មួយម៉ោងជាងបានកន្លងផុតទៅពេលនេះក៏រៀងស្ងប់ចិត្តជាងមុនព្រោះថាណាមហ្វុនបាននៅក្នុងកណ្តាប់ដៃរបស់គ្រូពេទ្យ គ្រូពេទ្យនៅទីនេះពិតជាពូកែយកអាសារខ្លាំងណាស់ ស្រូតលាងរបួស នឹងជួយសង្គ្រោះយ៉ាងទាន់ពេលវេលា ។ នៅពេលនេះណាមហ្វុនបានត្រឹមដាក់អោយគេងក្រាបនៅលើពូកដោយសារតែនាងរងរបួសយ៉ាងធ្ងន់ធ្ងរ នឹងពេទ្យបានដាក់សេរ៉ូមជំនួយកម្លាំងអោយនាង នឹងចេញថ្នាំបង្ការអោយនាងមួយចំនួនធំទុកញាំកំឡុងពេលនាងព្យាបាលរបួស ។
ស្រីតូចក្នុងស្ថានភាពផ្ទៃមុខស្លេកស្លាំង បបូរមាត់ស្ងួតក្រៀមកំពិតនឹងមានឈាមកកតិចៗប្រហែលកើតឡើងដោយសារនាងព្យាយាមខាំបបូរមាត់អត់ទ្រាំនឹងការឈឺចាប់ ភ្នែកក៏ហើមស្ពីងសភាពជាអ្នកជំងឺឈឺរាំរ៉ៃ ឈឺទាំងកាយហើយនឹងចិត្ត ក៏ប្រហែលជាឈឺទាំងបេះដូងទៀតគ្រាន់តែនាងមិនបញ្ចេញអោយអ្នកណាដឹង ។« ហើុយយ ! » អ៊ុំយុាំងដកដង្ហើមធំព្រោះតែតឹងចិត្តជាមួយណាមហ្វុនហើយនឹងអ្នកប្រុសរបស់ខ្លួន ពង្រាត់កូនស្រីគេមកឃុំទុកធ្វើបាបវាយដុំច្រំធាត់ទាំងដែលម្តាយឪពុករបស់នាងមិនបានដឹង ចុះបើម្តាយឪពុករបស់នាងដឹងតើនឹងកើតរឿងអ្វីឡើង ? ថាមិនត្រូវបើគេរវល់ឆ្កួតកាន់តែខ្លាំងឡើងៗក៏មិនដឹងថាណាមហ្វុននឹងមានជីវិតវិលត្រឡប់ទៅជួបអ្នកផ្ទះរឺមួយក៏អត់នោះទេ ។
« កុំតឹងទ្រូងពេកអីអ៊ុំត្រូវរៀនទទួលយក » ជាពាក្យលួងលោមចិត្តរបស់ដេគុណ មិនមេនថាគេគ្មានបេះដូងតែនិយាយថាគ្មានសិទ្ធតវ៉ានឹងប្រឆាំងច្រើនជាង ។« អាណិតអ្នកនាងដល់ហើយ ជាកូនស្រីអ្នកមានស្តុកស្តម្ភម្តាយឪពុកធ្លាប់តែថ្នមថ្នាក់មិនអោយដៃជើងមានស្លាកស្នាម មើលចុះពេលនេះផែនខ្នងរលោងស្រិលដូចជាគ្រាប់ព្រិលបែរជាមានស្នាមរបួសឡើងសុះសាច់ បើឪពុកម្តាយអ្នកនាងដឹងលឺមិនដឹងថាខឹងខ្លាំងយ៉ាងណាទេ »
« អ៊ុំបារម្ភខ្លាចចុងក្រោយអ្នកប្រុសរបស់អ៊ុំទេជាអ្នកឈឺចាប់ខ្លាំងនោះ » មនុស្សចាស់គាត់ប្រាកដជាយល់ដើមទ្រូងចិត្តជាម្តាយឪពុកដូចគ្នាបើគេធ្វើបាបកូនដល់ថ្នាក់នេះហើយគ្មានអ្នកណាដែលថាទ្រាំឈរមើលបាននោះទេ យ៉ាងណាអ៊ុំយុាំងក៏បានដឹងរឿងជាច្រើនដំណើរដើមទងតាំងពីបានចួបគ្នាជាលើកដំបូងអញ្ចឹងហើយទើបបានជាអ៊ុំយុាំងមានការបារម្ភខ្លាចថាចុងក្រោយអ្នកដែលឈឺចាប់ជាទីបំផុតគឺជាអ្នកប្រុសរបស់ខ្លួន ។
VOCÊ ESTÁ LENDO
ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )
Romance" បាបកម្មដែលគ្រួសាររបស់ខ្ញុំសាងទៅលើលោក ខ្ញុំនឹងដោះសងលោកជំនួសទាំងការទាំងចុងណា ផាកជីមីន " ណាមហ្វុន ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )