« ខ្ញុំរអិលដៃ » ណាមហ្វុនបង្វែរស្ថានការណ៍ជាថ្មីដោយអោនរើសស្លាព្រាដែលបានធ្លាក់ចុះទៅលើឥដ្ឋនឹងងើបឡើងវិញហើយក៏បន្តការញាំអាហាររបស់នាងដោយធម្មតាជាទីបំផុត តែសោតៈរបស់នាងកំពុងតែផ្ទៀងស្តាប់ការសន្ទនាគ្នាបន្តដោយភាពស្ងប់ស្ងាត់ ។« នាងជាអ្នកណាទៅអ្នកប្រុស ? » អ៊ុំយុាំង
« មិត្តស្រី រឺអនាគតប្រពន្ធ » សម្តីឌឺដងបន្លឺឡើងបំណងអោយអ្នកម្ខាងទៀតឈឺចាប់ចំពោះពាក្យសម្តី វាយប្រហារនាងដោយភាពឃោឃៅជាទីបំផុតព្រោះដឹងថាទំនាក់ទំនងរវាងគេហើយនឹងនាងវាគ្មានស្ថិតក្នុងលក្ខខណ្ឌអ្វីក្រៅពីចង់សប្បាយជាមួយគ្នាធម្មតា ដែលខុសពីមនុស្សស្រីម្នាក់នោះដាច់ មនុស្សស្រីមិនដឹងមកពីតំបន់ណាចរិកមិនគួរអោយចង់រាប់អានតែគេបែរជាអោយងារថាជាអនាគតប្រពន្ធ ចុះនាងហ្អរ ? មនុស្សស្រីម្នាក់ដែលប្រគល់ភាពបរិសុទ្ធអោយគេ បំពេញចំណង់របស់គេស្ទើរគ្រប់ពេលវេលា លឺប្រយោគមិនគួរអោយចង់ស្តាប់មួយនោះហើយធ្វើអោយបេះដូងធ្លាក់ចុះមកដីលឺសូរតែក្តុក ! តើនាងកំពុងតែឈឺចាប់រឺ ?« ហ្អាសសស ! ថាមិច ? » អ៊ុំយុាំងមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីលឺដូចច្នោះ ហើយគាត់ក៏ចោលក្រសែរភ្នែកទៅមើលស្រីតូចដែលកំពុងអង្គុយញាំអាហារនៅលើសាឡុង ត្បិតតែនាងធ្វើដូចជាធម្មតាមិនចាប់អារម្មណ៍មិនខ្វាយខ្វល់មិនសម្តែងទឹកមុខសោកសៅតែគាត់យល់ពីអារម្មណ៍នៅក្នុងចិត្តរបស់នាងច្បាស់ បើអាចបង្វិលពេលវេលាថយក្រោយវិញបានគាត់ច្បាស់ជាមិនសួរសំនួរនាំអោយណាមហ្វុនឈឺចាប់មិនសប្បាយចិត្តមួយនោះចេញមកឡើយ ។
« អ៊ុំលឺមិនខុសទេពួកយើងទាក់ទងគ្នាយូហើយ »
« ចុះអ្នកនាង— »
« ចាស្មីននៅខាងក្រោមមេនទេ »
« ច-ចាស៎ អ៊ុំអោយនាងចាំនៅបន្ទប់ទទួលភ្ញៀវ »
« ទទួលនាងអោយបានល្អ អ៊ុំចុះទៅក្រោមប្រាប់នាងអោយចាំខ្ញុំបន្តិច បន្តិចទៀតខ្ញុំចុះទៅរកនាង »
« អ៊ុំដឹងហើយ » និយាយចប់អ៊ុំយុាំងក៏ដើរចេញនឹងទៅធ្វើតាមបញ្ជារចៅហ្វាយនាយទាំងទឹកមុខមិនសប្បាយចិត្តប៉ុន្មាន បើតាមចិត្តចង់តែដេញស្រីម្នាក់នោះទៅអោយបាត់ មនុស្សពីរអ្នកកំពុងតែផ្សះផ្សារមានក្តីសុខ សុខៗក៏ស្រាប់តែលេចវត្តមានស្រីក្រៅសាច់ការមកពីណាមិនដឹង ។
BẠN ĐANG ĐỌC
ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )
Lãng mạn" បាបកម្មដែលគ្រួសាររបស់ខ្ញុំសាងទៅលើលោក ខ្ញុំនឹងដោះសងលោកជំនួសទាំងការទាំងចុងណា ផាកជីមីន " ណាមហ្វុន ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )