ភាគទី ៣១ : លើសព្រុំដែន

106 16 1
                                    

ល្ងាចឡើង ៖
ថ្មើរនេះគឺម៉ោង៥ល្ងាចហើយណាមហ្វុនបានឃុំខ្លួនឯងអោយនៅក្នុងបន្ទប់ជាមួយនឹងភាពស្ងប់ស្ងាត់ មិនចង់ចេញទៅក្រៅ មិនចង់ចួបមុខអ្នកណា ហើយក៏មិនចង់ឈ្លោះដូចគ្នាដោយភាពធុញទ្រាន់ទ្រលាន់ ។
នាងគ្មានអ្វីធ្វើ រឹតតែធុញថប់កាលបើសំងំតែក្នុងបន្ទប់ នាងដើរចុះដើរឡើង ម្តងក៏ដេក ម្តងក៏ដើរ តែវានៅតែមិនអាចកាត់បន្ថយការធុញថប់បាន មិនយូនាងក៏បានដើរទៅឈរនៅរាលហាលក្រែងល៎អាចជួយបន្ធូរអារម្មណ៍បានខ្លះ ។

« អួយយ៎ » ឈរបានមួយសន្ទុះក៏ស្រាប់តែមានស្អីមិនដឹងគប់ហោះមកចំដៃរបស់នាង ទើបនាងត្រូវប្រញាប់ចោលខ្សែរភ្នែកទៅរកប្រភពដែលហោះចេញមួយនោះ ។
« លោក ! » គេជាដេគុណសោះ
« អ្នកនាងយ៉ាងមិចហើយ ?! » ដេគុណស្រែកសួរពីខាងក្រោម ជួនអីនាយបានដើរកាត់ឃើញអ្នកនាងកំសត់ទើបតែចួបរឿងឈឺក្បាលហើយណាមួយក៏ឃើញថានាងអផ្សុកទើបចួបនិយាយគ្នាលេងបន្តិចទៅ ណាមួយចៅហ្វាយរបស់គេក៏មិននៅដូចគ្នារវល់កំដរស្រីស្នេហ៍ចេញទៅខាងក្រៅបាត់ទៅហើយ អ៊ីចឹងហើយទើបនាយអាចមានពេលឈរនិយាយជាមួយណាមហ្វុនដោយមិនចាំបាច់ភ័យខ្លាចថានឹងមានអ្នកណាប្រចណ្ឌ ។
« ..... » ណាមហ្វុនមិនឆ្លើយតែក៏គ្រវីក្បាលថាមិនអីជំនួស មិនអី៥០%ហើយអាអីក៏៥០%ដូចគ្នាតែនាងក៏ខ្ចិលបរិយាយច្រើនទោះខំខ្ជាក់ទុក្ខសោកអោយអ្នកណាដឹងក៏គ្មានអ្នកណាអាចជួយនាងបានដដែល ។ 
« អ្នកនាងចង់បានអីរឺក៏អត់ខ្ញុំយកមកអោយ »
« ចង់បានទូរស័ព្ទ ចង់បានវ៉ាលីស ចង់បានសោរឡាន ហើយក៏បើកទៅផ្ទះឥឡូវនេះ » 
« អ្នកនាងលលេងពេកហើយ » 
« ខ្ញុំធុញចង់ចេញពីកន្លែងនេះអោយឆាប់ៗ »  
« បាទ ! មិនដឹងថាជួយអ្នកនាងយ៉ាងមិចទេ តែជួនពរអ្នកនាងអោយចៅហ្វាយឆាប់ទន់ចិត្តដោះលែងអ្នកនាងឆាប់ៗ ខ្ញុំសុំទៅធ្វើការបន្តសិនហើយ » និយាយចប់ដេគុណក៏ដើរចេញព្រោះគេមានការងារជាច្រើនដែលត្រូវធ្វើ មនុស្សពហុជំនាញដូចជាគេមិនចេះទំនេរដៃនោះទេ ។
« ហ្អឹមមម » ណាមហ្វុនបានដកដង្ហើមធំ អម្បាញមិញមានគ្នានិយាយក៏មានអារម្មណ៍ថាមិនស្ងាត់ តែពេលនេះក៏នៅតែស្ងាត់ដូចរាល់ដង ហើយអ្វីដែលស្ងាត់បំផុតទៀតនោះគឺគ្មានមនុស្សម្នាក់ដែលតែងតែបុកទោរម្នេញអារម្មណ៍របស់នាងអោយមួហ្មង ទទួលស្គាល់ហើយថា ( គ្មានគេនាងស្ងាត់ ហើយក៏ឯការដូចគ្នា ) ។
.....
ពេលយប់ក៏បានមកដល់ហើយក៏មិនខុសអីពីរាល់ដងដែល អ៊ុំយុាំងបានគ្រប់គ្រងមនុស្សក្នុងផ្ទះបាយអោយធ្វើអាហារពេញៗតុព្រោះដឹងថាទោះជាយ៉ាងណាអ្នកប្រុសរបស់ខ្លួនក៏គង់តែមកហូបអាហារពេលយប់នៅក្នុងផ្ទះដោយមិនចោលទម្លាប់តាំងពីកុមារភាព ។
« ក្មេងម្នាក់នោះបាយរួចហើយមេនទេ ?! » សំនួរធម្មតាតែធ្វើអោយក្នុងចិត្តរបស់ចាស្មីនក្តៅដូចជាភ្លើង នាងមិនមាត់តែក៏លួចគុំនៅក្នុងចិត្តត្បិតតែជីមីនបានលួងលោមចិត្តរបស់នាងអោយព្យាយាមធ្វើធម្មតាព្រោះថាឋានៈរបស់នាងហើយនឹងណាមហ្វុនគឺខុសគ្នា តែភ្លើងព្យាបាទចិត្តខ្មៅឬស្យាដែលមាននៅក្នុងខ្លួនរបស់នាងគឺវាមិនសហការណ៍ គេសួរពីណាមហ្វុនអញ្ចឹងហើយច្បាស់ជាខ្វាយខ្វល់នឹងមានអ្វីលើសពីនោះមិនខាន បើជីមីនធ្វើតាមចិត្តចង់សប្បាយរបស់មនុស្សប្រុសចង់បង្វិលនាងលេងព្រោះតែសងសឹករឿងរ៉ាវកាលពីអតីតកាលមិនមេនមកតាមសួរដូចជាចាប់អារម្មណ៍ណាស់មិនលើកលែងសូម្បីតែរឿងបាយទឹកដូចជាពេលនេះនោះទេ ។
« នៅទេ » អ្នកបម្រើម្នាក់ដែលឈររងចាំការហៅប្រើក៏រហ័សឆ្លើយតបមកវិញ ចំណែកឯអ៊ុំស្រីយុាំងដែលជាទូទៅគាត់តែងតែនៅក្បែរជីមីនកំឡុងពេលញាំបាយនៅពេលនេះគឺគ្មានគាត់ទៀតទេព្រោះថាអ៊ុំស្រីយុាំងមិនអាចឈរមើលមនុស្សដែលគាត់មិនពេញចិត្តអង្គុយសោយសុខបាន ណាមួយក៏មិនចូលចិត្តចរិករបស់ចាស្មីនស្រាប់ដឹងនៅក្នុងចិត្តថាស្រីម្នាក់នេះពិសកម្រិតណា ក្រសែរភ្នែករបស់មនុស្សចាស់ទាយអ្វីគឺមិនចេះខុសនោះឡើយ ។ 
« ថាមិច ? » ជីមីនសួរបញ្ជាក់ជាថ្មីព្រោះថាពេលនេះគឺម៉ោង៩យប់ទៅហើយគេទើបតែបានចូលផ្ទះក្រោយពីកំដរចាស្មីនដើរមើលនេះមើលនោះអោយនាងបានស្ងប់ចិត្តឈប់ដេញដោលឈប់សុាំញុាំសួរទាក់ទងនឹងណាមហ្វុនទៀត ទម្រាំតែនាងឈប់ឆ្កួតគេពិតជាហត់នឿយមេនទេន ។
« ចាស៎អ្នកនាងណាមហ្វុនមិនទាន់ចុះមកញាំអាហារពេលយប់ទេអ្នកប្រុស » អ្នកបម្រើ
« ហេតុអ្វីមិនលើកអាហារអោយនាង »
« គឺ ! គឺ...តាំងពីរសៀលមិនឃើញអ្នកនាងណាមហ្វុនចេញមកខាងក្រៅនោះទេ អ្នកនាងចាក់សោរសំងំនៅក្នុងបន្ទប់រហូត » អ៊ុំយុាំងបានអោយក្មេងៗរៀបចំអាហារអោយណាមហ្វុនដូចគ្នា តែក៏មិនមានការឆ្លើយតបពីណាមហ្វុនទ្វារក៏ចាក់សោរបើកមិនបាន ណាមួយថ្ងៃនេះជាថ្ងៃអាប់អួរអារម្មណ៍អ្នកណាៗក៏មិនល្អក្រោយពីវត្តមានចាស្មីនត្រូវបានបង្ហាញទើបមនុស្សគ្រប់គ្នានៅទីនេះបណ្តោយតាមចិត្តរបស់ណាមហ្វុនមិនស្រែកហៅមិនតាមទុកអោយនាងនៅស្ងប់ស្ងាត់ប្រសិនបើនាងត្រូវការអ្វីនាងច្បាស់ជាមករកដោយខ្លួនឯងព្រោះថាណាមហ្វុនជាមនុស្សងាយស្រួលខ្លាំងណាស់មិនចូលចិត្តធ្វើអោយនរណាមកលំបាក ។ 
« ផ្តាស់មេនស្រីម្នាក់នេះ ចង់ឃុំខ្លួនឯងអោយស្លាប់ក្នុងបន្ទប់ទេដឹង » បំណងគិតថាពេលមានវត្តមានរបស់ចាស្មីនគេនឹងកាន់តែសប្បាយជាងមុនទ្វេដង តែមានឯណាគឺនាងវិញទេជាអ្នកធ្វើអោយគេក្តៅក្រហាយ គ្រាន់តែនាងសំងំពួនមិនចេញមករកអ្នកណាមិនរកបាយរកទឹកវាក៏អាចបញ្ឆេះគេអោយខឹងនាងស្ទើរតែចាប់នាងមកគក់ឥឡូវនេះ ។
« បងកំពុងតែលើសព្រុំដែនហើយ » ចាស្មីនអង្គុយទើសទាល់ចិត្តរហូតដល់ទ្រាំលែងបានទើបនិយាយពាក្យពិតចេញមក បើនាងស្ងប់ស្ងាត់ទៀតប្រហែលជាអាចត្រូវបាត់បង់ត្រីធំដូចជាគេ បើប្រៀបធៀបវង្សត្រកូលគ្រួសារគឺនាងចាញ់ណាមហ្វុនដាច់ បើសម្រស់ស្រស់ស្អាតវិញគឺបានម្យាងម្នាក់ តែគ្រាន់តែនាងចេះបត់បែនចេះមាយាចេះទាមជីមីនមិនអោយរបូតតែបើនាងប្រហែសវិញវាក៏អាច...អាចនឹងបាត់បង់ព្រោះថាចិត្តរបស់ជីមីនគឺរេរ៉ាមិនពិតប្រាកដ ។ 
« គ្មានទេ »
« បងកំពុងតែលើសព្រុំដែនហើយជីមីន ក្រែងបងជាអ្នកប្រាប់អូនថាបងស្អប់ បងគ្រាន់តែចង់សប្បាយជាមួយនាង បងគ្រាន់តែចង់បំផ្លាញនាងចុះហេតុអ្វីគ្រាន់តែរឿងបាយទឹកសោះបងយកចិត្តទុកដាក់ដល់ថ្នាក់នេះ » ចាស្មីននិយាយបណ្តើរតឹងទ្រូងបណ្តើរប្រឹងសម្តែងអោយជីមីនយល់ថានាងឈឺចាប់ស្អិតទ្រូង នាងមិនពេញចិត្តហើយក៏មិនចូលចិត្តអោយរំលឹកឬក៏ចាប់អារម្មណ៍នឹងនិយាយពីនរណាម្នាក់ផ្សេងនៅពេលកំពុងនៅជាមួយនាង គឺនាងប្រចណ្ឌហើយក៏មានការច្រណែនជាខ្លាំង ។ 
« បងបាននិយាយជាមួយអូនច្បាស់ហើយ បើអូនជាមនុស្សយល់សាច់ការកុំអោយបងនិយាយច្រើនដង » នៅពីមុខណាមហ្វុនគេអាចយកចាស្មីនមកសម្តែងអោយនាងឈឺចាប់ តែក្រោយការសម្តែងមើលទៅគេក៏ដូចជាមានអារម្មណ៍ថាធុញថប់ខ្លាំងដូចគ្នា ដល់ថ្នាក់ស្រែកដាក់ចាស្មីនរហូតដល់ចាស្មីនត្រូវបិទមាត់ដូចគេចាប់ញុក ។ 
« អូនសំទោស ! ព្រោះអូនស្រលាញ់បងខ្លាំងពេក ចាប់ពីពេលនេះអូននឹងព្យាយាមធ្វើខ្លួនអោយល្អ »
« ល្អហើយ »
« អូនឆ្អែតហើយអូនដូចជាហត់ណាស់ អូនឡើងទៅងួតទឹករងចាំបងល្អដែលទេ » ចាស្មីនប្រើកលល្បិចមាយាដាក់ជីមីនសារជាថ្មី នាងនិយាយហើយក៏គ្រវាសផាត់សក់វែងអន្លាយត្រឹមចង្កេះពណ៍ទង់ដែងទៅក្រោយអស់អោយស្រឡះហើយក៏លូកដៃប្រឡេះឡេវអាវពីរគ្រាប់នឹងថែមទាំងទាញអាវសំយេសចេញគល់សុដនរបស់នាងអោយជីមីនបានឃើញនឹងបញ្ជាក់គេអោយយល់ន័យថា នាងនឹងងួតទឹករងចាំគេមករួមភេទជាមួយគ្នា ។
« ល្អ ! » មនុស្សស្រេចឃ្លានល្មោភនឹងតណ្ហាកាលបើចំណីអោយដៃដូចច្នោះក៏ញញឹមទទួលយកទាំងមិនខ្វាយខ្វល់ ព្រឹកដេកជាមួយអ្នកនេះយប់ក៏ដេកជាមួយអ្នកនោះចិត្តសាងពីស្ពាន់មិនខ្វល់អារម្មណ៍អ្នកទទួលរងឈឺកម្រិតណា ។ 
« កុំសង្ឃឹមថាយើងអោយនាងមានក្តីសុខ » ចាស្មីននឹកនិយាយឡើងនៅក្នុងចិត្តព្រោះថាគំនិតគុំទុកក្នុងចិត្តវាក៏គួរសម្យក្រែលណាស់ដែល រៀបនឹងចាត់ការ រៀបនឹងវាយតប់ជាច្រើនដងតែណាមហ្វុននៅតែសំណាងល្អរហូត ម្តងនេះគ្មានអ្នកណាមកបាំងផ្លូវទៀតនោះទេអ៊ីចឹងហើយកុំសង្ឃឹមថានាងនឹងទុកអោយបន្លាដូចជាណាមហ្វុនបានសោយសុខអោយសោះ ។ 
នាងដើរចាកចេញទាំងកំហឹងទោសៈកំបាំងណែនពេញទ្រូង នាងខឹងនាងមួម៉ៅនាងស្អប់ហើយក៏ក្តៅក្រហាយដល់ថ្នាក់បាយលែងឆ្ងាញ់ទើបប្រញាប់គេចចេញមុននឹងទ្រាំលែងបានចេញចរិកពេស្យាពីធម្មជាតិលេចនៅចំពោះមុខមនុស្សប្រុសរបស់នាង ! ណ្ហើយយយ...បើសម្រុកចង់ចាត់ការបន្លាអោយចេញយ៉ាងឆាប់មិនបាននោះទេនារីមានចិត្តឬស្យាម្នាក់នេះក៏នឹកល្បិចបន្តិចម្តងៗហើយក៏ព្យាយាមធ្វើយ៉ាងណាមិនអោយមនុស្សនាងស្អប់រស់បានសុខស្រួលជាដាច់ខាត ។ 
« រៀបចំតុអាហារទៅ យើងឆ្អែតហើយ » ព្រោះតែរឿងណាមហ្វុនសំងំមិនព្រមចេញក្រៅវាបានបុកទោរម្នេញអោយជីមីនឆ្អែតឆ្អល់មិនពេញចិត្ត បាយលេងឆ្ងាញ់ ហូបបានប៉ុន្មានម៉ាត់ក៏ឆ្អែតអួលដល់បំពង់ក៌ ក្នុងចិត្តក្តៅក្រហាយជាពន់ពេកស្ទុះងើបដើរចេញជាមួយទឹកមុខមិនល្អ បើបានទៅរករឿងមនុស្សស្រីដែលធ្វើអោយអារម្មណ៍របស់គេសៅហ្មងទោរមនៈប្រហែលជាបានធូស្បើយអារម្មណ៍ជាងនេះ... ។

ជាន់ខាងលើ ៖
តុក/តុក/តុក/តុក....
ព្រោះតែនាងបានចាក់សោរទើបតម្រូវអោយគេឈរគោះទ្វារផាំងៗយ៉ាងតប់ប្រមល់ គោះយូអើយសែនយូ គោះរហូតឈឺដៃហើយក៏នៅតែស្ងាត់ឈឹងម្ចាស់បន្ទប់មិនអើពើ យូទៅកាន់តែខឹងនាងទៅខឹងដល់ចង់ផ្ទុះ ដោយទ្រាំលែងបានគេក៏លើកជើងធាក់បំបាក់ទ្វារមួយជើងផាំង ធ្វើអោយគន្លិះទ្វារបាក់របូកធ្លាក់ខ្ពោកលើការ៉ូ ។ 
« គីមណាមហ្វុន !!! » គេបានស្រែកហៅឈ្មោះមនុស្សស្រីដែលគេស្អប់ ស្អប់នាងណាស់តែយូទៅថ្នាក់ខ្វះនាងមួយជំហ៊ានមិនបាន បាត់ភ្លាមតាមរកភ្លាម ចូលមកដល់ក្នុងបន្ទប់គេខំប្រឹងពាក់មុខយក្សដាក់នាងធ្វើអោយនាងដឹងថាគេខឹងនាងខ្លាំងកម្រិតណា តែថា ! ក្នុងបន្ទប់នេះសល់ត្រឹមតែសំបកបន្ទប់ប៉ុណ្ណោះព្រោះម្ចាស់បន្ទប់បានបាត់មិនដឹងថាទៅណា ?
« នាងនៅឯណា ?! » គេចាប់ផ្តើមឆ្ងល់ ក្នុងខួរក្បាលចាប់ផ្តើមវឹកវរ កំពុងតែគិតថាតើនាងនៅឯណា ?! តិចលរ៎នាងលួចរត់បាត់ម្តងទៀត ?! នាងកើតអ្វីទេដឹង ?! សំនួរជាច្រើនចាប់ផ្តើមធ្វើអោយជីមីនក្រញ៉ាញ់ខួរក្បាល មនុស្សស្រីតែម្នាក់ធ្វើអោយគេស្អប់ ធ្វើអោយគេខឹង ហើយពេលនេះនាងធ្វើអោយគេតក់ស្លុតទៀត នាងសាហាវពេកហើយគីមណាមហ្វុន ។ 

ដោយស្ងប់ស្ងាត់ពេកជីមីនក៏មានអារម្មណ៍ថាខ្លួនឯងលឺសម្លេងអ្វីប្លែកចេញពីបន្ទប់ទឹកដែលបើកភ្លើងចោលនឹងបិទទ្វារអឹបឡើងជិតឈឹង ! គេបានលឺសម្លេងទឹកកំពុងតែហូរ... ទឹកហូរយ៉ាងខ្លាំង ធ្វើអោយបេះដូងមនុស្សចាស់ចាប់ផ្តើមធ្វើទុកបុកទោរម្នេញឡើងឌឹបៗៗៗ គេភ័យណាស់ខ្លាចថានាងនឹងធ្វើរឿងឆ្កួតៗដូចជា ធ្វើអត្តឃាតខ្លួនឯងទើបគេប្រញាប់ស្ទុះរត់ទៅធាក់ទ្វារបន្ទប់ទឹកបំបាក់ចោលតែម្តង នឹងស្រែកហៅឈ្មោះមនុស្សស្រីដែលធ្វើអោយបេះដូងរបស់គេភ័យព្រួយចេញមកខ្លាំងៗ ....

« គីមណាមហ្វុន !!! »

———————————-
កាហ្វុន be like : ញុមមិចម៉ាទៅសមឬកពូឯងហៃ 👻

🦄ថេយ៍ឆេមីន

Has llegado al final de las partes publicadas.

⏰ Última actualización: Oct 19 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )Donde viven las historias. Descúbrelo ahora