ពីរសប្តាហ៍កន្លងមកនេះអាការៈចាញ់កូនរបស់ជុងវ៉ានចាប់ផ្ដើមធ្វើអោយយ៉ុនហូឆ្ងល់ជាខ្លាំង គេចាញ់អាហារ គេក្អួត ដូចជាពេលដែលជុងវ៉ុននៅជាមួយនាយដែរ ឬមួយក៏ជុងវ៉ានមានកូន? ចុះតើមានកូនជាមួយអ្នកណាទៅ?បើនាយនិងរាងតូចមិនដែលមានអ្វីជាមួយគ្នាយូរណាស់មកហើយ សូម្បីតែទំនាក់ទំនងល្អល្អូកល្អើនដាក់គ្នាដូចពេលមុន ដូចពេលដែលមិនទាន់មានអ្នកមកធ្វើអោយចិត្តពួកគេទាំងពីរបែងចែក ដូចពេលដំបូងដែលពួកគេផ្ដើមជាមួយគ្នាមានតែចិត្តចំពោះគ្នាមួយនឹងមួយ តែឥឡូវម្នាក់ក៏ស្រលាញ់ប្រពន្ធគេ ម្នាក់ក៏ស្រលាញ់ស្វាមីគេហើយមានកូនជាមួយអតីតដៃគូទៀត តែយ៉ាងណាក្ដីក៏ពួកគេទាំងពីរបន្តរស់ក្រោមដំបូលផ្ទះតែមួយដដែលទោះមិនសូវល្អនឹងគ្នាដូចមុនក៏ដោយ~បើម្នាក់ៗមើលឃើញផ្លូវថ្មីរៀងខ្លួនហើយអ៊ីចឹងក៏បណ្ដោយទៅតាមហ្នឹងទៅចុះ~~
« ថាយើងខ្វះសុជីវធម៌ដាក់ឯងក៏បាន ប៉ុន្តែក្មេងនេះជាកូនរបស់អ្នកណា »យ៉ុនហូសួរកាត់ដំណើរការញុំាអាហារពេលព្រឹកទាំងកណ្ដាលទី មិនចង់សួរធ្វើអោយខូចអារម្មណ៍របស់រាងតូចទេតែអត់សួរគឺមិនបានពិតមែន បើឆ្លើយថាជាកូនរបស់នាយ ក៏សុខចិត្តចិញ្ចឹមមើលថែ ទោះមិនមែនក៏សុខចិត្តចិញ្ចឹមមើលថែយ៉ាងណាក៏ធ្លាប់ស្រលាញ់គ្នានៅជាមួយគ្នាដូចគ្រួសារតែមួយស្រាប់ទៅហើយ!!
« យើងឆ្អែតហើយ »ជុងវ៉ានទម្លាក់ស្លាបព្រាចុះហើយក្រោកឡើងចេញពីតុអាហារដើរទៅរកបន្ទប់របស់គេវិញធ្វើមិនដឹងដោយគេចវេសមិនព្រមឆ្លើយតបនឹងរាងក្រាស់វិញ
« ទៅត្រៀមឡានទៅ »មិនកង្វល់ចិត្តជាមួយនឹងទង្វើរបស់រាងតូចដែលធ្វើដាក់ខ្លួនបែបនេះ នាយទម្លាក់ស្លាបព្រាចុះ ជូតមាត់ ផឹកទឹករួច បញ្ជាប៊ីអូអោយត្រៀមទៅចាំនៅឯឡានមុនដើម្បីត្រៀមទៅធ្វើការ ~ ឯអ្នកដែល គេចមុខគេមកសម្ងំនៅក្នុងបន្ទប់ឯណេះវិញបង្ហាញទឹកមុខមិនល្អឡើងមក! សម្លឹងខ្លួនឯងនៅក្នុងកញ្ចក់ដោយមិនព្រិចភ្នែក សភាពគេពេលនេះអាចនឹងធ្លាក់ជាងមុនបន្តិចព្រោះកូនរបស់គេរករឿងច្រើនពេក បើនៅជាមួយប៉ាធំរាងតូចបានសម្រាកច្រើនកូនតូចរបស់គេមិនសូវរករឿងនោះទេ តែបើទៅនៅជាមួយថេម៉ូស្ទើតែរាល់ថ្ងៃពេក យ៉ុនហូអាចសង្ស័យក៏ថាបាន ទើបទ្រាំលំបាកហើយឆ្លៀតទៅរកថេម៉ូម្ដងម្កាល~
أنت تقرأ
ភរិយាបំណុលSs1(ស៊េរីបំណុលជីវិត Completed✓)
القصة القصيرةការស្អប់ ភាពឈឺចាប់ ភាពច្រណែនរបស់បងចំពោះប្អូន " យើងធ្វើដើម្បីបំផ្លាញវា " ការបាត់បង់ យល់ខុស បោកប្រាស់ បំបែកបំបាក់ ហើយក៏បាត់បង់រហូតទៅ ស៊េរីបំណុលជីវិត ហុីសុឺង ហ្គីវីស& ជុងវ៉ុន ហ្សេនដេ និពន្ធដោយ:មីនហ្គី