃ!!!

« លោកដុងយីន??? » កាយអាក្រាតត្រឹមល្វែងខាងលើ ល្វែងខាងក្រោមគ្របដណ្តប់ដោយភួយ ភ្នែកកំពុងបិទដេកយ៉ាងលង់លក់ ឃេនតូងាកមកមើលសភាពខ្លួនឯងគេក៏គ្មាសម្លៀកបំពាក់ដែរអ៊ីចឹង ពីយប់មិញគេនិងដុងយីន??

« មិនពិត!! »ឃេនតូក្រោកអង្គុយដោយទាញភួយបិទបាំងរាងកាយហើយងាកមុខចេញពីដុងយីន ងាកមកគិតពីរឿងយប់មិញ កាលពីយប់មិញមានរឿងអ្វីកើតឡើងទៅ ហេតុអ្វីក៏គេចាំអ្វីមិនបានសូម្បីបន្តិចសោះ~ មិនទាំងដឹងថាដុងយីនមកនៅទីនេះបានយ៉ាងម៉េច ហើយពីយប់មិញគេពិតជាខូចខ្លួនជាមួយដុងយីនពិតមែនហ្អេស! ?

« ភ្ញាក់លឿនណាស់តើ សឺត »កំពុងតែអង្គុយគិតយ៉ាងតប់ប្រមល់ក៏ស្រាប់តែមានដៃមួយគូរមកឱបជាប់ សួរនាំហើយថើបសាច់កញ្ចឹងកទៀត~ធ្វើអោយឃេនតូរហ័សប្រលេះខ្លួនចេញពីការឱបរបស់គេហើយព្យាយាមទាញភួយបិទបាំងរាងកាយ កែវភ្នែកសម្លឹងដុងយីនដោយអារម្មណ៍ខឹង!

« បិទបាំងម្ល៉េះ អៀនហ្អេស? »ដុងយីនភ្ញាក់មកធ្វើខ្លួនដូចធម្មតានៅលើកចិញ្ចើមសួរទៅកាន់ឃេនតូទៀត!

« យប់មិញមានរឿងអី? លោកមកនៅក្នុងបន្ទប់ខ្ញុំបានយ៉ាងម៉េច លោកឯងធ្វើអីខ្ញុំ? »

« យប់មិញ? ពិតជាមិនចាំអីបន្តិចសោះហ្អេស? យប់មិញនេះមានក្តីសុខកម្រិតណាហេតុអ្វីក៏ភ្លេចទៅកើត!!! »

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Nơi câu chuyện tồn tại. Hãy khám phá bây giờ