បន្ទាប់ពីបានលឺពាក្យថា « ថោក » ហើយជីមីនក៏បានយកដបទឹកដែលជិតអស់ទឹកទៅគប់ក្បាលរបស់ដេគុណពីក្រោយ សំណាងហើយដែលត្រឹមគប់នោះ បើតាមចិត្តខឹងចង់តែហក់ទៅធាក់ពីក្រោយអោយចំកណ្តាលក្បាលទេ កុំតែខ្លាចថាវានឹងជ្រុលចង្គូតឡានក្រឡាប់ហានិភ័យស្លាប់មុនពេលដែលបានស្គាល់រស់ជាតិថាសោយសុខតែប៉ុណ្ណោះ ។
" អូយយ៎ចៅហ្វាយ ឈឺណាស់ទាន " ដេគុណលើកដៃអង្អែលក្បាល ពូកែនោះអាខាងហិង្សារ គេនិយាយត្រង់សោះមកខឹងគេដែល ក្រែងខ្លួនឯងក៏បែបនឹងមេនមិនថាអ៊ីចឹង ? ថាចង់សងសឹកធ្វើបាបគេតែសួរថាមានចិត្តស្រលាញ់គេទេក៏ថាមាន ? ពាក្យសងសឹកក៏និយាយអោយតែត្រឹមសង្ហារមុខតែការពិតក៏ថោកដដែលនឹង ស្រលាញ់មេនត្រូវឆ្លើយថាស្រលាញ់ហើយជ្រើសដើរតាមបេះដូងនេះទើបថ្លៃថ្នូរ ។
" យើងមិនហក់ធាក់ចំកណ្តាលក្បាលឯងក៏ចាប់ទុកថាល្អហើយអាចង្រៃយ៎ កូនចៅតា៎វាអីចាំតែដៀលអញ " ជីមីនមួម៉ៅយូទៅវាចេះតែកុងជាមួយចៅហ្វាយវាឥតឈប់មិនដឹងថាយ៉ាងមិច ? មួយថ្ងៃបើមិនធ្វើអោយចៅហ្វាយវាក្តៅញ័រទ្រូងទេបែបវាមិនស្ងប់ចិត្ត ។
" និយាយចង់អោយចៅហ្វាយភ្ញាក់ខ្លួននឹងណាទាន វាមានទៅអាក្រក់ស្អីគ្រាន់ជាពាក្យដាស់តឿនបំណងល្អពីកូនចៅទេតើ "
" អញក្បាលកញ្ចាស់ហើយអញដឹង "
" រួចចុះមានទៅនិយាយអាក្រក់ឯណាចៅហ្វាយ "
" បិទមាត់ហើយបើកឡានទៅ ប្រយ័ត្នអញទ្រាំលែងបានស្រាតលីអូយកទៅញុកមាត់ " ជីមីននិយាយចប់ដេគុណក៏បិទមាត់ឈឹង ឈ្លោះតែគ្នាអញ្ចឹងទេតែថាក៏ស្រលាញ់គ្នាខ្លាំងណាស់ខ្វះមួយជំហ៊ានមិនបាន ដេគុណក៏ដូចតែជាប្អូនប្រុសម្នាក់របស់ជីមីន ចាំមើលថែកំដរជីមីនមិនអោយឯការបន្ទាប់ពីលោកប៉ាអ្នកម៉ាក់ទៅប្រើជីវិតរស់នៅឯក្រៅប្រទេសបាត់ទៅហើយ ។ ឈ្លោះគ្នាបែបលេងសើចបង្ហាញពីភាពស្និតស្នាលនឹងដាក់ខ្លួន មនុស្សក៏ត្រូវប្រែប្រួលតាមកាលៈទេសៈ ម៉ោងលេងក៏ត្រូវតែលេងចំណែកឯម៉ោងពិតប្រាកដមុឺងម៉ាត់ក៏តាមនោះ !!! ឡានក៏ចេះតែបើកបន្តជារឿយៗរហូតដល់ឆ្ងាយទៅៗរំលងអស់ជាច្រើនម៉ោង ចំណែកឯរាងក្រាស់ក៏ទន់ភ្នែកគេងលង់លក់បាត់ទៅ ទុកអោយដេគុណបើកចម្រៀងកំដរអារម្មណ៍ស្តាប់ម្នាក់ឯងកុំអោយអផ្សុក ។
YOU ARE READING
ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )
Romance" បាបកម្មដែលគ្រួសាររបស់ខ្ញុំសាងទៅលើលោក ខ្ញុំនឹងដោះសងលោកជំនួសទាំងការទាំងចុងណា ផាកជីមីន " ណាមហ្វុន ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )