ភាគទី ០៥ : មួយម៉ាត់កញ្ចាស់ពីរម៉ាត់កញ្ចាស់ប្រយ័ត្នផើមដោយសារអាកញ្ចាស់ម្នាក់នេះទៅ

717 21 0
                                    

     " បើនាងមិនព្រមជាមួយយើង "
     " មួយគ្រាប់ចុងក្រោយនេះយើងនឹងបាញ់នាង " ជីមីននៅតែលើកកាំភ្លើងតម្រង់ទៅកាន់ណាមហ្វុនដដែល ម្តងនេះនាងក្រមុំណាមហ្វុនងើបមុខឡើងហើយក៏ញញឹមមុននឹងដើរទៅក្បែរជីមីន ។

ប្រអប់ដៃតូចរបស់នាងចាប់ទាញកាំភ្លើងពីដៃអ្នកកម្លោះយកទៅទុកនៅលើតុមុននឹងដាក់គូទអង្គុយលើពូកដោយកាយវិការអែនអនយឿតៗទាក់ទាញចិត្តបុរសអោយឈ្លក់វង្វេងជាទីបំផុត ! ជីមីនសម្លឹងមើលនាងឡើងស្លុងអារម្មណ៍ក៏ព្រោះតែនាងទន់ភ្លន់ដាក់រូបគេ មិនបានគឹតអោយដឹតដល់ថាកាយវិការទន់ភ្លន់អាចបង្កប់ទៅដោយពិស

     " ចេះបែបនេះដែល ? " ជីមីនសួរទៅកាន់នាង
     " ខ្ញុំស្អប់មនុស្សពូកែគម្រាម ! ហើយក៏មិនចូលចិត្តអោយអ្នកណាគម្រាមខ្ញុំដែល " ណាមហ្វុនសម្លឹងមុខរបស់ជីមីនចំៗហើយក៏បង្ខិតមុខចូលអោយជិតបន្តិចដែលរក្សាគម្លាតចម្ងាយបានប្រហែលមួយចង្អាមពីគ្នាតែប៉ុណ្ណោះ ។ ណាមហ្វុនប្រើដៃទាំងសងខាងរបស់នាងប្រឡេះឡេវអាវរបស់ជីមីនពីមួយគ្រាប់ទៅមួយគ្រាប់រហូតដល់អស់ហើយក៏គ្រវែងអាវមួយនោះទៅយ៉ាងឆ្ងាយ បន្ទាប់មកនាងក៏ចាប់សម្រាតខោរបស់ជីមីនម្តងដែលចុងក្រោយបន្សល់ត្រឹមខោក្នុងតែប៉ុណ្ណោះ

     " នាងពេញចិត្តយើងតើមេនទេ ? " ជីមីនសម្រេចចិត្តថានឹងសួរ សំនួរមួយនេះ គេគុំសួរមកយូហើយតាំងពីថ្ងៃដំបូងដែលជួបគ្នាក្នុងកំឡុងពេលហេតុការណ៍ចោរចូលប្លន់ហាងពេជ្រនោះមកម្លេះ

     " ចុះបើខ្ញុំប្រាប់ថាខ្ញុំចាប់អារម្មណ៍ " ណាមហ្វុនចាប់ផ្តួលជីមីនអោយដេកទៅលើពូកចំណែកឯរូបនឹងក៏សង្គ្រប់នៅពីលើខ្លួនរបស់គេដែល បែបនេះគឺនាងមានឱកាសក្នុងការចាត់ការគេច្រើន ។ ជឿចុះមនុស្សប្រុសពូកែឆ្លាត ឃោឃៅយ៉ាងណា ក៏នៅតែគេចមិនផុតពីនារីនៅតែចាញ់កលស្នេហ៍មាយារបស់នារីដែលកំពុងតែពង្វក់ ក៏ដូចជាជីមីននៅពេលនេះដែលគេកំពុងតែវង្វេងហើយក៏ងប់ងល់ហើយ

     " នាងចាប់អារម្មណ៍យើងយូហើយតើមេនទេ ? " 
     " អ្ហឹមមមម " ណាមហ្វុនគ្រហឹម ចុងច្រមុះរបស់នាងកំពុងតែធ្វើចលនាអង្អែលលើសាច់ថ្ពាល់របស់ជីមីន នាងព្យាយាមធ្វើអោយគេភ្លេចខ្លួន ធ្វើអោយគេឈ្លក់វង្វេងដកចិត្តមិនរួច

ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )Où les histoires vivent. Découvrez maintenant