ភាគទី ១៩ : ល្អ ! នឹងមិនចាំបាច់ឈឺខ្លួន

662 34 15
                                    

ជីមីនត្រូវដេកឆ្អល់ក្នុងទ្រូងងើបមិនរួចរហូតទាល់តែដេគុណត្រូវមកជួយលើកនឹងរិតទ្រូងអោយ មនុស្សចាស់រៀបនឹងចូលវ័យជរាទៅហើយ យ៉ាងណាជួបអ្វីធ្ងន់ៗបន្តិចសរីរាង្គអាចនឹងប្រតិកម្ម >< ។ ណាមហ្វុននៅតែបន្តសម្លក់សម្លឹងដល់ជីមីនដោយមិនហ៊ានឈ្លាតឱកាសរត់ បើរត់ក៏មិនដឹងថាត្រូវរត់យ៉ាងមិចដូចគ្នាដែល កាលបើកូនចៅរបស់គេសឹងពាក់កណ្តាលភាគរយទៅហើយដែលនៅអន្តរាគមន៍ពាសពេញកោះ បុរសម្នាក់នេះមើលទៅដូចជាសាមញ្ញ គិតថាគេត្រឹមតែជាអ្នកជំនួញហាងពេជ្រធម្មតា តែមិននឹកស្មានថាក្រៅពីនោះគេក៏មានជំនួញយក្សធំមហាសាលសឹងមិនគួរអោយជឿ ! មើលតែពេលនេះចុះដឹងហើយថាមហិច្ចតារបស់គេធំលើសពីការគិតរបស់នាងយ៉ាងណា ។

   « នាងអីក៏ហ៊ានជាមួយយើងខ្លាំងម្លេះ ? » ជីមីនសង្កៀតធ្មេញដាក់ណាមហ្វុន បែបរកនឹកឈឺខ្លួនយប់នេះហើយ ទើបបានជាខំប្រឹងធ្វើអោយផាកជីមីនឆេះឆួលជាមួយនឹងនាងខ្លាំងយ៉ាងនឹង

   « លោកធ្វើអោយខ្ញុំឈឺមុនធ្វើអី ? លោកទាញខ្ញុំទម្លាក់ពីលើឡាន »
   « ចុះនាងរឹងជាមួយនឹងយើងធ្វើស្អី ? យើងធ្លាប់ប្រាប់ច្រើនលើកច្រើនសារហើយថាយើងមិនចូលចិត្តក្មេងក្បាលរឹងនោះទេ »
   « អាមនុស្សចាស់ពាល »
   « នាងក្មេងក្បាលរឹងហើយក៏ឈ្លើយ » មិនដឹងថាមួយណាចាញ់មួយណាឈ្នះឡើយព្រោះទាំងពីរអ្នកនេះគឺស្មើរគ្នា មាត់ដាចក៏ស្មើរគ្នា និយាយពីចរិកវិញឆ្នាស់ប៉ះមិនបានអោយទាំងគូ កន្លងមកជីមីនតែងតែអោយនាងឈ្នះព្រោះគុំចាំពេលវេលាឱកាសល្អប៉ុណ្ណោះ តែនៅពេលនេះគេក្តោបក្តាប់ឱកាសបាន ចាំតែអោយនាងឈ្នះទៀតតើ ។

   « ហឹសស ! អាមនុស្សសំដីស្រី » ណាមហ្វុនបន្តព្រោះតាំងពីកើតមកទើបតែបានចួបមួយនេះហើយមនុស្សប្រុសតែងតែចង់ធ្វើអោយអោយឈ្នះមនុស្សស្រីទោះប្រើដោយល្បិចថោកទាបក៏ដោយ

   « ឆាប់ក្រោកឥឡូវនេះ » ជីមីនបញ្ជារព្រោះឃើញនាងឯអង្គក្រាញននាលអង្គុយនៅលើដីមិនព្រមក្រោករឹងក្បាលដាក់គេយ៉ាងខ្លាំង ស្តាប់លឺហើយនាងនៅតែធ្វើព្រងើយមិនខ្ចីខ្វល់ខ្វាយជាមួយ

   « អត់ ! ខ្ពើមក្រោក » គេស្អប់មនុស្សក្បាលរឹងនាងក៏ព្យាយាមក្បាលរឹងអោយដល់ទីបំផុតចាំមើលណាថាទ្រាំជាមួយនាងបានប៉ុណ្ណា

ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )Donde viven las historias. Descúbrelo ahora