ភាគទី ២៩ : មានមនុស្សស្រីមករក !!!

210 10 3
                                    

យប់ឡើង : 
ក្រោយពីឆ្លងកាត់ព្យុះភ្លៀងរាបសិបទឹកមកកាយស្តើងក៏សន្លប់ស្កូកស្តឹងព្រោះតែអស់កម្លាំងពីខ្លួនរលីងហើយក៏នឿយដល់ថ្នាក់ដេកយូម៉ោងហើយនៅតែមិនឆ្អែត ។ អរគុណដល់ក្រពះតែកូរក្រចៗព្រោះតែឃ្លាននាំដាស់នាងដោយភ្ញាក់ឡើងទាំងគ្មានកម្លាំងកំហែងតែក៏ប្រឹងក្រោកឡើង ៖

« អ្នកនាង ! » រាល់ពេលដែលឈឺរឺជាវេទនាយ៉ាងណាគឺតែងតែមានវត្តមានអ៊ុំស្រីយុាំងនៅក្បែរខ្លួននាងជានិច្ច 
« អ៊ុំ...នេះម៉ោងប៉ុន្មានហើយ ? »
« ម៉ោង៨ហើយ » 
« ព្រះអើយហេតុអីក៏ខ្ញុំលក់យូយ៉ាងនេះ » ណាមហ្វុនលើកដៃម្ខាងទះថ្ងាស់របស់ខ្លួនឯងលាន់សូរផ្លាច់ៗរហូតដល់ថ្នាក់អ៊ុំយុាំងអង្គុយសើចនាង ។ 

« មិនអីទេយូជាងនេះក៏បានព្រោះអ្នកនាងអស់កម្លាំង » 
« ចុះអ្នកប្រុសរបស់អ៊ុំ គាត់ទៅណាបាត់ហើយ »
« អ្នកប្រុសទៅកាសុីណូបាត់ហើយ » 
« អរ ! » ណាមហ្វុនគិតនៅក្នុងចិត្តគេនេះចាស់មេនពិតតែកម្លាំងរបស់គេដូចយក្សអញ្ចឹងកាលពី៤ម៉ោងមុនរួមដំណេកជាមួយនាងមិនក្រោម៤ដងនោះទេដល់ថ្នាក់នាងត្រូវដេកសន្លប់ព្រោះអស់កម្លាំងរីឯគេវិញបែរជាមានអារម្មណ៍ទៅមើលការងារនៅឯកាសុីណូបន្តទៀត ។ 

« អ្នកប្រុសរបស់អ៊ុំខំប្រឹងធ្វើការដល់ហើយ »
« ចរិកមនុស្សឯការគ្មានអ្នកណាខ្វាយខ្វល់នៅក្នុងជីវិតក៏បែបនេះណាអ្នកនាង គ្មានអ្នកជួយដាស់តឿនជារើយៗហើយក៏ជ្រុលខ្លួនធ្វើលើសកម្លាំងទៅទៀត លោកស្រីម្ចាស់ក៏ពិបាកចិត្តខ្លាំងណាស់សព្វថ្ងៃវ័យកាន់តែជ្រេទៅមុខតែកូនប្រុសនៅតែមិនមានគូស្រករមិនមានទាយាទបន្តវង្សត្រកូល ហឹមមម ពិបាកណាស់រាល់ថ្ងៃមិនដឹងថាអាចនៅដល់ថ្ងៃកូនប្រុសតែមួយចូលរោងជ័យមង្គល់រឺក៏អត់ » អ៊ុំយុាំងរៀបរាប់យ៉ាងវែងអន្លាយតែវាក៏មិនសូវជាចាក់ចូលត្រចៀករបស់ណាមហ្វុនប៉ុន្មាននោះទេ បន្ទោសអ្នកណាក៏មិនត្រូវដែល គេអាចនឹងចាស់បន្តិចតែគេនៅតែសង្ហារខ្លាំង ជាមហាសេដ្ឋីលុយវាល់លានចាយមួយជាតិទៀតក៏មិនអស់ គេមានគ្រប់យ៉ាងបើទោះបីជាវ័យគេចាស់បន្តិចឈានចូលដល់៥០ប្លាយតែបើគេដាក់ចិត្តចង់បានដៃគូជីវិតខ្វះអីស្រីដែលចង់បានគេណាស់តែគេទេតើដែលមិនចង់ខ្លួនឯងនោះ ។ 

ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )Où les histoires vivent. Découvrez maintenant