ភាគទី ២០ : បណ្តោយតាមអំពើចិត្តរបស់គេចុះ

199 19 3
                                    

យប់ឡើង...

ជីមីនអង្គុយស្រុះស្រូបអាហារពេលយប់តែម្នាក់ឯង ក៏ព្រោះតែហៅក្មេងក្បាលរឹងម្នាក់នោះមកញាំជាមួយគ្នាតែនាងក៏ក្បាុលរឹង រឹងទទឹងជាមួយនឹងគេមិនព្រមញាំទាំងដែលខ្លួនឯងល្វើយស្ទើរដាច់ខ្យល់ស្លាប់ គេប្រើនាងអោយធ្វើការដែលនាងមិនធ្លាប់ធ្វើពីមុនគឺរៀបចំបន្ទប់របស់គេអោយស្អាត ធ្វើហើយនាងក៏ហត់បាត់មាត់បាត់ក៏ព្រោះតែមិនធ្លាប់ អស់ការងារក៏ចុះមកអង្គុយនៅសាឡុងម្នាក់ឯងមិនស្តីរកអ្នកណា នាងធុញថប់ចង់ត្រឡប់ទៅផ្ទះ អារម្មណ៍ឯការដល់កំពូលចង់តែធ្វើអោយនាងស្រែកយំចេញមកអោយខ្លាំងៗ ។

« អ្នកប្រុសមិនគិតគូដល់អ្នកនាងហ្វុនខ្លះទេរឺ ? » មេផ្ទះយុាំងអាណិតដល់នាងតូចកូនគេកូនយើងឃើញហើយមិនអាណិតមិនបាន មិនដឹងអ្នកប្រុសខ្លួនទៅធ្វើស្អីនាងខ្លះទេបានបាត់មាត់បាត់ក៏សូម្បីតែបាយក៏មិនហូបធ្វើបាបក្រពះអោយឃ្លានរីងរៃ

« អត់ទេ ! នាងមិនមេនកូនក្មេង » ជីមីនធ្វើព្រងើយមិនខ្ចីខ្វាយខ្វល់ គេទទួលទានអាហារយ៉ាងឆ្ងាញ់ពិសារមិនចាប់អារម្មណ៍ជាមួយនឹងក្មេងស្រីដែលទឹកមុខតានតឹងអស់សង្ឃឹមស្ទើរដាច់ខ្យល់ស្លាប់

« អ្នកប្រុស »
« ខ្ញុំហៅហើយតែនាងរឹងទទឹង អ៊ុំមិនបាច់ខ្វល់ជាមួយនឹងនាង ក្បាលរឹងបង្អត់បាយខ្លួនឯងអោយស្លាប់ទៅ » ជីមីននិយាយខ្លាំងៗអោយលឺដល់ត្រចៀកណាមហ្វុន នាងមិនមាត់ហើយនៅមកបញ្ឈឺផ្លូវចិត្តរបស់នាងទៀតគេនេះចំជាអាក្រក់ខ្លាំងពិតមេនហើយ ។

« យកកូនស្រីគេមកហើយមើលថែបន្តិចទៅ »
« នាងជាក្មេងបម្រើរបស់ខ្ញុំណាអ៊ុំ »
« កូនស្រីត្រកូលគីមមានប្រវត្តិធ្វើអោយបេះដូងអ្នកប្រុសអ៊ុំឈឺចាប់ ឃើញថានាងតូចមិនអាក្រក់អ្វីណាស់ណាទេកុំធ្វើបាបនាងពេក អ៊ុំខ្លាចអ្នកប្រុសវិញទេដែលមានវិប្បដិសារី » មេផ្ទះយុាំងដឹងរឿងនេះមកពីដេគុណ ឈ្លៀតពេលជីមីនឡើងទៅលើបាត់អ៊ុំយុាំងក៏សួរនាំពាក់ព័ន្ធជាមួយនឹងណាមហ្វុន ដឹងរឿងហើយអ៊ុំយុាំងក៏អាណិតណាមហ្វុនលើសដើមក្មេងមិនដឹងអីសោះបែរជាមានកំហុស ។

ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )Tahanan ng mga kuwento. Tumuklas ngayon