ភាគទី47:នឹកខ្លាំងណាស់

566 81 14
                                        

ព្រឹកឡើងហុីសុឺងទៅធ្វើការធម្មតា បើទោះបីជាកាលពីពេលយប់ម្នាក់ៗស្ងាត់រៀងខ្លួនក៏ដោយ ក៏ព្រឹកឡើងនៅតែធ្វើខ្លួនតាមធម្មតាពួកគេមិនចង់អោយអ្នកផ្ទះដឹងពីរឿងនេះ~ជុងវ៉ានស្ថិតនៅក្នុងបន្ទប់អង្គុយគិត គិតមិនដឹងធ្វើយ៉ាងម៉េចល្អពេលនេះ យ៉ាងណាក៏គេស្រលាញ់ហុីសុឺងដែរ ដំបូងគ្រាន់តែចង់លេងល្បែងជាមួយហ្នឹងប្អូនគ្រាន់តែចង់អោយប្អូនឈឺចិត្តស្អិតទ្រូងគ្រាន់តែចង់អោយប្អូនយល់អារម្មណ៍ដែលបាត់បង់មនុស្សដែលខ្លួនស្រលាញ់តែប៉ុណ្ណោះតែយូរទៅក៏ស្រលាញ់គេពិតៗទៅវិញ!!!

« ដំបូងយើងក៏មិនចង់ជឿដែរ តែសង្កេតយូរៗក៏ឃើញចម្លើយ»ជុងវ៉ានស្រមៃដល់ពេលដែលនាយកំពុងចងក្រវ៉ាត់កអោយហុីសុឺងមុនពេលចេញទៅធ្វើការព្រឹកមិញនេះ~

« លោកដឹងមកយូរហើយ? »សម្ដីសួរឆ្លងឆ្លើយតែដៃមិនទំនេររៀបចំតែងកាយអោយស្វាមី!!

« មិនយូរប៉ុន្មានទេ តែយ៉ាងណាឯងក៏ដើរតួសមបំផុតហើយ »នាយសង្ហារដើរចេញពីរាងតូចនៅពេលដែលគេរៀបចំលើខ្លួនរបស់នាយរួច នាយទៅឈរឆ្លុះមើលខ្លួនឯងក្នុងកញ្ចក់មុននឹងឈោងយកកាបូបធ្វើការហើយក៏ដើរសំដៅទៅទ្វារដើម្បីចេញទៅធ្វើការ~

« អ៎...កុំភ្លេចប្រគល់កន្លែងដើមអោយម្ចាស់គេវិញផងណា»នាយចេញផុតពីមាត់ទ្វារហើយតែក៏ថយខ្លួនមកក្រោយវិញផ្ដាំផ្ញើប្រាប់ទៅភរិយាក្លែងក្លាយហើយក៏ចេញទៅធ្វើការទៅ!!! ជុងវ៉ានវិញក្ដាប់ដៃជាប់ម្នាក់ៗអីក៏ត្រូវការជុងវ៉ុនខ្លាំងម្លេះ ចុះគេ?មិនល្អត្រង់ណា?

« យើងគ្មានថ្ងៃចាញ់វាទេ!!!! »ភ្នែកទាំងគូលេចឡើងភ្លើងកំហឹងដៃទ្វារខ្ញាំកម្រាលពូកជាប់យើងគ្មានថ្ងៃចាញ់យើងត្រូវតែឈ្នះ ឈ្នះម្យ៉ាងគត់!!!
    +នេហ្វៀអាន់
រាងតូចអង្គុយនៅខាងក្រៅខាងស្ដាំដៃនៃអាងទឹកអានសៀវភៅទាក់ទងនឹងការថែរក្សាគភ៌យ៉ាងយកចិត្តទុកដាក់ពីមួយទំព័រទៅមួយទំព័រ ទោះរស់ឃ្លាតស្វាមីតែមានកូនដែលនៅជាមួយដែរយ៉ាងណាក៏កក់ក្ដៅព្រោះនេះក៏ជាតំណក់ឈាមរបស់គេក៏ប្រៀបដូចជាមានស្វាមីនៅក្បែរដូចគ្នា~

« រងចាំខ្ញុំបន្តិចទៅ ខ្ញុំប្រាកដជាត្រឡប់ទៅរកលោកវិញហុីសុឺង!!!! »សម្ដីទាំងនេះនិយាយប្រាប់ខ្លួនឯងសឹងតែរាល់ថ្ងៃទៅហើយ បានត្រឹមតែនិយាយលួងចិត្តព្រោះធាតុពិតមិនដឹងបានត្រឡប់វិលជួបឬអត់ផង!

 ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)Donde viven las historias. Descúbrelo ahora