" នេះហើយជាកាដូដែលយើងអោយទៅនាង ! " ជីមីនញញឹមយ៉ាងមានមោទនភាពនេះត្រឹមតែការថើបបបូរមាត់របស់ណាមហ្វុនតែប៉ុណ្ណោះក៏គេមានអារម្មណ៍ថាពេញចិត្តខ្លាំង អារម្មណ៍របស់គេបញ្ជាក់ថាស្អប់នាងដល់ឆ្អឹងក៏ព្រោះតែពូជអំបូរទាំងម្តាយទាំងបងស្រីរបស់នាងធ្វើអោយគេឈឺចាប់ តែទោះបីជាស្អប់យ៉ាងណាតែគេក៏នៅតែប្រាថ្នាចង់ប៉ះពាល់សាច់កាយរបស់នាង ។
" ផាកជីមីន ! " ណាមហ្វុនស្រែក
" រឺយប់នេះចង់បានមួយទឹកទើបស្ងប់ចិត្ត ? "
ផាច់ ( មួយកាំផ្លៀងទះដោយណាមហ្វុន )
ហួសហេតុពេកហើយគេជាមនុស្សចាស់ពាក្យសម្តីនិយាយចេញមកមិនគួរអោយគោរព គេធ្វើមើលតែនាងជាកញ្ជះបម្រើតណ្ហារបស់គេទៅហើយ នាងពិតជាស្អប់ប្រុសម្នាក់នេះខ្លាំងណាស់ ស្អប់ដែលគេមើលងាយហើយក៏មិនអោយតម្លៃនាង ...។" គីមណាមហ្វុននាងហ៊ានទះយើងផង "
" រឿងអីដែលខ្ញុំមិនហ៊ានហាស៎ ? មនុស្សវើយ អ្នកណាបំពានយើង យើងប្រដៅទាំងអស់នឹង " ណាមហ្វុនបើកភ្នែកធំៗសម្លក់ហើយក៏ថែមទាំងស្រែកខ្លាំងៗដាក់ជីមីនទៀតផង កុំយល់ច្រឡុំថាគីមណាមហ្វុននៅស្ងៀមៗអោយអ្នកបំពានជាន់ឈ្លីបានដោយងាយអោយសោះ សិទ្ធមនុស្សស្មើរគ្នានាងក៏មិនចេះខ្លាចមនុស្សដូចលោកឡើយ ។" នាងដូចជាខ្លាំងដៃជាមួយយើងខ្លាំងណាស់ "
" ខ្លាំងរឺមិនខ្លាំងខ្ញុំមិនដឹង យ៉ាងណាលោកក៏គ្មានសិទ្ធធ្វើបាបលើខ្ញុំស្រាប់ទៅហើយ ផាកជីមីន លោកត្រូវចាំអោយច្បាស់លោកព្យាយាមសាងបាបកម្មមកលើខ្ញុំច្រើនប៉ុណ្ណាខ្ញុំក៏សងទៅលោកវិញទាំងអស់ បើអស់សាច់ការហើយខ្ញុំសុំលា ពេលវេលាខ្ញុំមានតម្លៃមិនយកមកអត់ប្រយោជន៍ជាមួយមនុស្សដូចជាលោកនោះទេ " ណាមហ្វុននិយាយតែប៉ុណ្ណឹងហើយក៏បើកទ្វារឡានដើរចេញ ។ ទង្វើរក្រអើតក្រទមរបស់នាងពិតជាធ្វើអោយជីមីនខឹងខ្លាំងណាស់ នាងមិនដូចជាណាមហ្វាឡើយ នាងសាហាវលាក់ពុតត្បុតហើយក៏ឃោឃៅខ្លាំងណាស់ ...!!!" ចៅហ្វាយ " ដេគុណ
" អោយនាងខ្មើតសិនចុះ យប់នេះដឹងគ្នាជាមួយយើងហើយ "
" យើងត្រឡប់ទៅក្រុមហ៊ុនវិញ "
" បាទទាន " ដេគុណទទួលបញ្ជារបន្ទាប់មកក៏ប្រញាប់ឡើងឡានអង្គុយនៅចង្អូតបញ្ជារដើម្បីបើកនាំចៅហ្វាយត្រឡប់ទៅក្រុមហ៊ុន ដោយសារតែជីមីនពង្រីកមហិច្ចតារអោយធំបន្ថែមទើបមានការងារអោយរវល់ច្រើនបន្តិច តែថាមិនអីនោះទេ យ៉ាងណាក៏ខួរក្បាលរបស់គេមួយចំណែកបែងចែកគិតពីណាមហ្វុនដែល ...។
YOU ARE READING
ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )
Romance" បាបកម្មដែលគ្រួសាររបស់ខ្ញុំសាងទៅលើលោក ខ្ញុំនឹងដោះសងលោកជំនួសទាំងការទាំងចុងណា ផាកជីមីន " ណាមហ្វុន ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )