ស្តាប់ពាក្យជេររបស់ណាមហ្វុនទាំងប៉ុន្មានហើយធ្វើអោយជីមីនចង់ខ្យល់ចាប់ នេះតាំងពីកម្លោះរហូតជិតចូលដល់ខ្ទង៤០មកមិនដែលមានអ្នកណាហ៊ានប៉ះពាល់សម្តីជាមួយនឹងគេឡើយ ចុះគីមណាមហ្វុនម្នាក់នេះ ? នាងត្រឹមតែជាក្មេងស្រីម្នាក់ ? ហេតុអ្វីក៏ក្អេងក្អាងហ៊ានជេរដៀលគេកប់ពេញៗមាត់យ៉ាងនេះ ?
« សម្រេចទៅនាងមកជួបខ្ញុំដែលទេ ? » ជីមីនព្យាយាមធ្វើសង្គ្រាមដោយចិត្តត្រជាក់ជាទីបំផុត យប់នេះគេមានផែនការរួចទៅហើយ មិនអាចអោយផែនការមួយនោះរលាយទទេរស្អាតបានទេ ...។
" ខ្ញុំមិនទៅលោកឯងធ្វើអ្វីខ្ញុំបាន ? "
« ល្អចាំពាក្យសម្តីរបស់នាងអោយច្បាស់ ដេគុណឯងចែកចាយវីដេអូសិចនោះទៅអោយគេដឹងថាកូនស្រីពូជត្រកូលគីមគ្មានស្រីមួយណាស្អាតស្អំនោះទេ »
" កុំណា !!! " ដំបូងឡើយនាងក៏ក្លាហាន តែពេលនេះនាងក៏ខ្លាចហើយនាងមិនអាចបណ្តោយអោយភាពមានះក្បាលរឹងរបស់នាងធ្វើអោយរឿងអាស្រូវបែកធ្លាយសារជាថ្មីបានទេ មិនអាចទេអោយវង្សត្រកូលត្រូវមកអាប់អោបក៏ព្រោះតែនាងស្នងបន្តពីបងស្រីទៀតនោះ« នាងខ្លាចយើង ? »
" ខ្ញុំព្រមហើយ ! ព្រមតាមលោកហើយ "
" កុំចែកចាយវីដេអូនោះអោយសោះ បន្តិចទៀតខ្ញុំនឹងទៅដល់ "
ណាមហ្វុននិយាយហើយនាងក៏ដាក់ទូរស័ព្ទចុះ នាងយល់ថាខ្លួនឯងព្រមតាមគេជ្រុលដឹងគេស្អប់គេអាក្រក់ដាក់ហើយប្រឹងថោកទៅរកគេទៀត តែបើអោយប្តូរនឹងមុខមាត់គ្រួសារនាងស្ម័គ្រចិត្តប្តូរ មិនមេនថានាងមិនដឹងនៅពេលដែលទៅដល់ហើយនឹងមានអ្វីកើតឡើងចំពោះនាងនោះទេតែនាងក៏ព្យាយាមប្តូរ នាងមិនអាចធ្វើបាននោះឡើយអោយអ្នកផ្ទះមកលំបាកចិត្តជាមួយនាងម្នាក់ទៀតនោះ ។" ថ្ងៃនេះលោកឈ្នះខ្ញុំ តែថ្ងៃក្រោយ !!! "
" ថ្ងៃក្រោយខ្ញុំនឹងឈ្នះលោកអោយទាល់តែបានផាកជីមីន "
" ខ្ញុំនឹងបង្រៀនអោយលោកស្គាល់ពីភាពឈឺចាប់ដែលខ្ញុំកំពុងតែបានជួបនៅពេលនេះ បើគីមណាមហ្វុនខ្ញុំធ្វើអោយលោកឈឺចាប់មិនបានក្នុងជាតិនេះ ខ្ញុំសុខចិត្តស្លាប់ក្លាយជាខ្មោច " ណាមហ្វុនបានសច្ចារចំពោះខ្លួនឯងនៅថ្ងៃណាមួយនាងនឹងអោយគេសងមកនាងវិញ សម្រាប់នាងគឺមានទៅហើយនឹងមានមក បើថ្ងៃណាមានមកវិញគឺត្រូវតែសងនាងអោយច្រើនបំផុតលើសលុប ...។
YOU ARE READING
ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )
Romance" បាបកម្មដែលគ្រួសាររបស់ខ្ញុំសាងទៅលើលោក ខ្ញុំនឹងដោះសងលោកជំនួសទាំងការទាំងចុងណា ផាកជីមីន " ណាមហ្វុន ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )