មួយអាទិត្យក្រោយមក !
ពេលវេលាបានកន្លងផុតទៅមួយអាទិត្យទៀតហើយមួយថ្ងៃប្រៀបបានដូចមួយម៉ោងយ៉ាងអញ្ចឹងកន្លងទៅលឿនពិតមេន ។ នៅថ្ងៃនេះដែលក៏ដល់ថ្ងៃដែលរ៉េនហ្សិនឡើងយន្តហោះទៅរៀននៅស្រុកក្រៅហើយ វាក៏ចម្លែកណាស់ដែល ដែលគេជ្រើសជើងហោះហើរនៅពេលយប់ តែទោះបីជាយប់ក៏ដោយថ្ងៃក៏ដោយរឺមួយក៏ពាក់កណ្តាលយប់ទៀតក៏ណាមហ្វុននៅតែមកជួនដំណើររ៉េនហ្សិនអោយទាល់តែបានដែល !
" ទៅណានឹងកូន ? ម៉ោង៧យប់ហើយ " ណាមជូនសួរទៅកាន់កូនស្រីក៏ព្រោះតែឃើញនាងរត់ចុះពីលើកាំជណ្តើរមកជាមួយនឹងកាយវិការរហន់ហើយក៏ប្រញាប់ខ្លាំងដូចភ័យខ្លាចឡានចេញចោលយ៉ាងអញ្ចឹង ? ណាមួយនេះក៏យប់ម៉ោង៧ហើយតើនាងចង់ទៅណាទៀត ? ដោយហេតុនាងជាងកូនស្រីផងលោកប៉ាក៏ចេះតែព្រួយបារម្ភទៅ ដើរយប់អីបែបនេះចេះតែភ័យខ្លាចកូនស្រីត្រូវគេធ្វើសុី នាងកំពុងតែពេញអាយុពេញរូបរាងពេញវ័យក្រមុំដែលស្រស់ស្អាតប្រៀបដូចជាផ្កាតែពោរពេញដោយទឹកលំអងត្រូវកន្លង់តាមក្រេបជញ្ជក់ផងនោះ ។" ថ្ងៃនេះរ៉េនឡើងយន្តហោះណាលោកប៉ា កូនភ្លេចអោយឈឹង "
" កូនត្រូវប្រញាប់ទៅហើយ លាសិនហើយលោកប៉ាអ្នកម៉ាក់ "
" អេ៎អោយបងប្រុសកូនជួនទៅ " ណាមជូនស្រែកបន្ត
" មិនអីទេកូនត្រូវប្រញាប់ទៅហើយលោកប៉ា លាហើយៗៗ " ណាមហ្វុនស្ទុះរត់ទៅត្រុយបាត់រកតែអ្នកណាតាមក៏មិនទាន់ លឺនាងនិយាយថាទៅជួនដំណើររ៉េនហ្សិនណាមជូនក៏រាងអស់បារម្ភបន្តិច ។" មួយរយះនេះអូនឃើញបងខ្វាយខ្វល់ពីកូនចម្លែកណាស់ជូន " ឆេមីនសួរក៏ព្រោះតែឃើញស្វាមីដូចច្នោះមេន ទាំងដែលកន្លងមកក៏បើកដៃទូលាយអោយកូនសោះនឹងណា ។ ណាមជូនដកដង្ហើមធំហើយក៏និយាយតាមត្រង់ទាំងមិនលាក់ចំពោះមុខកូនហើយនឹងប្រពន្ធ
" ហើុយយ បងខ្លាចប្រវត្តិសាស្ត្រច្រុំដែលទៀត " លឺលោកប៉ានិយាយដូចច្នោះណាមហ្វាក៏ទម្លាក់ទឹកមុខចុះ អតីតកាលព្រោះតែនាងនេះហើយដែលមានៈទាញអ្នកនេះអ្នកនោះអោយចូលរួមល្បែងស្នេហារបស់នាងដោយមិនបានគិតពីអនាគតសោះថានឹងធ្វើអោយអ្នកណាម្នាក់ឈឺចាប់បង្កើតបានជាគំនុំបន្ទាប់ពីល្បែងស្នេហាបានបញ្ចប់ ឥឡូវនេះវាក៏ពិតមេន ធ្វើអោយប្អូនស្រីលែងមានសេរីភាពនឹងជម្រើសក្នុងការរស់នៅអោយបានស្ងប់សុខដូចគេដូចឯង ហើយមួយវិញទៀតក៏ធ្វើអោយលោកប៉ាមិនសប្បាយចិត្តចេះតែដេកភ័យព្រួយ ។
YOU ARE READING
ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )
Romance" បាបកម្មដែលគ្រួសាររបស់ខ្ញុំសាងទៅលើលោក ខ្ញុំនឹងដោះសងលោកជំនួសទាំងការទាំងចុងណា ផាកជីមីន " ណាមហ្វុន ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )