ភាគទី ២១ : សប្បាយអត់ ?

307 17 3
                                    

   « មិនចួបអស់មួយជីវិត ?! ហឹសសស យលសប្តិពេកហើយស្លាប់ជាខ្មោចក៏យើងអូសខ្មោចនាងមកស្លាប់នៅក្បែរយើងដែល » ជីមីន
   ជួនអីមនុស្សខ្លះដូចជាមិនអស់ចិត្តសោះទើបលួចដើរតាមពីក្រោយហើយលួចស្តាប់ការសន្ទនាគ្នារបស់ណាមហ្វុនហើយនឹងអ៊ុំស្រីមេផ្ទះយុាំង ។ បើទោះជាស្តាប់លឺហើយដឹងហើយយ៉ាងណាក៏មិនអាចកែប្រែអ្វីបានព្រោះគ្រប់យ៉ាងស្តាប់មិនចូលត្រចៀកមនុស្សដូចជារូបគេឡើយ គេដឹងតែម្យ៉ាងគ្រួសារគីមត្រូវតែសងការឈឺចាប់មករូបគេវិញ !!!

   « បើនាងគ្មានការឈឺចាប់ ជាតិនេះរឺជាតិណា នាងក៏កុំសង្ឃឹមថាមានក្តីសុខដូចគ្នា » ជីមីននិយាយតែប៉ុណ្ណឹងហើយក៏ដើរចេញទៅបាត់ព្រោះមិនចង់អោយអ្នកណាដឹងថាគេបានមកលួចស្តាប់ ។
   មនុស្សដូចជាគេអាចកែប្រែបានគ្រប់យ៉ាង លេងតាមអារម្មណ៍ តែចំពោះរឿងដែលគ្រោធគ្រាធនៅក្នុងបេះដូងគឺចងចាំទុកនៅក្នុងខួរក្បាលហើយនឹងប្រកាន់ខ្ជាប់ជានិច្ចថាទោះជាយ៉ាងណាត្រូវតែលេងអោយឈឺដូចដែលអ្វីដែលម្តាយនឹងបងស្រីរបស់នាងធ្វើដាក់រូបគេ ។

   - ម៉ោង ១០យប់ 🕘

   « យប់នេះខ្ញុំគេងនៅទីណាទៅអ៊ុំ » ណាមហ្វុន
   « អូ៎មេនហើយ ! អ្នកនាងចាំបន្តិចណាអ៊ុំអោយក្មេងៗប្រញាប់ទៅរៀបចំបន្ទប់អោយអ្នកនាង អ្នកប្រុសនេះមិនចេះប្រាប់មុនអ៊ុំភ្លេចមុខភ្លេចក្រោយអស់ហើយ » មេផ្ទះយុាំងសើចព្រោះរវល់តែនិយាយរឿងក្នុងចិត្តភ្លេចអោយឈឹងថាណាមហ្វុនមិនទាន់មានកន្លែងគេងនៅឡើយ តែមិនជាបញ្ហាទេវីឡាធំស្គឹមស្គៃក្មេងៗសំអាតរៀងរាល់ថ្ងៃគ្រាន់តែប្តូរកម្រាលពូកនឹងដាក់ឥវ៉ាន់ចូលប៉ុណ្ណឹងអាចគេងបានហើយ ។

   « ពេលដែលមកដល់ដូចជាមិនឃើញមនុស្សច្រើនបែបនេះទេ » ណាមហ្វុនមានការភ្ញាក់ផ្អើលបន្តិច ពេលដែលមកដល់គឺមិនឃើញមានអ្នកបម្រើច្រើនទេអញ្ចឹងហើយទើបមនុស្សឆ្កួតនោះប្រើនាងឡើងវិលក្បុងនាងហត់ស្ទើរតែធ្លាយក្អួតតែពេលយប់ក៏ស្រាប់តែមានអ្នកបម្រើពេញផ្ទះ ។
   « នៅឯសណ្ឋាគារនឹងកាសុីណូខ្វះមនុស្សអោយទៅជួយការងារអញ្ចឹងហើយនៅពេលព្រឹកពេលការងារនៅទីនេះស្អាតសព្វគ្រប់កន្លែងអស់ហើយទើបអោយស្រីៗទៅជួយធ្វើការនៅខាងនោះម្តងយប់ទើបត្រឡប់មកវិញ »
   « អូ៎អញ្ចឹងមានន័យថាទីនេះធំធេងខ្លាំងណាស់ »
   « ចា៎ត្រូវហើយ ជាកោះដែលមានទំហំធំបំផុត ធ្លាប់ឆែកមើលដែលទេនឹងទើបធ្វើមុខភ្ញាក់ផ្អើលខ្លាំង »
   « ហ្វុនមិនចូលចិត្តលេងទឹកប៉ុន្មាន ទើបមិនដែលរកកន្លែងកំសាន្តជាកោះរឺសមុទ្រ » នាងមិនចេះហែលទឹក អោយតែបណ្តោយអោយលេងទឹកជ្រៅពេលណាដឹងតែលង់អញ្ចឹងហើយទើបបានជាណាមហ្វុនមានអាការៈស្អប់មិនសូវចូលចិត្តលេងទឹកប៉ុន្មាន ។ គ្រាន់តែដឹងថាទីនេះជាកោះទឹកគ្របដណ្តប់ជុំវិញក៏គ្មានក្តីស្រមៃថាបានត្រឡប់ទៅផ្ទះវិញបាត់ទៅហើយចុះបើទីនេះធំមហាសាលខ្លាំងទៀត អញ្ចឹងប្រហែលជាត្រូវស្លាប់ក្លាយជាខ្មោចយកឆ្អឹងផ្ញើរក្នុងសមុទ្រនៅទីនេះហើយមើលទៅ 

ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )Where stories live. Discover now