ភាគទី ០៩ : ថោក ! ចរិកថោក

595 19 0
                                    

" ក្រែងនាងពេញចិត្តខ្ញុំ ? " កម្លោះចាស់ញាក់ចិញ្ចើមដាក់ណាមហ្វុនទ្រើតៗមិនដឹងថាវាពិតរឺមួយក៏អត់នោះទេតែគេក៏រំលឹកការចងចាំដែលនាងធ្លាប់និយាយមកកាន់គេថានាងធ្លាប់ពេញចិត្តគេ តែមិនចាំអោយនាងនិយាយក៏គេទទួលអារម្មណ៍ដឹងតាមរយះក្រសែរភ្នែកទន់ភ្លន់របស់នាងនៅពេលនោះ ហើយនៅពេលនោះនាងក៏ឧស្សាហ៍ព្យាយាមឈ្លាតរកឱកាសដើម្បីបានចូលមកក្បែរគេដូចគ្នាដែល ។

" អ្នកណាថាខ្ញុំពេញចិត្តមនុស្សពាលដូចជាលោក កុំយលសប្តិពេក " ណាមហ្វុនរហ័សប្រកែកឡើងភ្លាមៗកុំអោយគេយល់ច្រឡុំជ្រៅមានមោទនភាពលើខ្លួនឯងទៀតថានាងចាប់អារម្មណ៍នឹងរូបគេ កាលមុនវាផ្សេងឥឡូវវាផ្សេងអារម្មណ៍មនុស្សប្រែប្រួលហើយ ដូចជាលោកអារម្មណ៍ប្រែប្រួលដូចរលកធាតុអាកាសយ៉ាងនេះទោះអោយស្រលាញ់ក៏មិនស្រលាញ់ទៀតដែលនាំតែឈឺចាប់ហើយក៏ហត់ចិត្តទទេរ ។
" អាប្រុសក្មេងម្នាក់នោះហើយនឹងខ្ញុំវាខុសគ្នាត្រង់ណា ? វាល្អជាងខ្ញុំប៉ុណ្ណាទៅ ? " ជីមីនជម្រិតសួរណាមហ្វុនហើយក៏ដាក់ផ្ទៃមុខចូលជិតផ្ទៃមុខរបស់នាងកាន់តែកៀកខ្លាំងលើសដើមដែលរហូតដល់ណាមហ្វុនមានអារម្មណ៍ថាធុញថប់នៅពេលគេដូចខ្មោចចូលបែបនេះ !!!

" ណែលោកកើតឆ្កួតអីទៀតហើយ ចេញអោយឆ្ងាយទៅខ្ញុំធុញថប់ណាស់ " នាងព្យាយាមរើក៏ព្រោះតែមិនចង់អោយគេគ្រប់គ្រងកៀបសង្កត់រៀងកាយរបស់នាងដូចកូនមាន់នៅក្នុងកណ្តាប់ដៃបែបនេះ តែមិនថាទោះបីជានាងព្យាយាមរើប្រឆាំងយ៉ាងណាក៏គេមិនព្រមដោះលែងហើយក៏ថែមទាំងអោបរឹតនាងកាន់តែណែនទៀតផង នាងកាន់តែរើវាក៏ដូចយកកម្លាំងទៅបោះចោលទទេរៗ

" ផាកជីមីន ! កុំកម្រោលចូលដាក់ខ្ញុំណា "
" ខ្ញុំអោយនាងឆ្លើយឆាប់ឆ្លើយនឹងខ្ញុំមក " គេសម្លុតដាក់នាង
" លោកពាក់ព័ន្ធស្អី ? ជាប់សាច់ញាតិខាងណា ? ទើបខ្ញុំត្រូវព្រមតាមលោកគ្រប់រឿងនោះ កុំមកហួសហេតុខ្លាំងពេក " គេនេះកាន់តែខ្លាំងដៃទៅពីរមួយថ្ងៃទៅមួយថ្ងៃគ្មានចេះធ្វើអ្វីថ្មីសោះក្រៅពីបង្ខំហើយក៏ជម្រិតដាក់នាងតាមអ្វីដែលគេត្រូវការចង់ដឹងហើយក៏ចង់បាន ។

" ខ្ញុំអោយនាងឆ្លើយ រឺមួយក៏ចង់អោយខ្ញុំរំលោភនាងណាមហ្វុន ? "
" ចង់បានចម្លើយហ្អេស៎ ? " ណាមហ្វុនមុខស្មើរដាក់ជីមីន
" ឆ្លើយ !!! "
" រ៉េនហ្សិនគេល្អជាងលោករាប់រយពាន់ដងគេគួរអោយស្រលាញ់អាយុរបស់គេក្មេងពិតតែគេគួរអោយគោរព លោកមិនបានប៉ិនចំណិតរ៉ោមជើងរបស់គេផង យ៉ាងមិចស្តាប់លឺដែលទេពេញត្រចៀកដែលទេ ? "
ណាមហ្វុននិយាយរួចហើយធ្វើអោយខ្លួនកម្លោះចាស់ក្តៅដូចជារងើកភ្លើងគេខាំបបូរមាត់ដាក់នាងស្ទើរតែបែកធ្លាយហូរឈាមមកតក់ៗ ឃើញទេគ្រួសាររបស់នាងឃោឃៅណាស់ឃោឃៅដូចមាត់គេធ្លាប់និយាយយ៉ាងអញ្ចឹង បោកប្រាស់ទំនុបចិត្តអោយឈឺចាប់ហើយក៏ទៅរកប្រុសផ្សេងទៀតបាត ...!!!

ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )Tempat cerita menjadi hidup. Temukan sekarang