មួយសប្តាហ៍ក្រោយមក ៖
ធ្មិចបើកៗក៏ឈានចូលដល់មួយសប្តាហ៍យ៉ាងឆាប់រហ័ស គិតត្រឹមថ្ងៃនេះវាក៏មានរយះពេល៩ថ្ងៃហើយដែលណាមហ្វុនត្រូវមកជាប់ឃុំនៅលើកោះដោយសារស្នាដៃរបស់ជីមីន ៩ថ្ងៃបើគិតធម្មតាវាពិតជាលឿនខ្លាំងតែបើសម្រាប់ណាមហ្វុនវិញវាប្រៀបដូច៩ឆ្នាំយ៉ាងអញ្ចឹងដែល១ថ្ងៃស្មើរនឹង១ឆ្នាំសម្រាប់នាង ។ ជារៀងរាល់ថ្ងៃកំឡុងពេលដែលគេជាប់រវល់ខ្លាំងដល់ថ្នាក់មិនបានតាមរករឿងនាងក៏ជាពេលវេលាល្អសម្រាប់នាងដូចគ្នា នាងមិនចាំបាច់ប្រយ័ត្នខ្លួនគ្រប់ពេលវេលា មិនចាំបាច់រស់នៅទាំងភ័យខ្លាច ហើយខួរក្បាលនាងក៏មិនបានគិតច្រើននឹងមិនសូវឈឺសាច់ ។ នាងមានពេលវេលាមើលថែរខ្លួនឯង មានពេលវេលាRelax នាងមានពេលដើរលំហែរមាត់កោះក្បែរៗបរិវេណវីឡា មានពេលមើលថ្ងៃលិចយ៉ាងស្រស់ស្អាត ថ្វីត្បិតថារស់នៅដោយភាពបង្ខំតែវាក៏ជាពេលវេលាមួយយ៉ាងស្រស់ស្អាតសម្រាប់នាង តែមិនមេនថាគេរវល់ហើយគឺគ្មានអ្នករវីរវល់ជាមួយនឹងនាងនោះទេផ្ទុយទៅវិញគ្រប់ទីកន្លែងដែលណាមហ្វុនទៅគឺមានវត្តមានកូនចៅរបស់គេឃ្លាំមើលជានិច្ចគ្រាន់តែស្ថិតក្នុងគម្លាតមួយដែលឆ្ងាយតែប៉ុណ្ណោះ ។« ហឹមមមម ! » ស្រីល្អិតស្ថិតក្នុងឈុតខោខ្លីនឹងអាវសាច់ក្រណាត់ពណ៍ស៎ដៃវែងសាច់ទន់រលាស់ ដោយហេតុផែនខ្នងរបស់នាងមិនទាន់ជាសះមួយរយភាគរយគឺនៅក្រៀមរបកអញ្ចឹងហើយទើបបានជានាងមិនសូវស្លៀកបញ្ចេញសាច់ ។ វាជាពេលល្ងាចប្រហែលជាម៉ោង៤កន្លះនាងបានចេញមកអង្គុយលេងនៅក្នុងសួនចំហៀងផ្ទះហើយក៏បានលង់លក់នៅលើប៉ៅអីដោយសារតែខ្យល់ត្រជាក់ៗ
« ដេកស្រួលណាស់ណ៎ » សម្លេងរបស់មនុស្សប្រុសដូចជាប្រហែលៗមនុស្សដែលនាងតែងតែគេចមិនចង់នៅក្បែរទើបដាស់នាងចេញពីការគេងលក់ស្រួលមកអោយភ្ញាក់ឡើងក្រញ៉ែងខ្លួន ។
« លោក ! » ជើងដែលដាក់សណ្តូកពេលនេះក៏អង្កុញចូលគ្នាដោយការភ្ញាក់ក្រញ៉ែង នាងពិតជាភ្ញាក់នឹងគេពិតមេនគេបាត់ពេញមួយអាទិត្យសុខៗក៏ស្រាប់តែលេចមុខមកភ្លាមៗទាំងមិនបានអោយនាងដឹងជាមុនសោះអញ្ចឹងអ្នកណាមិនភ្ញាក់ ?!?« លោកយ៉ាងមិច ? » គេលើកចិញ្ចើមសួរនាងទាំងមុខឌឺ
« ខ្ញុំចូលផ្ទះហើយ ! » នាងព្យាយាមគេចពីគេព្រោះតែនាងនៅខឹងខ្លាំងនៅឡើយស្អប់មិនចង់ជួបមុខមិនចង់នៅក្បែររីឯសមីខ្លួននោះក៏ដឹងដូចគ្នាថាពេលនេះនាងកំពុងតែខឹងហើយក៏ស្អប់រូបគេខ្លាំងទើបគេព្យាយាមបង្ខាំងមិនអោយនាងទៅណាបាន ។
![](https://img.wattpad.com/cover/287554449-288-k981179.jpg)
YOU ARE READING
ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )
Romance" បាបកម្មដែលគ្រួសាររបស់ខ្ញុំសាងទៅលើលោក ខ្ញុំនឹងដោះសងលោកជំនួសទាំងការទាំងចុងណា ផាកជីមីន " ណាមហ្វុន ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )