ត្រឡប់ទៅណាមហ្វុនឯណោះវិញ កាលបើបានទូរស័ព្ទហើយក៏សប្បាយចិត្តត្រេកអររំភើបស្ទើរតែហោះជើងមិនផុតដី ក្នុងរយះពេល២៤ម៉ោងគឺនាងមិនដែលបែកពីទូរស័ព្ទនោះឡើយតែពេលនេះគឺនាងបែកទៅដល់៩ថ្ងៃវាពិតជាពិបាកធ្វើចិត្តទទួលយកខ្លាំងពិបាកជាងសង្សារសុំបែកទៅទៀត ។ នៅពេលដែលបានកាន់ទូរស័ព្ទជំហ៊ានដំបូងនាងក៏ត្រូវឆែកសិនថាមានអ្វីបាត់បង់នោះទេ តែអត់នោះទេអ្វីគ្រប់យ៉ាងគឺនៅតែរក្សាទ្រង់ទ្រាយដើមដដែលអញ្ចឹងបានន័យថាផាកជីមីនគឺមិនបានឆែកឆេររបស់របរនាងនោះឡើយ ។
នៅពេលដែលបើកទូរស័ព្ទឃើញ Missed call របស់លោកប៉ាឡើង១០ដងនាងញ័រជើងស្ទើរតែទន់ជង្គង់ដួលហើយក៏កំពុងតែគិតរកលេសដូចគ្នាថាគួរកុហកយ៉ាងណាទៅកាន់លោកប៉ាកុំអោយគាត់សង្ស័យ ។
« លោកប៉ា » នាងនៅតែជាក្មេងតូចក្នុងគ្រួសារដដែលពេលដែលបើកវីដេអូខលក៏ធ្វើជាញឹកញក់ហៅលោកប៉ាហើយក៏ធ្វើមាត់ស្រួចដាក់បន្លប់អារម្មណ៍លោកប៉ាកុំអោយខឹងនឹងនាងព្រោះតែខលមកមិនលើកទូរស័ព្ទ ! វ៉ាវ គ្រាន់តែបើកវីដេអូខលភ្លាមគឺថានៅជុំគ្នាតែម្តងម្នាក់ៗសុទ្ធតែធ្វើមុខហូវដាក់នាងសង្ស័យតែដេករងចាំនាងខលតបទៅវិញមកជាយូហើយមើលទៅ ។
[ អាជើងល្អ ] ណាមជូន
[ ម៉ាក់ស្មានតែកូនលែងរាប់រកគ្រួសារយើងហើយតើស៎ ស្រីក្បាលខូចកូនឯងម៉េចមិនលើកទូរស័ព្ទអ្នកផ្ទះអញ្ចឹង ] ឆេមីនក៏មកបន្ទរភ្លាមៗព្រោះបារម្ភពីកូនស្រីពៅគាត់សឹងតែគាំងបេះដូងទៅហើយ ។
[ ក្មេងឆ្កួតដឹងអ្នកផ្ទះបារម្ភពីឯងខ្លាំងយ៉ាងណាអត់ ] ណាមហ្វានោះក៏ណាស់ដែលរវល់មើលកូនរវល់ថែកូនក្នុងផ្ទៃប៉ុណ្ណឹងហើយក៏នៅឈ្លៀតមកបារម្ភពីប្អូនស្រីពៅទៀត នាងមានតែពីរអ្នកបងប្អូនយ៉ាងណាអារម្មណ៍ជាបងក៏មិនខុសអីពីអារម្មណ៍អ្នកជាម្តាយប៉ុន្មានដែល ។
[ ដឹងថាឯងបានដើរលេងហើយបាត់ដំណឹងឈឹងអញ្ចឹងបញ្ជួនអង្គរក្សអោយតាមបាត់ ក្មេងឡេឡឺ ] ជូនយ៉ុង
ហៃយ៉ានាងមិនទាន់ទាំងបាននិយាយអ្វីបានមួយម៉ាត់ផងអ្នកផ្ទះរបស់នាងក៏ដាក់មកមួយម៉ាត់ៗស្ទើរតែចត់បាយ ប៉ុណ្ណឹងគួរតែយល់ទឹកចិត្តហើយថាអ្នកផ្ទះស្រលាញ់ណាមហ្វុនខ្លាំងកម្រិតណា នាងប្រៀបដូចដួងកែវដួងពេជ្រេរបស់ត្រកូលគីម ចុះទម្រាំតែបានដឹងពីទង្វើរអាក្រក់ដែលផាកជីមីនធ្វើដាក់ក្មេងស្រីម្នាក់នេះធ្ងន់ធ្ងរទៀត អួយយ៎ មិនហ៊ានស្រមៃ ។
VOCÊ ESTÁ LENDO
ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )
Romance" បាបកម្មដែលគ្រួសាររបស់ខ្ញុំសាងទៅលើលោក ខ្ញុំនឹងដោះសងលោកជំនួសទាំងការទាំងចុងណា ផាកជីមីន " ណាមហ្វុន ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )