ភាគទី ២៥ : ខ្ញុំសុំអង្វរខ្ញុំឈឺណាស់ អ្ហឺៗៗៗ

286 15 6
                                    

បើគ្រាន់តែបានទៅដល់ទីតាំងបន្ទប់នោះហើយជីមីនក៏លើកដៃគោះទ្វារលាន់សូរតែផាំងៗៗស្ទើរតែអាចអោយទ្វារនោះបាក់បែកបានទៅហើយ នេះបើតាមកំហឹងនៅក្នុងខ្លួនវិញមិនចាំបាច់ចំណាយពេលគោះឡើយលើកជើងធាក់តែមួយជើងក៏អាចបំបាក់ទ្វារបានហើយ ចាប់ទុកថាផាកជីមីនទុកមុខអោយច្រើនណាស់ ។ 

   « អ្នកណាអញ្ចេះ » ថៅកែសុឺជ្រួញចិញ្ចើមឆ្ងល់ព្រោះតែមិនទាន់បានដាក់គូទអង្គុយអោយស្រួលខ្លួនផងស្រាប់តែមានមនុស្សអសីលធម៍ណាក៏មិនដឹងមកគោះទ្វារដាច់ចង្វាក់អស់
   « ខ្ញុំ...ខ្ញុំសុំទៅឈរនៅរានហាលសិន » ណាមហ្វុនភ័យឡើងញ័របបូរមាត់សំឡេងគោះទ្វារលាន់លឺខ្លាំងអញ្ចឹងច្បាស់ណាស់ថាជាគេម្នាក់នោះ នាងមិនទាន់ទាំងគេចពីគេបាន១០នាទីស្រួលបួលផងស្រាប់តែគេចាប់នាងបានទៅហើយពិភពលោកអើយមិនសណ្តោសនាងសោះ ។ 

   « អេ៎ !? » ថៅកែសុឺក៏ឆ្ងល់ចំពោះកាយវិការចម្លែកៗរបស់ណាមហ្វុនដូចគ្នាសុខៗក៏គេចទៅរានហាល តែក៏ប្តូរគំនិតផ្តោតទៅលើមនុស្សដែលកំពុងតែគោះទ្វារផាំងៗឯណោះវិញ ។ 
   « អ្នកណាវើយយ៎ ?! » ខណះពេលដែលថៅកែសុឺចាប់បើកទ្វារឡើងគ្រាន់តែបញ្ចប់សំនួរភ្លាមកាណុងកាំភ្លើងក៏ចង្អុលចំកណ្តាលក្បាលបាត់ទៅហើយបូកលាយឡុំជាមួយម្ចាស់កាំភ្លើងទឹកមុខប្រៀបបានដូចបិសាចកំណាចកំពុងសុីសាច់ហុតឈាមផងធ្វើអោយថៅកែសុឺញ័រជើងភ័យស្ទើរតែរាគនោមផងរាគលាមកផងដាក់ខោ ។ 

   « លោក...លោកប្អូនត្រកូលផាក ចិត្តត្រជាក់ៗ... »
   « មាន... មាន... មានអីយើងអាចនិយាយគ្នាបាន »
   « ឯងដឹងថាអាកញ្ចាស់ក្បាលឯងកំពុងតែធ្វើអីទេ ? » ជីមីននៅតែច្រានកាំភ្លើងចំកណ្តាលក្បាលថៅកែសុឺដដែលមិនព្រមដោះដៃ ចាប់ទុកថាវាសំណាងពេកហើយបើក្នុងចិត្តមិនបានគុំទៅលើណាមហ្វុនខ្លាំងចោទបញ្ហាក្នុងខួរក្បាលគិតថាណាមហ្វុនជាអ្នកអោយដៃប្រុសឈ្មោលរហូតនាំឡើងលើគ្រែនោះទេម្លោះហើយពេលនេះថៅកែសុឺស្លាប់តាំងពីបើកទ្វារមកហើយ ។ 

   « លោក...លោកប្អូននិយាយពីអ្វី ? » ថៅកែសុឺចោទសួរទាំងញ័របបូរមាត់ព្រោះមិនដឹងថាខ្លួនបានធ្វើអ្វីខុស
   « ឯងយកស្រីរបស់យើង » ជីមីននិយាយតែប៉ុណ្ណឹងក៏រុញថៅកែសុឺអោយដួលទាំងត្រដាបត្រដួសទៅលើការ៉ូ
      ផាំង 💥🔫
   « ដៃនេះហើយដែលប៉ះស្រីរបស់យើង » ជីមីនបានបាញ់ថៅកែសុឺមួយគ្រាប់ចំដៃខាងស្តាំហាក់ជាការព្រមានដល់ភាគីម្ខាងទៀតអោយខ្លាចឡើងញ័រខ្លួនដូចជាកូនសត្វ ។ ដេគុណមកយឿតមួយជំហ៊ានគ្រាន់តែឡើងមកដល់អ្វីៗត្រូវបានចប់ បន្សល់ត្រឹមថៅកែសុឺដេករមូលខ្លួនដូចជាអន្ទង់នឹងមានស្នាមឈាមពេញការ៉ូ ហើយបន្ទាប់នោះគឺចៅហ្វាយរបស់ខ្លួនកំពុងតែត្របាក់យឿតៗទៅលើចំណីយ៉ាងកាចសាហាវ ។ 

ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )Donde viven las historias. Descúbrelo ahora