ភាគទី ២៣ : គិតហ្អេស៎ថាខ្ញុំចង់រស់នៅជាមួយលោកខ្លាំង

324 19 2
                                    

ពេលព្រឹក :
ព្រលឹមនៅលើកោះអាកាសធាតុពិតជាល្អខ្លាំងណាស់ ពន្លឺថ្ងៃចែងចាំងដូចជាមាសជះរស្មីព្រិចៗបណ្តេញជាមួយទឹករលកពិតជាស្រស់ស្អាតខ្លាំង ។ ខ្យល់ក៏ត្រជាក់ល្មមមិនរងារពេក អាចធ្វើអោយកាយក្រាស់ដែលបញ្ចេញកម្លាំងកាយអស់ពីយប់មិញគេងពុំទាន់ក្រោកព្រោះតែមានអារម្មណ៍គេងបានលក់ស្រួលខុសពីរាល់ដង ដែលខុសពីកាយស្តើងដាច់តាំងពីក្រោកដឹងខ្លួនមកក៏រត់ទៅពួតសំងំនៅរានហាលអង្គុយអោបជើងដូចមនុស្សអស់សង្ឃឹម ! 

   « អ្ហឹកកក អ្ហឹកកក » ណាមហ្វុនយំដង្ហក់ មិនមេនថានាងមិនធ្លាប់ខុសហើយដែលយំនេះក៏មិនបានន័យថានាងស្តាយភាពក្រមុំការពិតនាងអស់ក្រមុំយូហើយព្រោះគេបានបំពាននាងតាំងពីនាងមិនទាន់គ្រប់អាយុមកម្លេះ ដែលនាងយំព្រោះតែនាងស្អប់ខ្លួនឯងនៅពេលនេះដែលទន់ជ្រាយមិនអាចធ្វើអ្វីបានអោយគេគ្រប់គ្រងបង្ខិតបង្ខំលើរាងកាយនឹងជីវិតរបស់នាងបានគ្រប់យ៉ាងតាមតែចិត្ត ។ នាងស្អប់នរណាបង្ខិតបង្ខំនាងជាទីបំផុតជាពិសេសធ្វើអោយនាងមានសម្ពាធ តែពេលនេះស្អប់អ្វីរិតតែបានជួបនឹង ជាពិសេសបានសម្លឹងឃើញសាច់ស៎ហ្មត់ស្អាតរបស់ខ្លួនឯងត្រូវបានជាំទាំងដុំៗរិតតែធ្វើអោយណាមហ្វុនស្អប់ខ្លួនឯងក្នុងពេលនេះជាខ្លាំង 

   « ហឹមមមម » សម្លេងដកដង្ហើមនឹងគ្រហឹមបន្តិចមុនពេលបើកភ្នែកឡើងរបស់អ្នកកម្លោះចាស់ ។
   « ទៅណាហើយ !? » អ្វីដែលធ្វើអោយជីមីនចាប់អារម្មណ៍មុនគេគឺណាមហ្វុន គេពិតជាឆ្ងល់តើនាងបាត់ទៅណាបាត់ហើយ ? នាងទៅណាបានយ៉ាងមិចបើទ្វារមិនអាចបើកបានផង ? ទ្វារអាចបើកបានលុះត្រាតែមានគេជាអ្នកបញ្ជារប៉ុណ្ណោះតើនាងបាត់ទៅណាហើយ ?

   មិនចាំយូជីមីនក៏ទាញតេឡេយកមកបញ្ជារអោយបើកវាំងននព្រោះវាំងននរបស់គេបំពាក់ប្រព័ន្ធអេឡិចទ្រនិចអញ្ចឹងហើយមិនចាំបាច់ប្រើកម្លាំងនោះទេ ។ បន្ទាប់ពីវាំងននត្រូវបានបើកបង្ហាញកាយតូចដែលកំពុងអង្គុយអោបជើងនៅខាងក្រៅធ្វើអោយជីមីនចងចិញ្ចើមទាំងព្រលឹម គេមិនសប្បាយចិត្តគេមានកំហឹងទៀតហើយ បើកភ្នែកមិនទាន់សង្ស័យតែណាមហ្វុនជួបរបស់ពិតទៀតហើយ ។ ប្រអប់ជើងវែងបានទម្លាប់ចុះពីលើពូកនឹងដើរទៅចាប់យកកន្សែងពណ៍ស៎យកមកហ៊ុមព័ទ្ធនៅល្វែងខាងក្រោមមុននឹងបោះជំហ៊ានទៅរកនាងតូចនៅឯរានហាលឯណោះ ។

ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )Donde viven las historias. Descúbrelo ahora