" ថោក ! ចរិកថោក " ជីមីនពោលដោយភាពស្អប់ខ្ពើមជាទីបំផុតចំណែកឯក្រសែរភ្នែកវិញសម្លឹងមិនព្រមដាក់នោះទេ ជើងក៏មិនបោះជំហានបន្តទៅមុខទៀតដែលហាក់នឹងថ្កល់កម្រើកមិនរួច ? តាមរយះទឹកមុខនឹងពាក្យសម្តីបង្ហាញត្រង់ៗមិនលាក់លាមបញ្ជាក់ពីអារម្មណ៍ខឹងហើយក៏លួចប្រចណ្ឌដោយមិនដឹងខ្លួន ។ ចាស្មីនដំបូងឡើយក៏លួចញញឹមព្រោះគិតថាជីមីននឹងស្អប់រអើមនាងក្មេងហ្វុនម្នាក់នោះ តែថានៅពេលដែលឃើញអាការៈប្រចណ្ឌរបស់ជីមីនហើយធ្វើអោយនាងសើចលេងសម នាងដឹងពីជម្រៅចិត្តរបស់ជីមីនកាន់តែច្បាស់ថាមានចិត្តទៅលើនាងក្មេងម្នាក់នោះពិតមេន ! នាងក្មេងនោះមានឱកាសលើសនាងហើយ មានដំណែងក្នុងបេះដូងរបស់ជីមីនហើយ ក្នុងបេះដូងរបស់ជីមីនមិនដែលមានរូបនាងនោះទេ ។
" បងមីន ! បងខឹងតើមេនទេ ? " ចាស្មីន
" កុំចេះ " ជីមីនច្រឡោតតោតទោងទៅកាន់នាងវិញ មុនពេលដែលលើកដៃមួយចំហៀងទៀតកៀសៗដៃរបស់នាងដែលតោងដើមដៃរបស់គេជាប់ ហើយបន្ទាប់មកគេក៏ប្រញាប់ដើរទៅចេះដឹងឈឺឆ្អាលរឿងរបស់ណាមហ្វុនក៏ព្រោះតែមើលទៅទើសទាល់ចិត្តខ្លាំងពេក ។" ឯងបំពានមនុស្សស្រីអាចង្រៃ " ជីមីនទាញកន្ត្រាក់រ៉េនហ្សិនមួយទំហឹងខណះពេលដែលរ៉េនហ្សិនភាំងភ្លេចខ្លួនភ្ញាក់នៅពេលដែលជីមីនកន្ត្រាក់អម្បាញមិញនោះជីមីនក៏ឆ្មក់ដាល់រ៉េនហ្សិនមួយដៃយ៉ាងដំណុំបានសម្រេច ដាល់ចំគែមមាត់ធ្វើអោយមាត់របស់រ៉េនហ្សិនបែកឈាមឡើងខ្ចាយហើយក៏ខ្ទាតទៅយ៉ាងឆ្ងាយស្រងល់ឈឺមួយដង្ហើមក្រោកពីដីមកសងសឹកមិនទាន់រួច ! កុំថាឡើយតែរ៉េនហ្សិនសូម្បីតែណាមហ្វុនក៏ភាំងដល់ថ្នាក់ឈរធ្មឹងដែលក៏ព្រោះតែមនុស្សកម្រោលចូលម្នាក់នេះស្រាប់តែស្ទុះចូលមកប្រើអំពើរហិង្សារដូចកើតរោគឆ្កែឆ្កួត ?
" អូយយ៎ សាតានវិលមកវិញហើយ " ដេគុណលួចលាន់មាត់ក៏ព្រោះតែបានឃើញចៅហ្វាយប្រើហិង្សារ ចំពោះហិង្សារនេះណាទាល់តែខឹងខ្លាំងទប់លេងបានទើបប្រើ បើបន្ទាប់ពីសាបរលាបកំហឹងហើយបដិសេធទៀតថាមិនមានអារម្មណ៍អីលើណាមហ្វុនលែងមានអ្នកណាជឿហើយព្រោះស្តែងខ្លាំងណាស់ ។
![](https://img.wattpad.com/cover/287554449-288-k981179.jpg)
STAI LEGGENDO
ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )
Storie d'amore" បាបកម្មដែលគ្រួសាររបស់ខ្ញុំសាងទៅលើលោក ខ្ញុំនឹងដោះសងលោកជំនួសទាំងការទាំងចុងណា ផាកជីមីន " ណាមហ្វុន ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )