ភាគទី44:យើងស្រលាញ់គ្នាឬ?

386 59 25
                                    

ក្រោយជាតិស្រាចូលខ្លួនកាលពីយប់មិញមកព្រឹកឡើងភ្ញាក់មកទាំងឈឺក្បាល~
« យើងផឹកដល់ថ្នាក់នេះ?អ្ហើយ »នាយយកដៃទប់ក្បាលតិចៗមុននឹងក្រោកទៅជម្រះកាយអោយបានស្រឡះខ្លួនខ្លះ~ចំណែកប៊ីអូវិញគេត្រឡប់ទៅតាំងតែពីក្បាលព្រលឹមម្លេះ ហើយរឿងកាលពីយប់មិញចាត់ទុកថាវាអចេតនាចុះ~

« ភ្ញាក់ហើយហ្អេសប្រុសយ៉ុន! មកញុំាបាយមក ! »លោកម្ចាស់នេហ្វៀអាន់ហាស្ដីទៅកាន់កូនច្បងរបស់គាត់ដែលកំបុងតែដើរមកមកនោះ~យ៉ុនហូដើរចុះមកចូលតុតាមកន្លែងរបស់ខ្លួន!

« ខ្ញុំសុំទោសលោកប៉ា យប់មិញប្រហែលខ្ញុំផឹកច្រើនពេកទើបក្រោកយឺត! »

« មិនអីទេ ដួសបាយទៅ! »ឮសម្ដីចៅហ្វាយបញ្ជារអ្នកបម្រើក៏រៀបចំដួសបាយអោយចៅហ្វាយនាយ

« យប់មិញខ្ញុំស្មានតែប៊ីអូយកបងត្រឡប់ទៅវិញហើយតើ! »ថេម៉ូនិយាយឡើងធម្មតាខុសពីយ៉ុនហូដែលងាកមករកគេយ៉ាងរហ័សសញ្ញាឆ្ងល់លោតឡើងក្នុងខួរក្បាលតែម្ដង!!

« ប៊ីអូ?មកធ្វើអី »

« ព្រោះបងនឹង ហៅប៊ីអូៗមិនឈប់ ខ្ញុំក៏Callហៅអោយគេមក »យ៉ុនវិញបានត្រឹមតែក្រឡាប់ភ្នែកចុះឡើងព្យាយាមគិតប៊ីអូមកមែន?ឬក៏ពេលនោះគេសន្លប់បាត់ហើយដឹង?

« នាំគ្នាញុំាបាយទៅ »លោកម្ចាស់និយាយកាត់ដំណើរកូនទាំងពីរទើបពួកគេស្ងាត់មាត់អស់ហើយក៏ចាប់ផ្ដើមទទួនទានអាហារពេលព្រឹកជុំគ្រួសារដែលកម្រកើតឡើងខ្លាំងមែនទែនតាំងតែពីយ៉ុនហូចុះទៅរស់នៅផ្ទះដោយឡែកមក!!

ងាកមកនាយកម្លោះយើងវិញកំពុងតែដេកត្រាំទឹកក្នុងអាងមើលទៅទឹកមុខក៏ប្រហែលមានរឿងត្រូវគិតមើលទៅ ក៏មិនដឹងថាកង្វល់ចំពោះរឿងដែលបានប្រព្រឹត្តកាលពីយប់មិញឬក៏រឿងអ្វីផ្សេងនោះទេ~

« យើងគួរសម្រេចចិត្តបែបណាវេុីយ! »នាយកម្លោះចោទសួរខ្លួនឯងថាត្រូវសម្រេចចិត្តបែបណាទៅលើរឿងដែលបាននិយាយគ្នាជាមួយលោកម្ចាស់នេហ្វៀអាន់មុនពេលនឹងចេញពីទីនោះមក

(អារម្មណ៍ពេលខ្លះយើងស្រលាញ់ឯង) សម្ដីរបស់យ៉ុនហូក៏ចាប់កើតឡើងនៅក្នុងខួរក្បាលគេទឹកមុខរបស់ប៊ីអូបញ្ជាក់ថាគេកំពុងតែគិតអំពីសម្ដីនេះ វាមិនអាច វាគ្រាន់តែជាពាក្យសម្ដីនិយាយមិនដឹងខ្លួន វាគ្រាន់តែជារឿងដែលគ្មានបំណងអោយកើត វាមិនអាចក្លាយជាការពិត ចៅហ្វាយមានអ្នកដែលសក្ដិសមនឹងខ្លួនហើយ គេមិនមែនជាជម្រើសដែលល្អសម្រាប់យ៉ុនហូទេដកខ្លួនទាន់អ្វីៗទើបតែចាប់ផ្ដើម!

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Hikayelerin yaşadığı yer. Şimdi keşfedin