ព្រឹកនេះថ្ងៃរះស្រឡះល្អណាស់បន្ទាប់ពីភ្លៀងបង្អុររួចកាលពីយប់មិញ ព្រះអាទិត្យបញ្ចេញពន្លឺជះពេញផ្ទៃក្រុងទាំងមូល ~ហុីសុឺងចាប់កម្រើកត្របកភ្នែកតិចៗមុននឹងបើកភ្នែកសន្សឹមៗ នាយក្រោកអង្គុយអោយត្រង់ខ្លួនពត់ពែនខ្លួនចុះឡើងបន្តិចហើយក៏ទម្លាក់ជើងចុះពីលើពូក~ អ្វីដែលប្លែកចំពោះព្រឹកនេះគឺដូចព្រឹកមុនៗដែរ តាំងតែពីត្រឡប់មកពីដើរលេងវិញ រាល់ពេលព្រឹកជុងវ៉ុនមិនដែលដាក់ស្បែកជើងអោយគេពាក់ពេលចុះពីលើគ្រែ~ គ្មានទឹកមួយកែវសម្រាប់ពេលក្រោកពីគេង ~មិនមានកន្សែងនិងសម្លៀកបំពាក់សម្រាប់អោយគេងូតទឹក~ អាហារពេលព្រឹកក៏ប្លែកថ្វីដៃ សួរទៅក៏ថាចង់ប្ដូររសជាតិ
ហុីសុឺងក្រោកពីគ្រែហើយសំដៅចូលបន្ទប់ទឹក~~~ក្រឡេកមកមើលផ្ទះនេហ្វៀអាន់ឯណេះវិញ ពេលព្រឹកតែងទទួលបានអាហារឆ្ងាញ់ប្លែកខុសពីរាល់ដងដែលជាស្នាដៃជុងវ៉ានក្លែងក្លាយជាអ្នកធ្វើ ទាំងដែលរាល់ដងជុងវ៉ានគេមិនសូម្បីតែចូលចង្រ្កាន ប្រើសម្ដីអាក្រក់ៗដាក់អ្នកបម្រើ តុអាហារបើមានគេនៅ គឺរួមតុបាយមានតែគេនឹងយ៉ុនហូតែប៉ុណ្ណោះ~ ប៉ុន្តែក្រោយពេលមានជុងវ៉ុនផ្ទះនេះហាក់រីកស្រស់ជាងមុន~អ្នកបម្រើមើលថែជុងវ៉ុនបានយ៉ាងដិតដល់ព្រោះជុងវ៉ុនតែងតែនិយាយល្អៗដាក់ពួកគេ អាហាររួមតុបាយ ពេលខ្លះមានរាងតូច យ៉ុនហូនិងប៊ីអូដែរ~
« ម្ចាស់តូចកុំធ្វើអីទានម្ចាស់ ទុកអោយខ្ញុំធ្វើវិញ »អ្នកបម្រើស្រីព្យាយមតាមឃាត់ជុងវ៉ុនមិនអោយធ្វើអីទេតែជុងវ៉ុននៅតែមានះចង់ធ្វើ អោយគេអង្គុយស្ងៀមដេកស្រួលរស់ស្រួលអត់ធ្វើអីសោះគេមិនចេះនៅនោះទេ~~
« មិនអីទេ ខ្ញុំគ្រាន់តែស្រោចផ្កាតើមានអ្វីធំដំុទៅ បានខ្ញុំធ្វើមិនបាននោះ »
« ប៉ុន្តែម្ចាស់តូច បើចៅហ្វាយដឹងខ្ញុំស្លាប់មិនខានទេ »
« យ៉ុនហូមិនថាអីទេ បើខ្ញុំធ្វើប៉ុណ្ណឹងគេខឹងនឹងឯងដែរនោះអោយគេមកសម្លាប់ខ្ញុំមក »ជុងវ៉ុននិយាយតែមាត់តែមិនព្រមឈប់ទេគេនៅតែស្រោចដដែលស្រោចទាល់តែផុតជួររបស់វា
« យ៉ាងណាក៏ម្ចាស់តូចជាចៅហ្វាយ ការងារទាំងនេះសមគួរតែខ្ញុំធ្វើប៉ុណ្ណោះ ម្ចាស់តូច ចូលទៅខាងក្នុងវិញទៅ »
CZYTASZ
ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)
Krótkie Opowiadaniaការស្អប់ ភាពឈឺចាប់ ភាពច្រណែនរបស់បងចំពោះប្អូន " យើងធ្វើដើម្បីបំផ្លាញវា " ការបាត់បង់ យល់ខុស បោកប្រាស់ បំបែកបំបាក់ ហើយក៏បាត់បង់រហូតទៅ ស៊េរីបំណុលជីវិត ហុីសុឺង ហ្គីវីស& ជុងវ៉ុន ហ្សេនដេ និពន្ធដោយ:មីនហ្គី