ភាគទី ២៤ : បានល្អមើលមិនបានទេ

239 12 3
                                    

មិនយូក៏បានមកដល់ទៅតាំងដូចចិត្តប្រាថ្នា នៅតាមផ្លូវណាមហ្វុនមើលឡើងចំហមាត់ សូមសរសើរដូចទីក្រុងនឹងឋានសួគ៍នៅកណ្តាលសមុទ្រពិតមេន ។ ត្បិតតែដាច់ស្រយាលនឹងលាក់ខ្លួនតែរចនាបទដែលម្ចាស់បានសាងសង់ឡើងមិនខុសអីពីនៅប្រទេសក្រៅនោះឡើយ មានទាំងសំណង់អាគារ ហាងធំៗ កន្លែងលេងកំសាន្ត ផាប់ក្លិបនាៗ ថែមទាំងនៅចំកណ្តាលជាកាសុីណូខ្នាតយក្សដ៎សែនទំនើបថែមទៀតផង ហើយគ្រប់យ៉ាងក៏ជាកម្មសិទ្ធការរកសុីផ្តាច់មុខរបស់ ផាកជីមីនផងដែល ដែលទីនេះបានអោយស្គាល់តាមរយះឈ្មោះថា « ឋានសួគ៍នៃសម្ព័ន្ធត្រកូលផាក » ។

ភាគច្រើននៃភ្ញៀវដែលមកកំសាន្ត អ្នកធំៗដែលមានឈ្មោះល្បីប្រចាំប្រទេស៣០% ក្រៅប្រទេសនាៗ៤០% អ្នកជំនួញគ្រប់ធុន២០% នឹង១០%ទៀតភាគច្រើនជាកម្ទេចមនុស្សដែលពិបាកនិយាយចូលគ្នាមនុស្សអស់នេះក៏ជីមីនទទួលស្វាគមន៍ដែលព្រោះថាពួកវាយកលុយមកចោលអោយគេអត់ប្រយោជន៍ តែមនុស្សអស់នេះសល់ជីវិតទៅវិញក្នុងចំណោម១០អ្នកគឺមាន១ព្រោះថាមកលើកណាក៏បង្កការចលាចលដល់អ្នកដទៃនឹងបង្ករឿងដែល ។

« ហើយនាំគ្នាទៅណាបន្ត » ណាមហ្វុន
« ទៅជួយសំអាតតាមបន្ទប់ក្នុងសណ្ឋាគារ ព្រោះភ្ញៀវចេញក៏ច្រើនចូលក៏ច្រើនដូចគ្នា ហើយមានការងារផ្សេងៗទៀតបើអ្នកនាងចង់ដឹងច្បាស់សួរអ្នកចាត់ការទៅ » និយាយចប់ពួកនាងក៏ប្រញាប់បំបែកជើងគ្នាមិនចង់ពាក់ព័ន្ធនាំតែមានរឿងព្រោះថាដឹងថាចៅហ្វាយធំនៅគ្រប់កន្លែងក្នុងទីនេះព្រោះពេលនេះគាត់មកគ្រប់គ្រងស្ថានភាពការងារមួយរយះក្រោយពីចលាចលខ្វះលិចខ្វះកើតដកមនុស្សពីវីឡាមកជួយការងារសឹងតែរាល់ថ្ងៃ ។

« អុញ៎ ទៅជាមួយគ្នាមិនបានទេរឺ ? »
« គ្មានអ្នកណាស្គាល់យើងទេគេចពីនាយដេគុណនឹងម្នាក់នោះអោយផុតគឺអូខេហើយ » ពេលបានចេញមកដល់ខាងក្រៅគំនិតជាច្រើនក៏បានផុសពេញខួរក្បាល ដំបូងក៏គិតថាចង់មកមើលគេមើលឯងទេតែគិតអោយដល់ទៅឈ្លៀតពេលរកផ្លូវរត់អោយហើយក៏ល្អព្រោះថាបើមិនឈ្លៀតទេមិនដឹងថាឱកាសល្អដូចជាពេលនេះពេលណាទើបមានម្តងទៀតទេ ។

« នេះមេនទេស្រីដែលថាអោយមកបម្រើយើង ? » សុខៗក៏មានមនុស្សវ័យកណ្តាលប្រហែល៤០ឆ្នាំជាងដើរមកចាប់ដៃរបស់ណាមហ្វុនជាប់ធ្វើអោយនាងភ័យដល់ថ្នាក់គ្រវាសដៃចេញទាំងកម្រោល ។
« ប្រហែលជាមួយនេះហើយលឺថាទើបបញ្ជួនមកដល់មុខសណ្ឋាគារអម្បាញមិញលោកថៅកែ » មនុស្សស្រីពាក់ឯកសណ្ឋានជាបុគ្គលិកសណ្ឋាគារនិយាយសារសងគ្នាជាមួយថៅកែម្នាក់នោះដោយមិនខ្វល់អំពីការសួរនាំពីណាមហ្វុនជាមុនសិន ណាមហ្វុនវិញក៏ព្យាយាមប្រកែកតែក៏គ្មានអ្នកណាស្តាប់អ្វីដែលនាងកំពុងតែនិយាយនោះឡើយ ។

ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )Место, где живут истории. Откройте их для себя