" ដាក់ដំបងចុះហើយទៅសោយសុខជាមួយបង " ជីមីននិយាយពាក្យសម្តីផ្អែមអូនបងលួងលោមនាងអោយដាក់ដំបងចុះ ថ្នាក់ពងរបស់គេនាងហ៊ានឆក់វីតតែនឹងដាច់ពូជម្តងរួចទៅហើយ រឿងអីដែលថាក្បាលរបស់គេនាងមិនហ៊ានសំពងអោយប្រេះដល់លលាដ៍ ?
" មុននោះលោកឯងនិយាយថាមិច ? "
" និយាយថាអោយដាក់ដំបងចុះ "
" មុននោះមួយទៀត " ណាមហ្វុនគំហកម្តងព្រោះមិនបានដូចចិត្ត" ថា-ថា វាមិនដែលមានប្រវត្តិប្រពន្ធសំពងក្បាលប្តីទេ "
" ខ្ញុំប្រពន្ធលោកឯងតាំងពីអង្កាលណាមក ? មិនដែលមានប្រវត្តិអញ្ចឹងហេស៎ចុះអាមួយណាត្រូវក្បាលមួយថូផ្កាដេកពេទ្យនោះ ? " ណាមហ្វុនប្រតិកម្មហើយក៏ខឹងខ្លាំងចំពោះពាក្យថាប្រពន្ធនោះតែម្តង បន្ទាប់មកនាងលើកដំបងវាយជីមីនយកៗដោយប្រយោលមិនបានកំណត់ទីតាំងថាគួរតែវ៉ៃអោយចំត្រង់ចំណុចណា តែថាជីមីនក៏លើកដៃរងនឹងចាប់ដំបងដែលនាងបានកាន់ជាប់អ៊ីចឹងហើយមិនមានបញ្ហាបង្ករបួសស្នាមលើរូបគេឡើយ កូនពៅនៃត្រកូលគីមស្លូតតែមុខតែចរិកកាត់ឪសុទ្ធមិនខុសពីមាត់មនុស្សដែលគេបាននិយាយពិតមេន ជួបផ្ទាល់ច្រើនដងទើបលាន់មាត់ជឿ ។" គីមណាមហ្វុន !!! ឈប់ប្រគ្រីវឆក់បានហើយ "
" អាកញ្ចាស់ចោរម្សៀតយើងស្អប់ឯង ឈប់ហៅយើងថាប្រពន្ធទៀត "
" ចុះក្រែងកាលពីមុនអ្នកណាចង់បានខ្ញុំឡើងញ័រខ្លួន ដល់ថ្នាក់ដណ្តើមពីបងស្រីទៀត មានចាំរឺអត់ហាស៎គីមណាមហ្វុនបណ្តូលចិត្ត " ជីមីនកំពុងតែច្រឡើមដាក់ណាមហ្វុន យកពីមុនមកប្រៀបធៀបជាមួយនឹងឥឡូវលឺហើយនាងចង់ក្អួត កុំបាច់ថាចាំយកធ្វើប្តីទេ តែរាប់អានក៏នាងមិនចង់ផងឃើញមុខហើយខ្ពើមចង់គេចអោយឆ្ងាយអោយផុត" ពីមុនហ្អេស៎ ? ពីមុនលោកឯងមិនទាន់ពាល តែឥឡូវនេះខ្ញុំខ្ពើមណាស់មនុស្សដូចជាលោកទោះងាប់១០ជាតិទៀតក៏មិនប្រាថ្នាយកធ្វើប្តីដែល " ណាមហ្វុននិយាយចប់ជីមីនក៏ចាប់អោបនាងគ្រិបមិនអោយនាងរើរួច ហើយក៏ថែមទាំងថើបថ្ពាល់ស្រង់យកក្លិនក្រអូបៗចេញពីខ្លួនរបស់ណាមហ្វុនទៀតផង ជេរទៅថាស្អីក៏ថាទៅ រអើមគេណាស់គេកាន់តែយកខ្លួនបៀតនាងថែម អូនកាន់តែដេញហើយស្អប់បងរិតតែចូលនោះអី ! ដេគុណបើកឡានបណ្តើរសើចបណ្តើរ រឿងប្តីប្រពន្ធគេពិបាកយល់ណាស់ខាងស្រីឆ្នាស់ប៉ះមិនបាន ខាងប្រុសក៏មាត់រឹងកាប់១០ពូថៅមិនមុត មិនដឹងពេលណាទើបបានត្រូវគ្នាទទួលស្គាល់អារម្មណ៍ពិតនឹងបេះដូងហើយបង្កើតកូនបង្កើតចៅដូចគេដូចឯងទេ -,-

ESTÁS LEYENDO
ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )
Romance" បាបកម្មដែលគ្រួសាររបស់ខ្ញុំសាងទៅលើលោក ខ្ញុំនឹងដោះសងលោកជំនួសទាំងការទាំងចុងណា ផាកជីមីន " ណាមហ្វុន ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )